ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរតែ​បើក​ការស៊ើបអង្កេត​ទៅលើ​មន្ត្រី​នគ​បាលវិ​រះកា​រ​ពារ​ព្រំដែន​និង​អង្គភាព​កងទ័ព​ការពារ​ព្រំដែន​អោយបាន​ស៊ី​ជុំរៅ ជុំវិញ​ករណី​ការបង្ក្រាប​ចាប់​ជនជាតិ​វៀតណាម​និង​គ្រឿងចក្រ​ជាច្រើន​នៅ​ខេត្ត​រតនះគិរី !!!

អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរតែ​បើក​ការស៊ើបអង្កេត​ទៅលើ​មន្ត្រី​នគ​បាលវិ​រះកា​រ​ពារ​ព្រំដែន​និង​អង្គភាព​កងទ័ព​ការពារ​ព្រំដែន​អោយបាន​ស៊ី​ជុំរៅ ជុំវិញ​ករណី​ការបង្ក្រាប​ចាប់​ជនជាតិ​វៀតណាម​និង​គ្រឿងចក្រ​ជាច្រើន​នៅ​ខេត្ត​រតនះគិរី !!!

ព័ត៌មាន​ពី​ខេត្ត​រតនគិរី​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍​០១​រោជ ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៩​។​

​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ​កម្លាំង​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី​បាន​បញ្ជួន​ខ្លួន​ជនជាតិ​វៀតណាម​ចំនួន ១២​នាក់​ទៅ​តុលាការ​ខេត្ត​រតនគិរី​ដើម្បី​ចំណាត់ការ​បន្ត ពាក់ព័ន្ធ​នាំ​គ្រឿងចក្រ​ចំនួន​០៦​គ្រឿង​ឆ្លងដែន​ពី​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​ចូល​ទឹកដី​កម្ពុជា​។​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៦​ខែ​មេសា ឆ្នាំ​២០១៩ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្តរតនគិរី​ក្រោម​ការបញ្ជា​ផ្ទាល់​ពី លោក ថង សាវុន និង​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះ លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ អាវុធហត្ថ​ខេត្ត​រតនគិរី បាន​ធ្វើ​ការឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់ និង​គ្រឿងចក្រ​០៦​គ្រឿង​នៅ​ក្រុមហ៊ុននុ​ភាព​សុភី​។​

​ក្រោយ​ពី​ការឃាត់ខ្លួន​កម្លាំង​កង​រាជ​អាវុធហត្ថ​បានប្រគល់ ជនជាតិ​វៀតណាម​ចំនួន​១២​នាក់​ឲ្យទៅ​ខាង នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ចាត់ការ​តាម​នីតិវិធី​ដោយឡែ​គ្រឿងចក្រ​ចំនួន​០៦​គ្រឿង​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​រតនគិរី​បាន​កំពុងតែ​បាន​គ្រប់គ្រង​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុននុ​ភាព​សុភីតំ​បន់អូរតា​យ៉ាក ឧទ្យាន​ជាតិ​វីរៈ​ជ័យ រតនគិរី ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនគិរី​។​

​បេីតា​មការ​បញ្ជា​ក់​ពី​សមត្ថកិច្ច​ជនជាតិ​វៀតណាម​ទាំង ១២​នាក់​នេះ​និង​គ្រឿងចក្រ​ចំនួន​០៦​គ្រឿង​គឺ​ចូល​មក​ដោយ​ខុសច្បាប់​តាម​ច្រក​ព្រៃ​បង្គោល​ការពារ​ព្រំដែន លេខ​១៤​ក្នុង​ភូមិសាស្ត្រ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​លេខ ឲ​៥០៥(​ប៉ុស្តិ៍​ភូមិ​ចង​)​ខេត្តរតនគិរី​ជាប់​ព្រំប្រទល់​ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន​៧១១​ស្រុក​ម៉រៃ​ខេត្ត​កន្ទូម​ប្រទេស​វៀតណាម តាមរយៈ​ឈ្មោះ សេក វិរៈ​តំណាង​ឲ្យ​ក្រុមហ៊ុននុ​ភាព​សុភី និង​វៀតណាម​ឈ្មោះ VO NGU YEVSA កាន់​អត្តសញ្ញាណប័ណ្ណ​លេខ ២៣៣១២៤២៣៤​។

​តាម​ព័ត៌មាន​ដែល​ទទួលបាន​ករណី​ខាងលើ​នេះ​មាន​ការសង្ស័យថា​មាន​អ្នករត់​ការអន្តរាគមន៍​ដើម្បី​ជួយ​សម្រួល​ដោះ​លែង​ចង់ឲ្យ​ពួកគេ​ក្រៅ​សំណាញ់​ច្បាប់​ផង​ដែរ​តែ​ពេល​នេះ​ច្បាប់​មិន​ត្រូវបាន​លើកលែង​ទោស​ដូច​អ្វី​ដែល​ពួកគេ​គិត​នោះ​ឡើយ ហើយ​បើ​តាម​ប្រភព​មួយ​ផ្សេងទៀត​បាន​លើកឡើង​ថា អាច​មាន​ការឃុបឃិត​រួមគំនិត​គ្នា ពី​មន្ត្រី​នគរបាល​វិរះ​ការពា​រ​ព្រំដែន​នឹង​អង្គភាព​កងទ័ព​ការពារ​ព្រំដែន​គោក​ខាងលើ​នោះ​យ៉ាង​ពេញបន្ទុក​។​

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com