ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ប្រាំ​ឆ្នាំ​បាន​បង្កើតក្តី​ស្នេហ៍ដ៏​ស៊ីជម្រៅ​ក្នុងវ័យ​ស្នេហា​ចំណាស់​ចេះ​ថ្នាក់​ថ្នមចិត្ត​រវាង​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ស្ត្រី​ម្នាក់​នៅ​ខេត្ត​កំពង់​ចា ម​ហើយ​ក៏​ត្រូវបាន​បែកធ្លាយ​បន្ទាប់ពី​អ្នក​ទាំង​ពីរ​ឈានដល់​បែកផ្លូវ​គ្នា​រឺក៏​ជា​ល្បិច​ខាង​ប្រុស​ដោយ​តក់ក្រហល់​បំផុត​នោះ​

​ប្រាំ​ឆ្នាំ​បាន​បង្កើតក្តី​ស្នេហ៍ដ៏​ស៊ីជម្រៅ​ក្នុងវ័យ​ស្នេហា​ចំណាស់​ចេះ​ថ្នាក់​ថ្នមចិត្ត​រវាង​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ស្ត្រី​ម្នាក់​នៅ​ខេត្ត​កំពង់​ចា ម​ហើយ​ក៏​ត្រូវបាន​បែកធ្លាយ​បន្ទាប់ពី​អ្នក​ទាំង​ពីរ​ឈានដល់​បែកផ្លូវ​គ្នា​រឺក៏​ជា​ល្បិច​ខាង​ប្រុស​ដោយ​តក់ក្រហល់​បំផុត​នោះ​

ចេញផ្សាយ​ថ្ងៃ​ព្រហស្បត៍​១៤​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១៨​ខែ​មេសា​ឆ្នាំ​២០១៩ ។​

​ស្ត្រី​ម្នាក់​អាច​ជា​គូ​កំណាន់ចិត្ត​ហើយ​រស់នៅ​បែប​ឆក់កណ្តៀត​ជាមួយ​លោក សួន បវរ បាន​ចេញ​មុខ​ថា​ខ្លួន​មាន​ចំណង​មេត្រី​ស្នេហ៍​ស្ទើ​ជា​ប្តី ប្រពន្ធ​នឹង​គ្នា​ប្រាំ​ឆ្នាំ​មកហើយ​ជាមួយ​លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ តាំងពី​ឆ្នាំ​២០១៣ តែ​មកដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ សារ​ផ្តាច់​ស្នេហ៍​តាម​រយៈពាក្យ​មិន​អោយ​ខាង​ស្រី​ទាក់ទង​គ្នា​ទៀត​បាន​ក្លាយជា​ដុំ​ភ្លើង​ដ៏​ក្តៅ​ងំ​ចំ​ពី​លើ​ដើមទ្រូង​បេះដូង​ចុក​ពើត​ឈឺផ្សា​រហូតដល់​ភាគី​ខាង​ស្រី​បង្ខំចិត្ត​ទម្លាយ​រឿងនេះ​ទាំង​កាត់​កេរ្តិ៍​កាត់​ខ្មាស់​មិនដឹង​ថា​ខ្លួន​កំពុង​ដើរ​ផ្លូវខុស​ឆក់​បេះដូង​ប្តី​ជា​ទី​ស្រឡាញ់​របស់គេ​ថែម​ទៀត​។​

