ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​លោក ដូ​ណា​ល់ ត្រាំ ភ័យព្រួយ​ពី​ឥទ្ធិពល​សេដ្ឋកិច្ច​ចិន​ខ្លាំងពេក រហូត​ទូរស័ព្ទ​ទៅ​សុំ​យោបល់​ពី​អតីត​ប្រធានាធិបតី​មួយរូប​!!!

​លោក ដូ​ណា​ល់ ត្រាំ ភ័យព្រួយ​ពី​ឥទ្ធិពល​សេដ្ឋកិច្ច​ចិន​ខ្លាំងពេក រហូត​ទូរស័ព្ទ​ទៅ​សុំ​យោបល់​ពី​អតីត​ប្រធានាធិបតី​មួយរូប​!!!

​វ៉ាស៊ីនតោន​
​ចេញផ្សាយ​ថ្ងៃ​សុក្រ ១៥ កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១៩​ខែ​មេសា​ឆ្នាំ​២០១៩​។​

​កាលពី​ពេល​ថ្មីៗ​នេះ​លោក ជី​មមី ខា​ធើ (Jimmy Carter) អតីត​ប្រធានាធិបតី​អាមេរិក​បាន​បង្ហើប​ឱ្យដឹងថា លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​ទូរស័ព្ទ​មក​ពិភាក្សា​ជាមួយ​លោក ជា​លើកដំបូង​ស្តី​អំពី​ប្រទេស​ចិន​។ លោក​Carter បាន​ថ្លែងថា លោក ត្រាំ បាន​ប្រាប់​អំពី​ការព្រួយបារម្ភ​បំផុត​របស់​លោក ចំពោះ​ការ​ដែល​ប្រទេស​ចិន​អាច​នឹង​ឈាន​មុខ​អាមេរិក​។​

​ជុំវិញ​ការលើកឡើង​របស់​លោក ត្រាំ ចម្លើយ​តប​វិញ​របស់​លោក Carter គឺ​អ្នកនយោបាយ​ជើងចាស់​រូបនេះ មិន​បាន​ព្រួយបារម្ភ​នឹង​រឿង​នេះ​ទេ ដោយ​បង្ហាញ​ថា អាមេរិក​គឺជា​ប្រទេស​ដែល​ងប់​នឹង​សង្គ្រាម​បំផុត​លើ​ពិភពលោក ស្របពេល​ដែល​ប្រទេស​ចិន មិន​បាន​ខ្ជះខ្ជាយ​លុយ​សូម្បី​តែ​មួយ​កាក់​ក្នុង​សង្គ្រាម នេះ​គឺជា​មូលហេតុ​ដែល​ប្រទេស​ចិន​ដើរ​ឈាន​មុខ​យើង​។​

​បច្ចុប្បន្ន​ទំហំ​សេដ្ឋកិច្ច​ទាំងមូល​របស់​ប្រទេស​ចិន ស្ថិតនៅ​លំដាប់​ទី ២ លើ​ពិភពលោក​យ៉ាង​នឹងនរ ដូច្នេះ​ធ្វើឱ្យ​អាមេរិក​កាន់តែ​ព្រួយបារម្ភ និង​អន្ទះសា​ថែម​ទៀត​។ ក្តីព្រួយបារម្ភ​បែប​នេះ​បាន​ធ្វើឱ្យ​អាមេរិក ចាក​ឆ្ងាយ​ពី​គោលបំណង​ដើម​នៃ​ការបង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត​រវាង​ចិន និង​អាមេរិក​ជា​បណ្តើរៗ ថែមទាំង​បាន​ចាត់ទុក​ប្រទេស​ចិន ជា​គូ​ប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ ព្រម​និង​បំផុស​សង្គ្រាម​ពាណិជ្ជកម្ម និង​សង្គ្រាម​លាប​ពណ៌​ចំពោះ​ប្រទេស​ចិន​ទៀតផង​។​

