ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​សម្ដេច​តេជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​អភិបាល​ខណ្ឌ​ចំការមន លោក ថេង សុ​ថុល ជំនួស​លោក ព្រុំ សំខាន់ !!!

​សម្ដេច​តេជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​អភិបាល​ខណ្ឌ​ចំការមន លោក ថេង សុ​ថុល ជំនួស​លោក ព្រុំ សំខាន់ !!!

ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ​០២​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស​ក័ព​.​ស​.២៥៦៣​ត្រូវ​និង​ថ្ងៃទី​២១ ខែ​មេសា​ឆ្នាំ​២០១៩!

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​អភិបាល​ខណ្ឌ​ចំការមន នេះ​បើ​តាម​អនុក្រឹត្យ​ដែល​អង្គភាព​អង្គភាព​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”​ទទួលបាន​នៅ​យប់​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩​។​

​សម្ដេច​តេជោ ហ៊ុន សែន បានសម្រេច​ផ្ទេរ​ភារកិច្ច​លោក ព្រុំ សំខាន់ ពី​អភិបាល​ខណ្ឌ​ចំការមន ឲ្យ​បម្រើ​ការងារ​នៅ​សាលា​រាជធានី​ភ្នំពេញ និង​តែងតាំង លោក ថេង សុ​ថុល ជា​អភិបាល​ជំនួស​វិញ​។​

​សូមបញ្ជាក់​ថា លោក ថេង សុ​ថុល បច្ចុប្បន្ន​មាន​តួនាទី​ជា​អភិបាលរងខណ្ឌ​ច្បារអំពៅ​។ ពិធី​ប្រកាស​ចូល​កាន់តំណែង​ជា​ផ្លូវការ នឹង​ត្រូវ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩​ខាងមុខ​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក ម៉ប សារិន ប្រធាន​ក្រុមប្រឹក្សា និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​៕

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

​ខាងក្រោម​នេះ ជា​អនុក្រឹត្យ​របស់​សម្ដេច​តេជោ ហ៊ុន សែន ដែលមាន​ខ្លឹមសារ​ទាំងស្រុង​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com