ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក​អភិបាលខេត្ត វ៉ា ថន កំពុង​ឃុបឃិត​បើកដៃ​ឱយ​លោក​គង់ ក្រឹង​មេ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដេបី ត្រពាំង​ស្រែ គ្មាន​ការបង្ក្រាប​

លោក​អភិបាលខេត្ត វ៉ា ថន  កំពុង​ឃុបឃិត​បើកដៃ​ឱយ​លោក​គង់ ក្រឹង​មេ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដេបី  ត្រពាំង​ស្រែ  គ្មាន​ការបង្ក្រាប​

សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ឈ្មួញ​ជាច្រើន​នាក់​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ក្បួន​រថយន្ត​សាំ​យ៉ុង​ទាំង​ខ្សែៗ​ចេញពី​ស្រុក​សំបូរ ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​ចិត្រ​បុរី យកទៅ​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដល់​តំបន់​ព្រំដែន​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ តែម្តង​។ ប្រភព​បា​លោក​គង់ ក្រឹង​មេបញ្ជាការរង​វរការ​ពារ​ព្រំដែន​លេខ​២០៤​ជា​ឈ្មួញ​ឈើ​ចាស់វស្សា  សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​មុន​ថ្ងៃ​បោៈឆ្នោត​មក​ដល់​លោក​អភិបាលខេត្ត​សម្ងំ​ឈឹង​។​

​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ឈ្មួញ​ជាច្រើន​នាក់​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ក្បួន​រថយន្ត​សាំ​យ៉ុង​ទាំង​ខ្សែៗ​ចេញពី​ស្រុក​សំបូរ ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​ចិត្រ​បុរី យកទៅ​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដល់​តំបន់​ព្រំដែន​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ តែម្តង​។

​ប្រភព​បានឲ្យដឹង​ទៀតថា ក្នុង​មួយ​យប់ៗ​មាន​ឈ្មួញ​ច្រើន​នាក់​ដឹកជញ្ជូន​ឈើ ពី​៣០​ទៅ​៥០​រថយន្ត​សាំ​យ៉ុង​មក​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង នៅ​ចំណុច​ក្រោល​គោ​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង តែម្តង​ហើយក៏​មាន​ការជួយ​សម្រប​សម្រួល​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ផងដែរ​។
​ជាង​នេះ​ទៅ​ទៀត​ក្នុង​មួយថ្ងៃៗ​មាន​ពលរដ្ឋ​ស៊ីឈ្នួល​ឈ្មួញ​ដឹក​ឈើ​ពី​១០០​ទៅ​២០០​ម៉ូតូ​មក​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង នៅ​ខាងក្រោយ​បន្ទាយ​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​២០៤ ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ទៅ​ក្បែរ​នោះទេ​។ ការ​ដែល​មេ​ឈ្មួញ គង់ ក្រឹ​ង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​ក្រសួងមហាផ្ទៃ និង​ក្រសួង​ការពារជាតិ ហេតុនេះហើយ ទើប​ឈ្មួញ​ម្នាក់​នេះ​កាន់តែ​មាន​អំណាច​ធំធេង​ក្នុង​ការដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង​។​

​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា រយៈពេល​២​សប្ដាហ៍​កន្លងទៅ​នេះ​លោក​ឧត្តមសេនីយ៍ត្រី គង់ ក្រឹ​ង មេបញ្ជាការរង​វរ​ការពារ​ព្រំដែន​លេខ​២០៤ និង​ជា​ឧកញ៉ា​ផង​នោះ​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាងគំហុក​។
​ប្រភព​បានឲ្យដឹង​ទៀតថា ស្របពេល​ដែល​មន្ត្រី​និង​សមត្ថកិច្ច​តាម​ច្រក​ព្រំដែន​និង​ច្រករបៀង​ជាប់រវល់​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មេ​ឈ្មួញ គង់ ក្រឹ​ង បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៅ​ទៀត​។
​គ្មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង ក្នុង​ការដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នោះ​ទេ​។​

​ប្រភព​ពី​នាយទាហាន​និង​ពលទាហាន​មួយចំនួន​នៅក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​២០៤ ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ គង់ ក្រឹ​ង កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​៣ ក្បែរ​បង្គោល​ព្រំដែន​លេខ​១៦៨ ក៏ដូចជា​តាម​ច្រក​ត្រពាំង​ស្រែ​វ៉ា​លឺ យ៉ាង​រាលដាល​តែម្តង​។