​ប៉ុន្តែ​បម្រែបម្រួល​នៃ​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក​ក្នុង​រយៈពេល​ជាង ១​ឆ្នាំ​កន្លង​ទៅ​បាន​បង្ហាញ​ច្បាស់​ថា ទង្វើ​សង្កត់សង្កិន​ប្រទេស​ចិន​របស់​អាមេរិក មិន​បាន​ទទួល​ផល​តា​មការ​ប៉ាន់​ប្រមាណ​នោះទេ ផ្ទុយទៅវិញ​បែរជា​បាន​បញ្ជាក់​នូវ​ការព្រមាន​ជាច្រើនលើក​របស់លោក Carter ពោល​គឺ​ប្រទេស​ចិន​មាន​សារៈសំខាន់​ជា​ទីបំផុត ចំពោះ​វិបុលភាព​នៃ​ប្រទេស​អាមេរិក ដែល​លោក​ធ្លាប់​និយាយថា ខណៈពេល​ដែល​យើង មិន​អាច​នៅ​ជា​សុខ​នឹង​គ្នា​ជាមួយ​ប្រទេស​ចិន ប្រការ​នេះ​នឹង​ធ្វើឲ្យ​ខូចខា​តដល់​ផលប្រយោជន៍ នៃ​ប្រទេស​យើង​ទាំង​ពីរ ពោល​គឺ​មិន​ត្រឹម​តែ​ចិន​ប៉ុណ្ណោះ​ទេ អាមេរិក​ក៏​ត្រូវ​រង​ការខូចខាត​ខាង​សេដ្ឋកិច្ច​ផង​ដែរ​។​

​ចុះ​តើ​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច ទើប​អាច​ធ្វើឲ្យ​អាមេរិក​មានភាព​ខ្លាំងក្លា​ម្តងទៀត​? លោក Carter បាន​លើក​សំណើ​ថា អាមេរិក​មិន​ត្រូវ​ទម្លាក់​ថវិកា​ច្រើន​ហួស​ទៅលើ​សង្គ្រាម ដែល​គ្មាន​ភាពចាំបាច់​នោះទេ ប្រសិនបើ​អាមេរិក​ទម្លាក់​ថវិកា​ចំនួន ៣​ទ្រី​លាន​ដុល្លារ​អាមេរិក ទៅ​ក្នុង​កិច្ច​កសាង​ហេដ្ឋារចនាសម្ព័ន្ធ នោះ ប្រហែល​នឹង​សល់ ២​ទ្រី​លាន​ដុល្លារ​អាមេរិក ដូច្នេះ​យើង​នឹង​មាន​រថភ្លើង​ល្បឿន​លឿន ហើយ​ស្ពាន​នឹង​មិន​បាក់​រលំ​ទៀត ផ្លូវ​នឹង​ទទួលបាន​ការថែទាំ​យ៉ាង​ល្អប្រសើរ ចំណែក​ប្រព័ន្ធ​អប់រំ​នឹង​មាន​ភាពល្អប្រសើរ ដូច​នៅ​កូរ៉េខាងត្បូង ឬ​ទីក្រុង​ហុងកុង​ផងដែរ​។​

​វា​ច្បាស់​ណាស់ ការលះបង់​ចោល​អនុត្តរភាព​និយម ឯកតោភាគី​និយម និង​នយោបាយ​សំអាង​លើ​អំណាច​ផ្តាច់មុខ ហើយ​ចាត់​ទុក​សុខ​មាល​កិច្ច​ប្រជាជន​ជា​មូលដ្ឋាន និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន​ឥតឈប់ឈរ ប្រការ​ទាំងនេះ​ទើប​ជា​វិធីសាស្ត្រ​ចម្បង​សម្រាប់​ជំរុញ​ឲ្យ​អាមេរិក ឈានទៅរក​ភាព​ខ្លាំងក្លា​ម្តងទៀត​៕  ប្រភព​សារព័ត៌មាន Global Times(​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៩)

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com