ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

បារាំង​បញ្ជូន​កងទ័ព​រថក្រោះ និង​រថពាសដែក​ទៅ​ក្បែរ​ព្រំដែន​ប្រទេស​រុស្ស៊ី ក្រោម​បេសកកម្ម​របស់​អង្គការ NATO!!!

បារាំង​បញ្ជូន​កងទ័ព​រថក្រោះ និង​រថពាសដែក​ទៅ​ក្បែរ​ព្រំដែន​ប្រទេស​រុស្ស៊ី ក្រោម​បេសកកម្ម​របស់​អង្គការ NATO!!!

ប៉ារីស​(​ព័ត៌មាន​អន្តរជាតិ​)
​យោង​តាម​ស្ថានទូត​បារាំង​ប្រចាំអេ​ស្តូ​នី​ពលទាហាន​បារាំងសរុ​ប​ចំនួន​៣០០​នាក់​ត្រូវ​គេ​រំពឹងថា​នឹង​ទៅ​ដល់​ក្រុង Tapa របស់​ប្រទេស​អេ​ស្តូ​នី ដែល​ស្ថិតនៅ​ចម្ងាយ​ត្រឹម​១៤០​គីឡូម៉ែត្រ​ពី​ព្រំប្រទល់​នៃ​ប្រទេស​រុស្ស៊ី នា​សប្តាហ៍​ក្រោយ​នេះ​ហើយ​រថក្រោះ និង​រថពាសដែក​ជាច្រើន​គ្រឿង​ក៏​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ទីនោះ​ផងដែរ នេះ​បើ​តាម​ការដកស្រង់​ការផ្សាយ​ចេញ​ពី​សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​យប់​ថ្ងៃ​សុក្រ ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​។​

​កងទ័ព​បារាំង​នឹង​ស្ថិត​នៅក្នុង​ទឹកដី​នៃ​ប្រទេស​អេ​ស្តូ​នីរ​ហូត​ដល់​ចុង​ខែ​សីហា ក្រោម​ក្របខណ្ឌ​នៃ​បេសកកម្ម FRA-EFP PYNX ដែល​មាន​គោលដៅ​បង្កើន​វត្ត​មាន​អង្គការ NATO នៅ​តាម​ប្រទេស​តំបន់​បាល់​ទិច​និង​នៅ​ប៉ូឡូញ ហើយ​ទីក្រុង​ប៉ារីស​នឹង​បញ្ចូន​រថក្រោះ Leclerc ចំនួន​០៥​គ្រឿង​រួម​ជាមួយ​រថពាសដែក​២០​គ្រឿង​តាម​ផ្លូវ​ដែក​ទៅ​កាន់អេ​ស្តូ​នី​ថែមទៀត​ផង​។​

​យ៉ាងណាមិញ វា​មិនមែន​ជា​លើកទីមួយ ដែល​កម្លាំង​យោធា​បារាំង​មាន​វត្តមាន​នៅ​ប្រទេស​អេ​ស្តូ​នី ដោយ​កាលពី​ឆ្នាំ​២០១៧ កងទ័ព​បារាំង​បាន​ស្ថិត​នៅ​ក្រុង Tapa របស់អេ​ស្តូ​នី​អស់​រយៈពេល​១០​ខែ ហើយ​កាលពី​ឆ្នាំ​២០១៨ ទ័ពអាកាស​បារាំង​ក៏​បាន​ហោះ​ល្បាត ដែន​អាកាសអេ​ស្តូ​នី​ផងដែរ នៅ​ក្រោម​ក្របខណ្ឌ​នៃ​បេសកកម្ម​ការពារ​សន្តិសុខ​តំបន់​បាល់​ទិច របស់​អង្គការ NATO​។​

​គួរ​ជម្រាប​ថា ទាក់ទិន​នឹង​ការបង្កើន​សកម្មភាព​ក៏ដូចជា​វត្តមាន​របស់ NATO នៅក្នុង​តំបន់​ក្បែរ​ព្រំដែន​ប្រទេស​ខ្លួន ទីក្រុង​ម៉ូស្គូ​បានបង្ហាញ​ការព្រួយបារម្ភ​ជាច្រើន​លើក​មក​ហើយ​ដោយ​ថា​រុស្ស៊ី​ពុំ​បាន​បង្ក​ការគំរាមកំហែង​ដល់​ប្រទេស​ណាមួយ​ឡើយ ប៉ុន្តែ​ក៏​មិន​បណ្តោយ​ឲ្យ​សកម្មភាព​អា​ច​បង្ក​គ្រោះ​ថ្នាក់​នានា​ប្រព្រឹត្តទៅ​ដោយ​ពុំ​មាន​ការឃ្លាំមើល​នោះដែរ​។ ” ” http/www.khpress.net”

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com