ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ព្រៃ​ដែន​ជម្រក​ភ្នំ​ព្រេច លំផាត់​កំពុង​ឈានទៅរក​វិនាស​សកម្ម ក្រោម​ការបើក​ដៃ​ពី​នាយក​ដែន​ជម្រក​ឲ្យ​ជនជាតិ​យួន​ចូល​ទៅ​កាប់​និង​ទិញ​ឈើ​សេរី​តាមចិត្ត​!!!

ព្រៃ​ដែន​ជម្រក​ភ្នំ​ព្រេច លំផាត់​កំពុង​ឈានទៅរក​វិនាស​សកម្ម ក្រោម​ការបើក​ដៃ​ពី​នាយក​ដែន​ជម្រក​ឲ្យ​ជនជាតិ​យួន​ចូល​ទៅ​កាប់​និង​ទិញ​ឈើ​សេរី​តាមចិត្ត​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី ស្រុក​កោះ​ញែក​
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ​០២​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស​ក័ព​.​ស​.២៥៦៣​ត្រូវ​និង​ថ្ងៃទី​២១ ខែ​មេសា​ឆ្នាំ​២០១៩!

​សមត្ថកិច្ច​ចាប់ខ្លួន​ថៅកែ​ឈើ​ជនជាតិ​យួន​០២​នាក់​នឹង​ខ្មែរ​០១​នាក់​ខណៈ​កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច​យ៉ាង​អនាធិបតេយ្យ ប្រភព​បាន​ឲ្យ​អង្គភាព​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”​ដឹងថា នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​មេសា ភូមិ​ក្តោយ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី សមត្ថកិច្ច​ជំនាញ​មាន​មេព្រៃ បរិស្ថាន និង​នគរបាល បាន​ចាប់​ជនជាតិ​វៀតណាម​ចំនួន​០២​នាក់​និង​ខ្មែរ​០១​នាក់​ពេល​ក្រុម​នេះ​កំពុង​ធ្វើ​សកម្មភាព​ទិញ​ឈើ​ក្នុងព្រៃ​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច លំផាត់​។​

​ប្រភព​នេះ​បាន​បន្តទៀតថា ក្រុម​ឈ្មួញ​ទាំងនេះ​ជា​អ្នក​ឈរ​ទិញ​ឈើ​ដែល​ប្រជា​ពល​ពលរដ្ឋ​កាប់​ចេញពី​តំបន់​ព្រៃ​កា​ពារ​នានា​ក្នុង​ស្រុក​កោះ​ញែក​និង​ទុក​លក់​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ដែល​នៅ​ក្បែរ​នោះ​ដើម្បី​បន្លំ​ជាមួយ​ឈើ​ស្របច្បាប់ តាមរបៀប​កន្ទេល​ធំ​បន្លំ​ដេក​។​ជនសង្ស័យ​ទាំង​បី​នាក់​ត្រូវបាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​រង់ចាំ​ការសាកសួរ​។​

​ជនសង្ស័យ​ទី​១​ឈ្មោះ គឹម តុង​ហេង ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ​។​
​ទី​២ ឈ្មោះ វៀង ង៉ុក​ចូ​វ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ
​និង​ទី​៣​ឈ្មោះ ថាត់ យូ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។​ដោយឡែក​ឈើ​ចំនួន​ជាង​៦០០​កំណាត់​ដែល​រឹបអូស​កំពុង​ស្ថិត​ក្រោម​ចំណាត់ការ​របស់​មន្ទីរ​បរិស្ថាន​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​ប្រភព​ក្រៅផ្លូវការ​បាន​និយាយថា បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​នៅ​តំបន់​នោះ ក៏​គ្មាន​ការប្រព្រឹត្ត​បទល្មើស​ទ្រង់ទ្រាយ​ធំ​បែបនេះ​ដែរ​។​ហើយ​តំបន់​នេះ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោក ហ៊ាន សា​ខន ដែល​ជា​នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច​-​លំផាត់ ៕

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com