ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​មិន​ធម្មតា​! ឧកញ៉ា​ម៉ុង ឫទ្ធី ទទួលបាន​ជោគជ័យ​ក្នុង​ការដាំ​ផ្លែ​ត្រសក់​ផ្អែម​សាកល្បង​បាន​ផល​ជិត​១​ម៉ឺន​ផ្លែ​

​មិន​ធម្មតា​! ឧកញ៉ា​ម៉ុង ឫទ្ធី ទទួលបាន​ជោគជ័យ​ក្នុង​ការដាំ​ផ្លែ​ត្រសក់​ផ្អែម​សាកល្បង​បាន​ផល​ជិត​១​ម៉ឺន​ផ្លែ​

​ព័ត៌មាន​កសិកម្ម​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍​០១​រោជ ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៩​។​

​ប្រហែល​ជា​ប៉ុន្មាន​ម៉ោង​មុន​នេះ​នា​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ ឧកញ៉ា ម៉ុង ឫទ្ធី បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​ព្រមទាំង​បញ្ជាក់​ពី​ភាពជោគជ័យ​មួយ​នៃ​ការដាំ​ផ្លែ​ត្រសក់ផ្អែម​សាកល្បង​សារជាថ្មី​ម្តងទៀត​ដែល​ទទួលបាន​ផល​ជិត​១​ម៉ឺន​ផ្លែ​ឯណោះ​។ ឧកញ៉ា ម៉ុង ឫទ្ធី ក៏​បាន​បញ្ជាក់​ប្រាប់​ឲ្យដឹង​ទៀតថា ភរិយា​ខ្ញុំ​គាត់​នៅ​មិន​ស្មៀម​ទេ​បើ​ទោះបីជា​លោក​គ្រូពេទ្យ​ហាមឃាត់​មិន​អោយ​ធ្វើការ​អី​ក៏​ដោយ ជា​រាងរាល់ថ្ងៃ​គាត់​តែងតែ​ដឹកនាំ​កូនចៅ​ធ្វើ​នេះ​ធ្វើ​នោះ​ជាប្រចាំ រី​ឯ​ចំណែក​ខ្ញុំ​វិញ​ក៏​មិន​ចេះ​ដេក​នៅ​ស្ងៀម​ដែរ​ហេតុតែ​និស្ស័យ​ចង់តែ ប្រកប​មុខ​អាជីវកម្ម​កសិកម្ម​ចេះ​តែ​ដាំ​និង​ចិញ្ចឹមសត្វ​។​

​ជាក់ស្តែង វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែ​មេសា នេះ ខ្ញុំ​បាន​ចុះ​មក​ពិនិត្យ​មើល​ការដាំ​ត្រសក់ផ្អែម​សាកល្បង​សារជាថ្មី​ម្ដងទៀត​ដែល​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ​បំផុត នៅលើ​ផ្ទៃដី​ដែល​មិន​ធ្លាប់បាន​ប្រើប្រាស់​សោះ​តាំង​ពី​បូរាណ​មក​ដាំ​នៅលើ​ផ្ទៃដី​ប្រមាណ​ជា​បី​ពាន់​ម៉ែត្រការ៉េ​តាមរបៀប​សាមញ្ញ​បំផុត អាច​ទទួលបាន​ផល​ជិត​មួយ​ម៉ឺន​ផ្លែ អាច​ស្មើ​និង​ម្ភៃ​តោន​៕

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: កសិកម្ម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com