​ស្ត្រី​ដែល​អះអាង​ថា​ខ្លួន​ជា​នារី​កំណាន់ចិត្ត​របស់លោក អភិបាល​ខេត្ត​បន្ទាយមានជ័យ​ប្រហែល​យក​កំហឹង​ទល់​កំហល់​ដាក់ខ្លួន និង​មាន​ចេតនា​បំបាក់មុខ​កិត្តិយស លោក សួន បវរ ហូត​ដល់​ហ៊ាន​ស​សេរ​សារ​Comment ចូលផេក​ហ្វេស​ប៊ុក​សម្តេច​តេជោដោយ​គាត់​បាន​ដាក់​ថា សូម​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ស្វែងរក​យុត្តិធម៌ ពាក់ព័ន្ធ​ករណី​លោក​សួន បវរ ខេត្ត​អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​យក​គាត់​ជា​គូរ​ស្នេហ៍​អស់​រយៈពេល​ប្រាំ​ឆ្នាំ​ហើយ​រហូត​ដល់​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ទេីប​មានការ​ប្រេះឆា​នឹង​គ្នា​។​

​ស្ត្រី​ខាងលើ​បាន​ប្រើប្រាស់​Account facebook​ឈ្មោះ​( So Phy) បាន​បញ្ចេញមតិ​(Comments) ក្រោមផេក ហ្វេ​ស ប៊ុក​ផ្លូវកា​ររបស់​សម្តេច​អគ្គមហាសេ​នាបតី​តេជោ ហ៊ុន សែន ថា​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​យក​គាត់​ជា​គូរ​ស្នេហ៍​អស់​រយៈ​ប្រាំ​ឆ្នាំ​ហើយ​ឥឡូវ​លោក​អភិបាលខេត្ត​រូបនោះ​បាន​ឲ្យ​គាត់​ឈប់​ទាក់ទង​ទៅ​លោក​ទៀត​ហើយ​រក​ចាប់​គាត់​ដាក់គុក​ទៀត​។​

​ស្ត្រី​ដែល​ជា​ស្រី​កំណាន់​ចិត្ត​របស់​លោក សួន បវរ មាន អាយុ​៤១​ឆ្នាំ រស់នៅ​ខេត្ត​កំពង់ចាម​បានឲ្យ​សារព័ត៌មាន​និង​គេហទំព័រ​ខ្មែរ​អច្ឆរយៈ​ដឹង​ថា​គាត់​និង​លោក​សួន បវរ បាន​ស្គាល់​គ្នា​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ម្លេះ​តែ​មិនសូវ​ជិតស្និទ​នោះទេ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៥ គាត់​និង​លោក​សួន បវរ បាន​រស់នៅ​ជាមួយគ្នា​ដូច​ជា​ប្តី​ប្រពន្ធ​។​

​ស្ត្រី​នោះ​បន្តទៀតថា កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ បន្ទាប់​ពី​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​រួច លោក​សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ផ្ញើ​សារ​មក​គាត់​ថា ឲ្យ​ឈប់​ទាក់ទង​គាត់​ទៀត​ទៅ​។​
​ស្ត្រី​វ័យ​៤១​ឆ្នាំ​ដដែល​បានបញ្ជាក់​ថា ដោយសារ​គាត់​និង​លោក​អភិបាលខេត្ត​ស្រលាញ់គ្នា​យូរ​ឆ្នាំ​ហើយ ស្ត្រី​ខាងលើ បាន​បង្ហោះ​សារ​លើ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន និង​បាន​បញ្ចេញមតិ​(Comments) ក្នុងផេក​ហ្វេស​ប៊ុក សម្តេច​តេជោ ហ៊ុន សែន ដើម្បី​អោយ​បងប្អូន​និង​សម្តេច​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​គាត់​។ បន្ទាប់ពី​គាត់​បង្ហោះ​សារ​រួចមក​ក្មួយ​លោក​អភិបាលខេត្ត​បាន​ហៅ​ទូរស័ព្ទ​មក​គាត់​អោយ​លុបចោល​វិញ​ទៅ​។​

