ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សង្វៀន​ជល់​មាន់ អាប៉ោង​នៅ​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ បើក​បាន​យ៉ាង​រលូន​បង្កើត​នូវ​អំពើ​ចោរកម្ម សមត្ថកិច្ច​ធ្វើ​ព្រងើយ គ្មាន​ការបង្ក្រាប​ឡើយ !!!

សង្វៀន​ជល់​មាន់ អាប៉ោង​នៅ​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ បើក​បាន​យ៉ាង​រលូន​បង្កើត​នូវ​អំពើ​ចោរកម្ម សមត្ថកិច្ច​ធ្វើ​ព្រងើយ គ្មាន​ការបង្ក្រាប​ឡើយ !!!

ព័ត៌មាន​ពី​ខេត្ត​ព្រះសីហនុ​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍​០១​រោជ ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៩

​ប្រជាពលរដ្ឋ​បាន​រាយ​កាណ៍​ថា​សង្វៀន ជល់​មាន់នៅ​ឃុំ​អូរ​តាសេក ស្រុក​ស្ទឹង​ហាវ បើក​លេង​យ៉ាង​រលូន​មាន​លក្ខណៈ​បុកគ្រឹះ​យ៉ាង​រឹងមាំ​ទៀត​ផង​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា​ប្រហែលជា​មាន​ការ​ត្រូវរ៉ូវ​គ្នា​ជា មួយ​សមត្ថកិច្ច​ស្រុក​ហើយ​មើល​ទៅ​បាន​ជា​ដំណើរការ​យ៉ាង​រលូន​ដូច្នេះ​ប្រហែល​ទ​ទូល​លាភសក្ការៈ​ក៏​មិន​តិច​ដែរ​បាន​ជា​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​អញ្ជឹង​។​
​ម្ចាស់​សង្ខៀន​និង​បន​ល្បែង​គ្រប់​ប្រភេទ​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា តា​ទ្រី គាត់​មិន​ក្លាច​សមត្ថកិច្ច​ណា​ឡើយ ។  បើ​យ៉ាង​ដូច្នេះ​មែន​ពិតជា​ប្រឆាំង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ឌៃ​ដែល​មិន​អាច​លេ​ី​កលែង​បាន​។​

​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារ​ម្មណ៍​ពី​សន្តិសុខ​និង​សុ​វត្តិភាព​របស់​ពួកគាត់​ខ្លាច​មាន​ក្រុមចោរឆក់ លួច ប្លន់ ក្នុង​មូលដ្ឋាន​ហើយ​ពួកគាត់​ទទួច​សុំ​ទៅ ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​មេត្តាជួយ​បង្ក្រាប​ល្បែង​សុីស​ងជល់​មាន់​និង​អាប៉ោង ដើម្បី​រក្សា​សុ​វត្តិភាព​ជូន​ពួកគាត់ ព្រោៈមាន​តែ​ឯកឧត្តម​អភិបាលខេត្ត​ទេ​ដែល​តែងតែ​យកចិត្ត​ទុក​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​៕

​ទាក់ទិន​និង​សង្វៀនមាន់​នេះ​អង្គភាព​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”​បាន​ទូរស័ព្វ​ទៅ​ទំនាក់ទំនង​លោករ​ស់ កី អធិការ​ស្រុក​ស្ទឹងហាវ​តាមរយ​:​ទូរស័ព្វ​មិន​អាច​ទទួល​ការហៅ​ចូល​បាន តែ​ទោះបីជា​យ៉ាងណាក្តី​អង្គភាព​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”​នៅតែឲ​ក្រុមការងារ​ចាំតា​មដានទី​តាំងមាន់​ជល់​របស់តា​ទ្រីដ៏​មហិមា​នេះដេី​ម្បី​ធ្វេី​ការចុះផ្សាយ​បន្តទៅទៀត​។​

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: រាយការណ៍សំខាន់ៗ, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com