ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ចាប់ខ្លួន​មនុស្ស​ចំនួន​០៦​នាក់​បន្ថែម​ទៀត​ករណី​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​និង​បិទ​ផ្លូវ​សាធារណៈ​ពេល​ចុះ​ទៅ​អន្ដរាគមន៍​ឲ្យ​បើក​ផ្លូវជាតិ​លេខ​៤​ឡើង​វិញ​មិន​ឲ្យ​ស្ទះចរាចរណ៍​!!!

​ចាប់ខ្លួន​មនុស្ស​ចំនួន​០៦​នាក់​បន្ថែម​ទៀត​ករណី​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​និង​បិទ​ផ្លូវ​សាធារណៈ​ពេល​ចុះ​ទៅ​អន្ដរាគមន៍​ឲ្យ​បើក​ផ្លូវជាតិ​លេខ​៤​ឡើង​វិញ​មិន​ឲ្យ​ស្ទះចរាចរណ៍​!!!

​ខេត្ត​ព្រះសីហនុ​
​ចេញផ្សាយ​ថ្ងៃ​សុក្រ ១៥ កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១៩​ខែ​មេសា​ឆ្នាំ​២០១៩​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បាន​បញ្ជាក់​ប្រាប់​បណ្ដាញ​ព័ត៌មាន​គេហទំព័រ​” ខ្មែរ​អច្ឆរិយ​: “​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​ថា នៅពេល​នេះ​កម្លាំង​នគរបាល​របស់​លោក បាន​ចាប់​ខ្លូន​មនុស្ស​០៦​នាក់​ដែល​បាន​ដឹកនាំ​និង​ចូលរួម​ប្រើ​ហិង្សា​ទៅលើ​មន្ដ្រី​នគរបាល និង​ប្រជា​ការពារ​នៅពេល​ដែល​កងកម្លាំង​បាន​ចុះ​ទៅ​អន្ដរាគមន៍​ឲ្យ​ពួកគេ​បើកផ្លូវ​ឡើងវិញ​ក្រោយ​យក​ដុំថ្ម និង​មែកឈើ​ទៅ​ដាក់​បិទ​ផ្លូវ​ជាតិ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ប្រហែល​១​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ​។​

​ការចាប់ខ្លួន​មនុស្ស​ទាំង​០៦​នាក់​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ខណៈ​ឃាត់ខ្លួន​០២​នាក់​កាលពី​ម្សិលមិញ សរុប​រហូតដល់​ពេល​នេះ​ឃាត់​ខ្លួន​ចំនួន​០៨​នាក់​ហើយ​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ចាត់ទុកថា គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មិន​អាច​លើកលែងឲ្យ​បាននឹងចា​ត់​វិធានកា​រតាម​ផ្លូវច្បាប់​តែ​ម្ដង​។​

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា (​ពេល​ដែល​កម្លាំង​របស់​យើង និង​ប្រជា​ការពារ​ចុះ​ទៅ​សម្របសម្រួល និង​រើស​ដុំថ្ម​ចេញពី​ផ្លូវ​ស្រាប់តែ​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​គុំ​ដុំថ្ម​ទៅលើ​ពួក​គេ​បណ្ដាល​ឲ្យ​មន្ដ្រីនគរបា​ល​របស់​យើង​០៤​នាក់ និង​ប្រជា​ការពារ​០២​នាក់ រងរបួស​បែក​ក្បាល​ហើយ​រថយន្ដ​៣​គ្រឿង​បាន​រង​ការខូចខាត​ផងដែរ​)​។​

​មន្ត្រីជាន់ខ្ពស់​សាលាខេត្ត​ព្រះសីហនុ​បានបញ្ជាក់​មកកាន់​បណ្តា​ញ​ព័ត៌មាន​គេហទំព័រ​” ខ្មែរ​អច្ឆរិយ​:”​ថា អ្វី​ក៏ដោយ​រាប់​ទាំង​បញ្ហា​ដីធ្លី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​តែងតែមាន​យន្តការ​ដោះស្រាយ​តាម​ប្រព័ន្ធតុលាការ និង​តាម​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី ហើយ​ត្រូវ​បញ្ឈប់​សកម្មភាព​តវ៉ា​បិទ​ផ្លូវ​ឬ​ប្រើ​ហិង្សា​ទៅលើ​សមត្ថកិច្ច ដែល​ទង្វើ​ខុសច្បាប់​ទាំងស្រុង ដូច្នេះ​សូម​ទទូច​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ងាក​មក​រក​ការតវ៉ា​តាម​ផ្លូវច្បាប់​ទើប​ជា​ការប្រសើរ​។​

​សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ​ជាង​១០០​នាក់ ដែល​អាជ្ញាធរ​ហៅថា ជន​អនាធិបតេយ្យ​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ​បាន​នាំគ្នា​តវ៉ា​សាជាថ្មី​ដោយ​យក​ដុំថ្ម​ធំៗ និង​មែកឈើ​ទៅ​ដាក់​បិទ​ផ្លូវ​ជាតិ​លេខ​៤ នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាលឲ្យ​មាន​ការកក​ស្ទះ​ចរាច​រណ៍​យ៉ាងខ្លាំង សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ​។​

​នេះ​ជា​ថ្ងៃទី​២​ហើយ​ដែល​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៤ ដោយសារ​ខឹង​អាជ្ញាធរ​ចុះទៅ​រុះរើ​ខ្ទម និង​សំណង់​អនាធិបតេយ្យ​ខុសច្បាប់​របស់​ពួក​គាត់​នៅ​ឃុំ​បិត​ត្រាំ​ង​ដែល​សង់​លើដី​មាន​ម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ​កាលពី​ម្សិលមិញ​ជាង​៦០០​ខ្នង​។​

​ជាមួយគ្នា​នេះ​ចំពោះ​ហេតុការណ៍​នេះ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​មនុស្ស​០២​នាក់​ផង​ដែរ រួមមាន​
​ឈ្មោះ ខ្លូត តុ​សិតា ភេទ​ស្រី អាយុ​៣៩ ឆ្នាំ​មុខរបរ​មេផ្ទះ ស្នាក់នៅ​បណ្ដោះអាសន្ន​ដូច​កន្លែងកើតហេតុ ដែល​ត្រូវ​ឃាត់ខ្លួន ដោយសារ​ការ​គប់​ដុំ​ថ្ម និង​ប្រើ​ដំបង​វាយ​លើ​កំលាំង​សមត្ថកិច្ច​ចំរុះ​បណ្តាលឲ្យ​រងរបួស​ជាច្រើន​នាក់ និង​ឈ្មោះ កែវ សាង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​មុខរបរ​ជា​អ្នកនេសាទ នៅ​ស្រុក​ព្រៃនប់ ដែល​ពាក់ព័ន្ធ​នឹង​ការដឹកនាំ​បិទផ្លូវ​៕

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន និង គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”
http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com