​ស្ត្រី​ជា​គូរ​ស្នេហ៍​របស់លោក​សួន បវរ បាន​បន្ថែម​ថា​លោក​សួន បវរ បាន​ផ្តល់​ថវិកា​ក្នុង​មួយ​ខែ​ប្រហែល ៥០០$(​ប្រាំ​រយ​ដុល្លារ​) សម្រាប់​ចាយវាយ​ប្រចាំថ្ងៃ និង​បង់ថ្លៃ​ផ្ទះ​។ លោក​សួន បវរ និង​គាត់​តែងតែ​មក​ជួប​គ្នា​នៅ​ភ្នំពេញ នៅពេលដែ​លោក​អភិបាល​ខេត្ត​បន្ទាយមានជ័​យមាន​ធុរ​មក​ភ្នំពេញ តែងតែ​អោយ​គាត់​ឡើង​មក​ដែរ​។​

​ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ពី​ស្ត្រី​វ័យ​៤១​ឆ្នាំ​ខាង​លើ​ទៅលើ​លោក​សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ អង្គភាព​«​សារព័ត៌មាន​និង​គេហទំព័រ​ខ្មែរ​អច្ឆរ​យ​:»​មិនអាច​ទាក់ទង​បាន​ទេ​ពី​លោក សួន បវរ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ ដោយ​គ្មាន​លេខ​ទូរស័ព្ទ ប៉ុន្តែ​ករណី​នេះ​ជា​រឿងរ៉ាវ​បុគ្គល​ទេ គួ​ជ្រើស​យក​វិធាន​ដោះស្រាយ​បញ្ចប់ និង​ល្អ​ជាមួយ​គ្នា​ទៅ​ប្រសើរ​ជាង មិន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ បើ​ទទួលទាន​ហើយ​ជូ​តមាត់ ដល់​ថ្នាក់​ទុក​ជញ្ជក់មាត់​នោះ​ទើប​ជា​រឿង​ខ្លួន​ត្រូវ​ទីពឹង​ខ្លួន (​កម្ម​) អំពើ​អ្នកប្រព្រឹត្ត អ្នក​នោះ​ទទួល​។​

​សូម​រម្លឹកថា លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​បច្ចុប្បន្ន ហើយ​កាលពី​លោក​មិន​ទាន់​មក​កាន់​ជា​អភិបាលខេត្ត​លោក​ជា មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង ហើយ​លោក​បាន​ឡើង​មក​ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ហើយ​លោក​សួន បវរ ត្រូវបាន​តែងតាំង​ជា​អភិបាល​ខេត្ត​បន្ទាយមានជ័យ ជំនួស​លោក​គោ​ស៊ុំ សារឿ​ត ដែល​នឹង​ទទួលបាន​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោ​ម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោក​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។​

​រឿង​ខាងលើ​នេះ​មិន​មាន​ប្រតិកម្ម​ណាមួយ​នៅឡើយ​ទេ ពី​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ មក​ទល់​ព្រលប់​ថ្ងៃ​ដដែល​នេះ​។ ដូច្នេះ​គេ​ក៏​សង្ស័យថា អាច​មាន​អ្នក​បង្កើត​អា​ខោ​ន​ហ្វេ​សប៊ុក​ឈ្មោះ So Phy ក្នុង​ចេតនា​ទុច្ចរិត​ណាមួយ វាយប្រហារ​មកលើ​លោក សួន បវរ ក៏​អាច​ថា​បាន​។ ថ្លែង​ប្រាប់​កាសែត​ក្នុងស្រុក លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ ទទួលស្គាល់​ការពិត​ដោយ​លោក​មិន​លាក់លៀម​អី​ទេ តែ​នៅ​ថ្ងៃ​(១៧​មេសា ២០១៩)​គាត់​បាន​ខ​ល​មក​ច្រើន​ដង​និង​រំខាន​ការងារ ទើប​លោក​ប្រាប់​ឈប់​ខ​ល​មកទៀត ដោយសារ​រវល់​ការងារ និង​គិតគូ​ការងារ​សំខាន់​ថ្ងៃទី​២២ ខាងមុខនេះ ទើប​កើត​ចេញ​ជា​រឿង​នេះ​ឡើង​៕

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com