ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ត្រឡប់មក​ពី​ដើរលេង​កំសាន្ត ក្រោយ​ថ្ងៃ​ចូលឆ្នាំ ក្រឡាប់​រថយន្ត​នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បណ្តាលឱ្យ​រងរបួស​ជិត​២០​នាក់​!!!

ត្រឡប់មក​ពី​ដើរលេង​កំសាន្ត ក្រោយ​ថ្ងៃ​ចូលឆ្នាំ ក្រឡាប់​រថយន្ត​នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បណ្តាលឱ្យ​រងរបួស​ជិត​២០​នាក់​!!!

ខេត្ត​ព្រះវិហារ​
​ចេញផ្សាយ​ថ្ងៃ​សុក្រ ១៥ កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១៩​ខែ​មេសា​ឆ្នាំ​២០១៩​។​

​យោងតាម​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ថា​យ៉ាងហោច​ណាស់​មនុស្ស​ប្រុស​ស្រី​ចំនួន​១៩​នាក់ បាន​រងរបួស​ធ្ងន់ ស្រាល​ដោយសារ​ក្រឡាប់​រថយន្ត ក្រោយ​ត្រឡប់មក​ពី​ធ្វើដំណើរ​ទៅ​លេង​កំសាន្ត​នៅ​ប្រាសាទ​កោះកែរ​បាន​បែក​កង់​រថយន្ត​ផ្នែក​ខាងមុខ បណ្តាលឱ្យ​រេ​ចង្កូត​ក្រឡាប់​រថយន្ត​តែ​ម្តង​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​០៥​នាទី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ស្រែ​ច្នាប ក្នុង​ភូមិ​ស្វាយ​ដំណាក់​ថ្មី ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។​

​លោក​វរសេនីយ៍ឯក សាយ ដេត អធិការនគរបាល​ស្រុក​រវៀង បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ថា មុនពេល​កើតហេតុ​រថយន្ត​ខាងលើ បាន​ដឹក​មនុស្ស​ពេញ​មកពី​លេង​កំសាន្ត​នៅ​ប្រាសាទ​កោះកែរ​លុះ​ដល់​កន្លែងកើតហេតុ​ស្រាប់តែ​រថយន្ត​បែក​កង់​ខាង​មុខ​បណ្តាល​ឱ្យ​រេ​ចង្កូត​ក្រឡាប់​តែ​ម្តង​ធ្វើឱ្យ​អ្នករួមដំណើរ​១៩​នាក់ ស្រី​៨​នាក់​រងរបួស​ធ្ងន់​ស្រាល​។​

​លោក​អធិការនគរបាល​ស្រុក​រវៀង​បាន​បន្តថា ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ទៅ​ដល់​ភ្លាមៗ និង​ទាក់ទង​រថយន្ត​ដឹក​អ្នករបួស​ទៅ​កាន់​មណ្ឌល​សុខភាព​ភ្នំ​ដែក​ភ្លាមៗ​ចំណែក​អ្នករបួសធ្ងន់​ចំនួន​៣​នាក់​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រះវិហារ​ភ្លាមៗ​ផងដែរ​។​

​លោក សាយ ដេត បាន​បន្តថា អ្នកបើកបរ​រថយន្ត​មានឈ្មោះ ហៀ​ប ចាន់​ហុក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ដំណាក់​ចាស់ ឃុំរ​បទ​ម ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​រត់គេចខ្លួន​។ ដោយឡែក​រថយន្ត ដែល​ក្រឡាប់​ម៉ាក​តូយ៉ូតា ព​ណ៍ស មួយ​បាំង​កន្លះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB 1160​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ​នគរបាល​រមទម​៕

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com