ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​លេចលឺ​ថា អ្នកបើក​ដៃ​ឲ្យ​ជនជាតិ​វៀតណាម​ចូល​មក​រំលោភ​ដី​ព្រៃ​គឺជា​មន្ត្រី​ប៉េអឹម​ខេត្ត​រតនគិរី​

​លេចលឺ​ថា អ្នកបើក​ដៃ​ឲ្យ​ជនជាតិ​វៀតណាម​ចូល​មក​រំលោភ​ដី​ព្រៃ​គឺជា​មន្ត្រី​ប៉េអឹម​ខេត្ត​រតនគិរី​

ព័ត៌មាន​ពី​ខេត្ត​រតនគិរី​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍​០១​រោជ ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៩

​បន្ទាប់​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ថាវ យេន បង្ក្រាប​បទល្មើស​ឈ្មួញ​យក​គ្រឿងចក្រ​ឈូសឆាយ​ត្រាយព្រៃ​ធ្វើ​ផ្លូវ​អូស​ឈើ និង​ឈាន​ដល់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់ និង​ចាប់យក​វត្ថុតាង​គ្រឿងចក្រ​៦​គ្រឿង​។​

​ក្នុង​បទល្មើស​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩​នោះ មាន​លេចឮ​ពី​ប្រភព​មិន​ផ្លូវការ​ពី​ទឹកដី​វៀតណាម​មក​ថា មេក្លោង​បង្កើត​អោយ​មាន​បទល្មើស​នេះ​គឺ​ឈ្មោះ ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​)​ជា​នាយ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​អតីតៈ​ជា​មេក្លោង​ធំជាងគេ​ក្នុង​មុខជំនួញ​ឈើ​នៅ​ខេត្ត​រតនគិរី ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម និង​ធានា​ចេញមុខ​រត់ការ​ផ្លូវ​អោយ​ឈ្មួញ​ផ្សេងៗ​ផងដែរ ក្នុង​១​ឡាន​យី​ឌុប ចាប់ពី​១២០០០​ដុល្លារ​ដល់​១៨០០០​ដុល្លារ ឬ​២០០០០​ដុល្លារ តាម​កាលៈទេសៈ​ជាក់ស្តែង​ស្ថានភាព​តឹងរឹង ធូ​ស្រាល​នោះ​។​

​ប្រភព​មិន​ផ្លូវការ​ដដែល​បាន​បញ្ជាក់​ផង​ដែរ​ថា ពាក់ព័ន្ធ​និង​យក​ជនជាតិ​វៀតណាម​១២​នាក់ និង​គ្រឿងចក្រ​៦​គ្រឿង​មក​ត្រួសត្រាយ​ឈូសឆាយ​ផ្លូវ​ដើម្បី​អូស​ឈើ​នោះ គឺ​ឈ្មោះ​ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​) បាន​យក​លុយ​ពី​ថៅកែ​វៀត​លើកដំបូង​ចំនួន ៧០​មុឺន​ដុល្លារ​។​

​ក្នុងតំណាក់កាល​ដល់​ជនជាតិ​វៀត និង​គ្រឿងចក្រ​បាន​ចូល​ទឹកដី​កម្ពុជា ឈ្មោះ​ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​) បន្ត​យក​ចំនួន​៥០​មុឺន​ដុល្លារ​ទៀត ពី​ថៅកែ​វៀតណាម​ឈ្មោះ​(​ដេ​វ​) និង​ឈ្មោះ​កុង​ចរ​ហៅ​(​អា​កូន​ឆ្កែ​)​ជា​ជនជាតិ​វៀតណាម ប៉ុន្តែ​ចេះ​បកប្រែ​ភាសា​ខ្មែរ​និយាយ​បាន​ដោយ​ប៉ៃ​ឡាំៗ ច្បាស់​បាន​ប្រមាណ​៧០​ទៅ​៨០​ភាគរយ ស្តាប់​និង​និយាយ​ខ្មែរ​បាន​។​

