ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​រថភ្លើង​ដែល​ថៃ​ឱ្យ​កម្ពុជា បាន​នាំ​មក​ដល់​ស្ថានីយ​នៅ​ប៉ោយប៉ែ​ត​ហើយ​!!!

​រថភ្លើង​ដែល​ថៃ​ឱ្យ​កម្ពុជា បាន​នាំ​មក​ដល់​ស្ថានីយ​នៅ​ប៉ោយប៉ែ​ត​ហើយ​!!!

ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​សុក្រ​១៥​កេ​ី​ត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១៩​ខែ​មេសា​ឆ្នាំ​២០១៩​។​

​រថភ្លើង​ចំនួន​៤​ទូ ដែល​រាជរដ្ឋាភិបាល​ថៃ បាន​ឱ្យ​កម្ពុជា​នោះ បាន​នាំ​មក​ដល់​ស្ថានីយ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត​ហើយ​នៅ​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ​រថភ្លើង​ទាំង​៤​ទូ​នេះ នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​ប្រគល់​ដោយ​ផ្ទាល់​ដៃ​ជូន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​២២ ខែ​មេសា សប្តាហ៍​ក្រោយនេះ​។ បន្ទាប់មក​សម្តេច​តេជោ និង​លោក ប្រា​យុទ្ធ នឹង​ជិះ​រថភ្លើង​រួម​គ្នា​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំង​ពីរ ដើម្បី​ជា​និមិត្តរូប​នៃ​ការបើក​ដំណើរការ​ផ្លូវដែក​រវាង​ប្រទេស​ទាំង​ពីរ​។​

​សូមបញ្ជាក់​ថា រថភ្លើង​ដឹក​អ្នកដំណើរ DMU (Diesel Multiple Unit) ដែល​ថៃ​ប្រគល់ជូន​កម្ពុជា​នេះ ផលិត​ដោយ​ក្រុមហ៊ុន Hitachi របស់​ជប៉ុន​។ ជា​ប្រភេទ​ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ​មាន​ចំនួន​៤​ទូ ដែល​ក្នុង​មួយ​ទូៗ​ដឹក​អ្នកដំណើរ​បាន​៨០​នាក់ ដែល​រថភ្លើង​ចំនួន​៤​ទូ និង​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ​ជា​៣២០​នាក់​ផង​ដែរ​៕

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com