ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឃាត់ខ្លួន​មនុស្ស​២​នាក់ ពាក់ព័ន្ធ​នឹង​ការបិទ​ផ្លូវជាតិ​លេខ​៤​ពេល​អាជ្ញាធរ​ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ​របស់​ពួកគេ​!!!

ឃាត់ខ្លួន​មនុស្ស​២​នាក់ ពាក់ព័ន្ធ​នឹង​ការបិទ​ផ្លូវជាតិ​លេខ​៤​ពេល​អាជ្ញាធរ​ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ​របស់​ពួកគេ​!!!

ខេត្ត​ព្រះសីហនុ​
​ចេញផ្សាយ​ថ្ងៃ​ព្រហស្បត៍​១៤​កេ​ី​ត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១៨​ខែ​មេសា​ឆ្នាំ​២០១៩​។​

​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ​កម្លាំង​សមត្ថកិច្ច​បាន​សម្រេច​ឃាត់ខ្លួន​មនុស្ស​០២​នាក់​ដែល​ជា​មេខ្លោង នៃ​ការតវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​០៤​នៅពេល​ដែល​អាជ្ញាធរ​ចុះ​អនុវត្ត​សាលដីការ​រុះរើ​សំណង់​ខ្ទម​អនាធិបតេយ្យ​របស់​ពួកគេ​នៅលើ​ដី​មាន​ម្ចាស់​កម្មសិទ្ធិ​នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ព្រឹក​មិញ​នេះ​។​

​ជនសង្ស័យ​ទាំង​០២​នាក់​នោះ រួមមាន​
​ទី​១​ឈ្មោះ ខ្លូត តុ​សិតា ភេទ​ស្រី អាយុ​៣៩ ឆ្នាំ​មុខរបរ​មេផ្ទះ ស្នាក់នៅ​បណ្ដោះអាសន្ន​ដូច​កន្លែងកើតហេតុ ដែល​ត្រូវ​ឃាត់ខ្លួន ដោយសារ​ការ​គប់​ដុំ​ថ្ម និង​ប្រើ​ដំបង​វាយ​លើ ឈ្មោះ ថោង ចិន្តា ភេទ ប្រុស​៤១ ឆ្នាំ​មុខរបរ​ទីប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ទី​លំ នៅផ្ទះ​លេខ​V១០៧ សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ  និង​កំលាំង​សមត្ថកិច្ច​ចំរុះ បណ្តាលអោយ​រងរបួស​ជាច្រើន​នាក់

​ទី​២​មានឈ្មោះ កែវ សាង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​មុខរបរ​ជា​អ្នកនេសាទ នៅ​ស្រុក​ព្រៃនប់ ដែល​ពាក់ព័ន្ធ​នឹង​ការដឹកនាំ​បិទផ្លូវ​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ មាន​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​គ្រួសារ ដែល​បាន​ទៅ​សង់​ខ្ទម​អនាធិបតេយ្យ នៅលើ​ដី​មាន​ម្ចាស់​កម្មសិទ្ធិ នៅ​ចំណុច​ភូមិ​ចំណោត​រាម​ឃុំ​បិត​ត្រា​ង​(​អូរ​ត្រាវ​)​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​នាំគ្នា​តវ៉ា យក​ដើមឈើ​មក​បាំងបិទ​ផ្លូវជាតិ​លេខ​០៤ បណ្តាល​ឱ្យ​កកស្ទះ​មួយ​ស្របក់ ក្រោយពេល​អាជ្ញាធរ និង​សមត្ថកិច្ច បាន​ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ​របស់​ពួកគេ​នៅ​តំបន់​នេះ​។​
​ប៉ុន្តែ​ទោះជា​យ៉ាងនេះក្តី កម្លាំង​នគរបាល​បាន​រៀបចំ​បំបែក និង​សម្រួល​សណ្តាប់ធ្នាប់​ឲ្យធ្វើ​ចរាចរណ៍​ធម្មតា​វិញ​ភ្លាមៗ​ផងដែរ​៕

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com