​យក​លុយ​លើក​ទី​២​បាន​ត្រឹម​២​ថ្ងៃ គឺ​ដាក់​លុយ​តាម​វ៉ា​លី ពណ៍​ផ្កាឈូក​សរុប​៥០​មុឺន​ដុល្លារ ខ្ចប់​ថង់​ខ្មៅ​នៅ​ខាង​ក្នុង​ពេល​ប្រគល់អោយ ឈ្មោះ​ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​)​នោះ ផ្ទុយ​ទៅ​វិញ​ជា​លទ្ធផល​គម្រោង​បំផ្លាញ​ព្រៃឈើ​នេះ​ត្រូវ​បាន​បរាជ័យ បន្ទាប់ពី​លោក​ឧត្តមសេនីយ៍ត្រី ថាវ យេន ដឹកនាំ​កម្លាំង​បង្ក្រាប ក្រោម​ការបញ្ជា​ដោយ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន​គណៈកម្មការ​ជាតិ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​

​តាម​ដំណឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ ថៅកែ​វៀតណាម​ឈ្មោះ (​ដេ​វ​) ដែល​បាន​អោយ​លុយ​ឈ្មោះ​ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​) ជា​នាយ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី កំពុង​ឡើងមក​ខេត្ត​មណ្ឌលគិរី ដើម្បី​រក​អ្នក​ស្គាល់​អោយ​ជួយ​រត់​ការបញ្ចៀស​ការឃុំ​ខ្លួន​ជនជាតិ​វៀតណាម ខណៈ​ខាង​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី បញ្ជូន​ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​នោះ​ទៅ​សាលាដំបូង​ខេត្ត​រតនគិរី​។​

​អាច​រសៀល​ថ្ងៃ​ដដែល​នេះ​ថៅកែ​វៀតណាម​ឈ្មោះ​(​ដេ​វ​)​អាច​មក​ដល់​ខេត្ត​មណ្ឌលគិរី ដើម្បី​បន្ត​មក​ធ្វើ​រឿងនេះ​នៅ​ខេត្ត​រតនគិរី ដោះស្រាយ​ក្រុមការងារ​របស់​ខ្លួន​កំពុង​ឃាត់ខ្លួន​ស្តាប់​ចម្លើយ​ដោយ​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្តរតនគិរី​នោះ​។​

​ប្រភព​ក្រៅផ្លូវការ តែ​អាច​ជឿ​ទុកចិត្ត​បាន​ក៏​បង្ហើប​ថា​ឈ្មោះ ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​) ជា​នាយ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី យក​លុយ​ទាំង​២​លើក បាន​ចំនួន​១​លាន​២​សែន​ដុល្លារ ពី​ថៅកែ​វៀតណាម​ឈ្មោះ​(​ដេ​វ​) គឺ​យក​ទៅ​រត់ការ​ខ្លះ និង​អស់​តិចតួច​បំផុត សំខាន់​បាន​ទិញ​ឡាន (​ហ្វ​ត​)​ទំនើប​១​គ្រឿង​អោយ​អ្នកធំ​ម្នាក់​នៅ​ខេត្ត​រតនគិរី ដើម្បី​សុំ​ផ្លូវ​បម្រុង​ត្រួសត្រាយ​ឈូស​ផ្លូវ​អូស​ឈើ តែ​បែកការណ៍​ឈាន​ដល់​បង្ក្រាប​តែម្តង​។​

​តាម​ផែនការ​ជនសង្ស័យ ជា​ជនជាតិ​វៀតណាម​១២​នាក់ ដែល​ឃាត់ខ្លួន​បញ្ជូន​ទៅ​ខាង​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី អាច​រក​វិធី​ធ្វើ​កិច្ចសន្យា​បណ្តេញ​ចេញ​តាម​ច្បាប់​អន្តោប្រវេសន៍ ប៉ុន្តែ​មិន​ទាន់​អនុវត្ត​តាម​នីតិវិធី​នេះ​បាន ខណៈ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត​ផង​នោះ​។​

​គួ​រម្លឹកថា ក្រោយពី​សមត្ថកិច្ច​ប្រគល់​ជនសង្ស័យ ជា​ជនជាតិ​១២​នាក់​ទៅ​ខាង​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី គឺ​គ្រឿងចក្រ​៦​គ្រឿង​បាន​យកទៅ​រក្សាទុក​បណ្តោះអាសន្ន នៅក្នុង​បរិវេណ​ក្រុមហ៊ុន នុ​ភាព​សុភី តំបន់​អូរ​តា​យ៉ាក ឧទ្យាន​ជាតិ​វីរៈ​ជ័យ ខេត្ដ​រតន​:​គិរី ស្ថិត​នៅ​ចំណុច​ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនៈគិរី​។​

