ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ជនជាតិ​កូរ៉េ​២​នាក់ ក្រពុលមុខ​ចាញ់ល្បែង ខឹង​អ្នកបើក​តាក់ស៊ី​មិន​បើក​តាមផ្លូវ​ខ្លួន​ប្រាប់​វាយ​កាត់សាញ ជនបង្ករ​ចូល​ប៉ុស្តិ ជនរងគ្រោះ​ចូល​ពេទ្យ​

ជនជាតិ​កូរ៉េ​២​នាក់ ក្រពុលមុខ​ចាញ់ល្បែង ខឹង​អ្នកបើក​តាក់ស៊ី​មិន​បើក​តាមផ្លូវ​ខ្លួន​ប្រាប់​វាយ​កាត់សាញ ជនបង្ករ​ចូល​ប៉ុស្តិ ជនរងគ្រោះ​ចូល​ពេទ្យ​

ភ្នំពេញ ៖ បុរស​ជនជាតិ​កូរ៉េ​២​នាក់ ចេញពី​ណាហ្គា បាន​ហៅ​រថយន្ត​តាក់ស៊ី​ជិះ​ទៅ​ខាំ​កូស៊ី​ធី ខណៈ​អ្នកបើកបរ​មិន​បើក​តាមផ្លូវ​ដែល​ខ្លួន​ប្រាប់ បើក​តាម​ផ្លូវ​ផ្សេង​តែ​ទៅ​គោលដៅ​តែ​មួយ ទើប​បាន​បង្ករ​ជា​ជម្លោះ​ជនជាតិ​កូរ៉េ​ចុះ​ពី​រថយន្ត​មក​បើកទ្វារ​ក្របួច​កអាវ​អ្នកបើកបរ​តាកស៊ី​ព្រួត​គ្នា​វាយ​បណ្តាល​អោយ​ហើម​និង​ប៉ោង​ភ្នែក​ខាងស្តាំ​យ៉ាងធ្ងន់ធ្ងរ ។​

​ហេតុ​ការ​វាយតប់​គ្នា​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃទី​៣១ មិនា ២០១៧ នៅ​ចំណុច​មុខ​ប៉េអឹម​ខណ្ឌ​ដូនពេញ ផ្លូវ​សុរាម្រិត ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​តាម​សម្តី​របស់​ជនរងគ្រោះ​ឈ្មោះ វង្ស បូរិន មុខរបរ​បើក​បរតាក់​ស៊ី ក្រុមហ៊ុន​តាក់ស៊ី​ក្រុហម ស្នាក់នៅ​ម្តុំ​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ។​
​បានឲដឹងថា នៅ​មុនពេល​កើតហេតុ​ជនជាតិ​កូរ៉េ​(​ជនបង្ករ​)​ទាំង​២​នាក់​ចេញពី​ណាហ្គា រួច​បាន​ហៅ​តាក់ស៊ី​របស់​គាត់​ជិះ​ទៅ​ខាំ​កូស៊ី​ធី ខណៈ​ជិះ​មកដល់​មុខ​ប៉េអឹម​ខណ្ឌ​ដូនពេញ ជនជាតិ​កូរ៉េ​ទាំង​២​នាក់​បាន​សួរថា គាត់​ថា​បើក​ទៅណា គាត់​តប​ទៅ​វិញ​ថា​ទៅ​ខាំ​កូស៊ី​ធី ជនជាតិ​កូរ៉េ​ទាំងនោះ​ថា មិនមែន​ផ្លូវ​នឹង​ទេ គាត់​បាន​តប​ទៅ​ទៀត​ថា ទៅ​តាម​ផ្លូវ​នឹង​ក៏​ត្រូវ​ដែរ ។​
​ជនរងគ្រោះ​បាន​បន្ត​រៀបរាប់ថា ក្រោយមក​ពួកគេ​(​ជនជាតិ​កូរ៉េ​)​ក៏​អោយ​ឈប់​រថយន្ត រួច​ស្ទុះ​ទៅ​ក្របួច​ក៏​អាវ​ព្រួត​វាយ​មក​លើ​រូបគាត់​តែម្នាក់ឯង​បណ្តាលអោយ​គាត់​ប៉ោង​ភ្នែក​និង​មុខ​ខាងស្តាំ​ធ្ងន់ធ្ងរ​៕ ក្រោយមក​ក៏​មាន​ការភ្ញាក់ផ្អើល​ដល់​ក្រុម​អ្នកបើក​កាត់​ស៊ី​ក្រុម​ជនរងគ្រោះ​មក​ជួយ​អន្តរាគមន៍​ចាប់​វាយ​វិញ​រួច​អូស​មក​បុ​ស្តិច​តុ​មុខ​នៅ​ក្បែរ​កន្លែងកើតហេតុ​ប្រហែល​១០០​ម៉ែត្រ ។​

​ក្រោយពី​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​ដល់​ប៉ុស្តិ​រួចមក ជនជាតិ​កូរ៉េ​ទាំង​២​នាក់​នៅ​តែ​ខ្លាំង​ដាក់​កម្លាំង​សមត្ថកិច្ច​និង​ក្រុម​អ្នកបើក​តាក់ស៊ី ទើម​សមត្ថកិច្ច​ចាប់​វាយខ្នោះ ឃុំខ្លួន កសាង​តាម​និតិ​វិធី​ហើយ​អោយ​ជនរងគ្រោះ​ទៅ​ពេទ្យ​ព្យាបាល​របួស​សិន​ន​៨​ង​ថតរូប​ទុក​ជា​ភត្តុតាង ចាំ​មកវិញ​ដាក់​ពាក្យបណ្តឹង​ទារ​សំណង​ជា​ទឹកប្រាក់​ពេក​ក្រោយ​៕

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com