ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

មេ​ឈ្មួញ​ដ៏​ល្បីឈ្មោះ​ចែ​មុំ រកស៊ី​ឈើប្រណិត​ប្រចាំ​ក្នុង ខេត្តក្រចេះ​អ​ស់ល័ក្ស​ជាប់អន្ទាក់​កម្លាំង​សមត្ថកិច្ច​!!!

មេ​ឈ្មួញ​ដ៏​ល្បីឈ្មោះ​ចែ​មុំ រកស៊ី​ឈើប្រណិត​ប្រចាំ​ក្នុង ខេត្តក្រចេះ​អ​ស់ល័ក្ស​ជាប់អន្ទាក់​កម្លាំង​សមត្ថកិច្ច​!!!

​នៅ​ព្រឹក​ទី ២១ ខែ កក្កដា ឆ្នាំ​,២០១៨ នេះ ក្រោយពី​ទទួលបាន​ពត៌មាន​ថា មាន​រថយន្ដ​សាំ​យ៉ុង ដឹក​ឈើប្រណិត​នឹង​ឈើ​ប្រភេទ​លេខ ១ លាំង​ឃ្លុំ ជាច្រើន​គ្រឿង​កំពុង​ធ្វើ​ចរាចរណ៍ ដឹកជញ្ជូន​ឆ្លងដែន​ខុសច្បាប់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។​

​ដោយ​បាន​ទទួល​ព័ត៌មាន​នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​លេ​ី​ផ្ទៃ​ប្រទេស បាន​ដាក់​បទបញ្ជា​ផ្ទាល់​ទៅ លោក សាន ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​ក្រចេះ អោយ​ចុះ​ទប់​ស្កាក់​និង​បង្ក្រាប រថយន្ដ​សាំ​យ៉ុង​ដឹកឈើ ដែល​គេ​ស្គាល់​ឈ្មោះ​ថា​ជា​របស់ ចែ​មុំ​នៅ​ខេត្ត​ក្រចេះ​ហើយ​ចែ​មុំ​នេះ​ជា​ជើង​ខ្លាំង​ចរាចរណ៍​ឈើ​ខុសច្បាប់​ឡេីង​ដុះ​ស្លែរ​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ភ្លាមនោះ លោក សាន ប៊ុន​ថា​ន មេបញ្ជាការ កង​រាជ​អាវុ​ហត្ថ ខេត្ត​ក្រចេះ បាន​ដាក់​បទបញ្ជា​ចាត់​កំលាំង​អាវុធហត្ថ​ខេត្ដ ជាច្រើន​នាក់ ដឹកនាំ​ដោយ លោក វរៈសេនីយ៍ឯក គឹ​c​ង ស៊ា​ង​ឡៃ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ថ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​ទីតាំង​រថយន្ដ​សាំ​យ៉ុង​ដែល​កំពុង​ចរាចរណ៍​ដឹកឈើ តែ​ត្រូវ​ពួក​ឈ្មួញ​ដឹកឈើ​ដឹងខ្លួន​មុន​ក៏​បាន​អូស​នឹង​បើក​រថយន្ដ​ទាំងពី​គ្រឿង​នោះ​យក​ទៅ​លាក់ទុក តែ​ដោយ​ការខឹតខំ​ប្រឹងប្រែង របស់​កងកំលាំង​អាវុធហត្ថ បាន​ចុះ​រុករក​ឃេ​ី​ញ​រថយន្ដ ដឹកឈើ​ទាំង​ពី​គ្រឿង បាន​ចាប់​ចាប់​រឹម​អូស​រថយន្ដ នឹង​ឈើ​ប្រគល់ជូន​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើឃ្សឹម ដេ​ី​ម្បី​ចំណាត់កា​រតាម​និតិ​វិធី​ផ្លូវច្បាប់​។​
ខ្មែរ​អច្ឆរិយ​:

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com