​បើ​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច បានឲ្យដឹងថា ជនជាតិ​វៀតណាម​ទាំង ១២​នាក់​នេះ និង​គ្រឿងចក្រ ចំនួន​៦​គ្រឿង គឺ​ចូល​មក​ដោយ​ខុសច្បាប់ តាម​ច្រក​ព្រៃ​បង្គោល​ការពារ​ព្រំដែន លេខ​១៤ ក្នុង​ភូមិសាស្ត្រ ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក លេខ​៥០៥ (​ប៉ុស្តិ៍ ភូមិ​ចង​)​ខេត្ត​រតនគិរី ជាប់​ព្រំប្រទល់​ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន​៧១១ ស្រុក​ម៉រៃ ខេត្ត​កន្ទូ​ម ប្រទេស​វៀតណាម​។

​តាមរយៈ​ឈ្មោះ សេក វរៈ ប្រធាន​ក្រុមហ៊ុននុ​ភាព​សុភី និង​ជនជាតិ​វៀតណាម​ឈ្មោះ VO NGU YEVSA កាន់​អត្តសញ្ញាណប័ណ្ណ​លេខ 2331 24 234​។ ប៉ុន្តែ​លេចឮ​ថា បម្រុង​ធ្វើ​កំណត់ហេតុ​ស្តាប់​ចម្លើយ​ដាក់​ថា​ជនជាតិ​វៀតណាម​ទាំង ១២​នាក់​នេះ និង​គ្រឿងចក្រ ចំនួន​៦​គ្រឿង គឺ​ចូល​មក​ដោយ​ខុសច្បាប់ តាម​ច្រក​ព្រៃ​បង្គោល​ការពារ​ព្រំដែន លេខ​១៣,៨ ប្រយោជន៍​ផុត​ការទទួលខុសត្រូវ​ពី​មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​៧១១ និង​មេ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក លេខ​៥០៥ (​ប៉ុស្តិ៍ ភូមិ​ចង​)​។ ប៉ុន្តែ​បើ​ចូល​តាម​តាម​បង្គោល​លេខ​១៣,៨ គឺ​គ្មាន​កន្លែង​ឆ្លង​មក​រួច​ទេ ព្រោះ​ជា​អូរ និង​ទឹក​។​

​ករណី​នេះ​បើ​ខាង​កម្លាំង​កងរាជអាវុធហត្ថ​បើក​កា​រសើប​អង្កេត​ស្រាវជ្រាវ តាមរយៈ​បណ្តឹង​បរិហារ អាច​ស្រាវ​ឃើញ​ការពិត ខណៈ ឈ្មោះ ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​) ជា​នាយ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី អតីតៈ​ជា​មេក្លោង​ធំជាងគេ​ក្នុង​មុខជំនួញ​ឈើ​នៅ​ខេត្ត​រតនគិរី ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម មាន​តម្រុយ​ពិរុទ្ធភាព​ខ្លះៗ គឺ​អាច​អញ្ជើញ​គាត់​មក​បំភ្លឺ​ដើម្បី​អោយ​អស់​មន្ទិល​ក្នុង​បទល្មើស​នេះ​

​ជុំវិញ​បទល្មើស​នេះ ចំពោះ​ការឃាត់ខ្លួន​ជនសង្ស័យ ជា​ជនជាតិ​វៀតណាម ១២​នាក់ បើ​តាម​អ្នក​ច្បាប់​បាន​លើកឡើង​ថា យោងតាម​មាត្រា​១៣ នៃ​ក្រម​ព្រហ្មទណ្ឌ​បទ​(​ផ្ដល់​ទីកន្លែង​ប្រព្រឹត្ត​បទល្មើស​) បទល្មើស​ត្រូវ​បាន​ចាត់​ថា​ប្រព្រឹត្ត​នៅ​លើ​ដែនដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅពេល​ដែល​អំពើ​ណាមួយ​នៃ​បទល្មើស​នោះ បាន​ប្រព្រឹត្ត​នៅ​លើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដូច្នេះ​រឿង​ជនជាតិ​វៀតណាម ជា​បទល្មើស​ព្រហ្មទណ្ឌ​ប្រព្រឹត្ត​ជាក់ស្តែង​នៅ​ខេត្ត​រតនគិរី ត្រូវ​បញ្ជូន​មក​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com