ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រថយន្ត​បែន​ដឹក​ដី​បុក​រះ​បណ្តាលឲ្យ​ស្លាប់​០២​នាក់ និង​របួសធ្ងន់​០៣​នាក់​នៅ​ផ្លូវ​ជាតិ​លេខ​០៧​ខេត្ត​ត្បូងឃ្មុំ​!!!

រថយន្ត​បែន​ដឹក​ដី​បុក​រះ​បណ្តាលឲ្យ​ស្លាប់​០២​នាក់ និង​របួសធ្ងន់​០៣​នាក់​នៅ​ផ្លូវ​ជាតិ​លេខ​០៧​ខេត្ត​ត្បូងឃ្មុំ​!!!

ខេត្ត​ត្បូងឃ្មុំ​
​ចេញផ្សាយ​ថ្ងៃ​សុក្រ​១៥​កេ​ី​ត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១៩​ខែ​មេសា​ឆ្នាំ​២០១៩​។​

​នៅវេលា​ម៉ោង​០៨ និង​២៤​នាទី ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ មាន​រថយន្ត​បែន​ដឹក​ដី ០១​គ្រឿង​បេ​ី​ក​លឿន​ជាន់​ហ្វ្រាំង​មិន​ស៊ី​រេ​ចង្កូត​បុក​ម៉ូតូ​ចត​នៅលើ​ចិញ្ចើមផ្លូវ និង​ជ្រុល​ទៅបុក​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឲ្យ​មនុស្ស​ស្លាប់​០២​នាក់ និង​មនុស្ស​០៣​នាក់​ទៀត រងរបួស​ធ្ងន់​នៅលើ​ផ្លូវជាតិ​លេខ​៧ ចន្លោះ​បង្គោលគីឡូម៉ែត្រ​១៥៥-១៥៦ ស្ថិតនៅ​ភូមិ​ត្រពាំង​គូរ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ​បែន​ដឹក​ដី​ពណ៌​ស គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ ប្រុស លី​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ពណ្ណរាយ សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ គ្មាន​របួស​ពេល​មកដល់​កន្លែងកើតហេតុ​បាន​បុក​ម៉ូតូ​ចំនួន​០៥​គ្រឿង រួមមាន​
១. ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ឈប់​នៅ​ស្ងៀម​អង្គុយ​លើ​ម៉ូតូ​ដោយ​ឈ្មោះ ម៉ៅ ស្លេះ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចាម នៅ​ភូមិ​អង្គរ​ជា ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ របួសធ្ងន់​អោប​កូន​នៅ​ពីមុខ ឈ្មោះ ស្លេះ សា​ហ្វីកា ភេទ​ស្រី អាយុ​០៣​ឆ្នាំ ជនជាតិ​ចាម នៅ​ភូមិ​ឃុំ​ជាមួយ របួសធ្ងន់​

២. ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ចាម 1G-0211 បញ្ឈរ​ស្ងៀម​
៣. ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 1C-1710 បញ្ឈរ​ស្ងៀម​
៤. ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 1C-4423 បញ្ឈរ​ស្ងៀម​
៥. ម៉ូតូ​ម៉ាក​យាម៉ា​ហា​ស៊ីរុស​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បញ្ឈរ​ស្ងៀម​អង្គុយ​លើ​ម៉ូតូ​ដោយ ឈ្មោះ ប្រុស សេន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ត្រពាំង​ដុំ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ​អោប​កូន​ឈ្មោះ សេន សិដ្ឋ ភេទ​ប្រុស អាយុ​០៣​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ឃុំ​ជាមួយ របួសធ្ងន់​និង​អ្នក​ថ្មើរជើង​ម្នាក់​ឈ្មោះ យស់ ប៊ុនថន ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ​និង​បុក​សំ​យ៉ាប​ផ្ទះ​ឈ្មោះ សុខ សា​ផេង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ត្រពាំង​គូរ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្នុង​ហេតុការណ៍​ខាងលើ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត ០១​គ្រឿង​កំរិត​ស្រាល​ម៉ូតូ ០៤​គ្រឿង កំរិត​ធ្ងន់​និង​០១​គ្រឿង​ទៀត កំរិត​ស្រាល​និង​ខូចខាត​សំ​យ៉ាប​ផ្ទះ និង​ឥ​វ៉ាន់​មួយចំនួន មនុស្ស​ស្លាប់ ០២​នាក់ ស្រី​០១​នាក់​របួសធ្ងន់ ០៣​នាក់ ស្រី​០១​នាក់​៕

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com