ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

អធិការរង​ខណ្ឌ​ដង្កោ និង​មន្ដ្រីនគរបាល​២​រូប​ត្រូវ​ហៅ​មក​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​វិធានការ​ពី​ថ្នាក់លើ ពាក់ព័ន្ធ​បណ្ដឹង​របស់​មន្ដ្រី ACU

អធិការរង​ខណ្ឌ​ដង្កោ និង​មន្ដ្រីនគរបាល​២​រូប​ត្រូវ​ហៅ​មក​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​វិធានការ​ពី​ថ្នាក់លើ ពាក់ព័ន្ធ​បណ្ដឹង​របស់​មន្ដ្រី ACU

ព័ត៌មាន​ពី​រាជធានី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍​០១​រោជ ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៩​។​

​មន្ដ្រីនគរបាល​ជាន់ខ្ពស់​ម្នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​អង្គភាព​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ថា ពាក់ព័ន្ធ​បណ្ដឹង​របស់​មន្ដ្រី​ជាប់​កិច្ចសន្យា​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នោះ​អធិការរង​ខណ្ឌ​ដង្កោ​ម្នាក់ និង​មន្ដ្រីនគរបាល​២​រូប​មាន​ទាំង​ជំនាញ​ចរាចរណ៍​ទៀត​នោះ ត្រូវ​បាន​ហៅ​មក​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ទៀតថា ការហៅ​អធិការរង និង​មន្ដ្រី​នគរបាល​មក​សួរនាំ​នេះ​តាំងពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៩​ម្ល៉េះ ប៉ុន្ដែ​រហូត​មកដល់ពេលនេះ​មិនមាន​ចំណាត់ការ​ណាមួយ​នោះ​ឡើយ ដោយ​រង់ចាំ​ការសម្រេច​ពី​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​គួរ​ជម្រាប​ថា មន្ត្រី​កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ម្នាក់ បាន​ដាក់ពាក្យ​ប្តឹង​ទៅ​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍​ផ្កាយ​៣ ស ថេត ដោយ​ចោទប្រកាន់​ទៅលើ​មន្ត្រីនគរបាល​ខណ្ឌ​ដង្កោ​មួយក្រុម​ដឹកនាំ​ដោយ​អធិការរង​ម្នាក់​ថា បាន​តាម​ប្រើ​ហិង្សា​ព្រួត​វាយ​យ៉ាង​ខ្លាំង​លើ​រូបគាត់​ដោយសារតែ​ការច្រឡំ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​

​ប៉ុន្ដែ​យ៉ាងណា​ក៏​ដោយ​មន្ដ្រី​នគរបាល​ជាន់ខ្ពស់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ករណី​នេះ​ត្រូវបាន​បែងចែក​ជា​២​ផ្សេង​គ្នា​ដោយ​មួយ​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ ដែល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ហៅ​នគរបាល​៣​រូប​មក​សួរនាំ និង​កំពុងតែ​បើក​ការស៊ើបអង្កេត​។​

​ដោយឡែក​មួយ​ករណី​ទៀត ពាក់ព័ន្ធ​នឹង​បទល្មើស​ចរាចរណ៍​ដោយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​កំពុងតែ​ស្រាវជ្រាវ​ដោយ​សំអាងថា ក្នុង​ហេតុការណ៍​នេះ​មន្ដ្រី​ជាប់​កិច្ចសន្យា​របស់ ACU បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​មាន​ជាតិ​អាកុល​ហួស​កម្រិត​កំណត់ ដែល​នាំឲ្យ​មាន​ការទទួលខុ​សត្រូវ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​។​

​យោងតាម​ពាក្យបណ្តឹង​របស់​លោក ឃឹម ខុម អាយុ​៦៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជា​មន្ត្រី​កិច្ចសន្យា​នៃ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានឲ្យឹដឹងថា ករណី​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨ យប់​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​វត្ត​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​។​

​នៅក្នុង​ពាក្យបណ្តឹង​ដែល​បណ្តាញ​ព័ត៌មាន​អង្គភាព​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”​ទទួលបាន​នៅ​រសៀល​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៩​នេះ ជនរងគ្រោះ​បាន​ចោទ​ទៅ​លើ​មន្ត្រីនគរបាល​ចំនួន​៥​នាក់ ក្នុងនោះ​អធិការរង​ម្នាក់​មាន​ឈ្មោះ នាក់ ណារ៉ូ និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ដង្កោ ៤​រូប​ផ្សេងទៀត​៕

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com