ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ផ្អើល​ឆោឡោ​មាន​ករណី​មនុស្ស​ស្លាប់​ដោយសារ​ឆក់​ត្រី​មិន​ប្រយ័ត្ន​ឆក់​ខ្លួនឯង​

​ផ្អើល​ឆោឡោ​មាន​ករណី​មនុស្ស​ស្លាប់​ដោយសារ​ឆក់​ត្រី​មិន​ប្រយ័ត្ន​ឆក់​ខ្លួនឯង​

ចេញផ្សាយ​ថ្ងៃ​ព្រហស្បត៍ ១៤ កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១៨​ខែ​មេសា​ឆ្នាំ​២០១៩​។​

​កាលពី​វេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ចំណុច​បឹង​កិច្ច ភូមិ​ព្រែក​ល្វា ឃុំ​តា​កូវ ស្រុក​ខ្សាច់កណ្តាល មាន​ការផ្អើលឆោឡោ​មាន​ករណី​មនុស្ស​ស្លាប់​ដោយសារ​ឆក់​ត្រី​មិន​ប្រយ័ត្ន​ឆក់​ខ្លួនឯង ។​

​តាម​ប្រភពពីរ​ប្រជាពលរដ្ឋ​នៅ​និង​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​សព​ដែល​ស្លាប់​នោះ​មានឈ្មោះ អឿន ចាន់ថន អាយុ​៣៤​ឆ្នាំ ស្ថិតនៅ​ភូមិ​ព្រែក​ល្វា ឃុំ​តា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្ដាល​។​

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ខាងលើ​តែងតែ​យក​ម៉ាស៊ីន​ឆក់​ត្រី​មក​ធ្វើ​ម្ហូប យក​មក​ចិញ្ចឹម​ជីវិត​ដូច​សព្វដង លើក​នេះ ឆក់​ខ្លួនឯង​ស្លាប់ តែម្ដង ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​នៅ​មូលដ្ឋាន​បាន​ពិនិត្យ​សាកសព​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ម៉ាស៊ីន​ឆក់​ត្រី​ពិតប្រាកដ​មែន​រួច​បាន​ប្រគល់​សព​ជូន​ទៅ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com