​មាន​ឈ្មួញ​មួយចំនួន​ជួល​ប្រជាពលរដ្ឋ​ឲ្យ​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​និង​តាម​រថយន្ត​សាំ​យ៉ុង​ពី​តំបន់​ផ្សេងៗ​ក្នុង​ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​មណ្ឌលគិរី មក​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដល់​ទីតាំង​ស្តុក​ឈើ​ជាប់​ខាងក្រោយ​បន្ទាយ​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​២០៤ តែម្តង​។ សូម្បីតែ​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក្រចេះ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​ក្នុង​ខណៈ​ដែល​មេ​ឈ្មួញ គង់ ក្រឹ​ង បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ព្រំដែន​និង​ច្រករបៀង​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ​។​

​មាន​ត​ភាគឲ្យ​សារព័តមាន​ខ្មែរ​អច្ឆរិយៈដឹង​ទៀតថា ក្នុង​មួយ​យប់ៗ​មាន​ឈ្មួញ​ច្រើន​នាក់​ដឹកជញ្ជូន​ឈើ​ពី​៣០​ទៅ​៥០​រថយន្ត​សាំ​យ៉ុង​មក​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង នៅ​ចំណុច​ក្រោល​គោ​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង តែម្តង​ហើយក៏​មាន​ការជួយ​សម្រប​សម្រួល​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ផងដែរ​។

​ជាង​នេះ​ទៅ​ទៀត​ក្នុង​មួយថ្ងៃៗ​មាន​ពលរដ្ឋ​ស៊ីឈ្នួល​ឈ្មួញ​ដឹក​ឈើ​ពី​១០០​ទៅ​២០០​ម៉ូតូ​មក​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង នៅ​ខាងក្រោយ​បន្ទាយ​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​២០៤ ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ទៅ​ក្បែរ​នោះទេ​។ ការ​ដែល​មេ​ឈ្មួញ គង់ ក្រឹ​ង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​ក្រសួងមហាផ្ទៃ និង​ក្រសួង​ការពារជាតិ ហេតុនេះហើយ​ទើប​ឈ្មួញ​ម្នាក់​នេះ​កាន់តែ​មាន​អំណាច​ធំធេង​ក្នុង​ការដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង​។​

​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា រយៈពេល​២​សប្ដាហ៍​កន្លងទៅ​នេះ​លោក​ឧត្តមសេនីយ៍ត្រី គង់ ក្រឹ​ង មេបញ្ជាការរង​វរ​ការពារ​ព្រំដែន​លេខ​២០៤ និង​ជា​ឧកញ៉ា​ផង​នោះ​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាងគំហុក​។
​ប្រភព​បានឲ្យដឹង​ទៀតថា ស្របពេល​ដែល​មន្ត្រី​និង​សមត្ថកិច្ច​តាម​ច្រក​ព្រំដែន​និង​ច្រករបៀង​ជាប់រវល់​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មេ​ឈ្មួញ គង់ ក្រឹ​ង បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៅ​ទៀត​។
​គ្មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង ក្នុង​ការដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នោះ​ទេ​។​

​ប្រភព​ពី​នាយទាហាន​និង​ពលទាហាន​មួយចំនួន​នៅក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​២០៤ ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ គង់ ក្រឹ​ង កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​៣ ក្បែរ​បង្គោល​ព្រំដែន​លេខ​១៦៨ ក៏ដូចជា​តាម​ច្រក​ត្រពាំង​ស្រែ​វ៉ា​លឺ យ៉ាង​រាលដាល​តែម្តង​។
​មាន​ឈ្មួញ​មួយចំនួន​ជួល​ប្រជាពលរដ្ឋ​ឲ្យ​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​និង​តាម​រថយន្ត​សាំ​យ៉ុង​ពី​តំបន់​ផ្សេងៗ​ក្នុង​ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​មណ្ឌលគិរី មក​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដល់​ទីតាំង​ស្តុក​ឈើ​ជាប់​ខាងក្រោយ​បន្ទាយ​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​២០៤ តែម្តង​។ សូម្បីតែ​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក្រចេះ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​ក្នុង​ខណៈ​ដែល​មេ​ឈ្មួញ គង់ ក្រឹ​ង បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ព្រំដែន​និង​ច្រករបៀង​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ ។ សកម្មភាព​នេះ​កំពុង​ប្រឆាំង​ផ្គើន​ទៅនឹង​អនុ​សាស្ត្រ​របស់​សម្ដេច អគ្គមហាសេនាបតី តេជោ​ហ៊ុន​សែន​ទប់ស្កាត់បទ​ល្មើស​ព្រៃឈើ​ទៅវិញ ដូច្នេះ​ប្រជាពលរដ្ឋ​សូម​សំនូមពរ​ដល់​សម្ដេច​មា​ន​វិធានការ​ផង ដើម្បី​កំឱយ​ប្រជាពលរដ្ឋ​ពួកគាត់​បាត់បង់​នូវ​ជំនឿ​ដែល​ថ្នាក់​ក្រោម​កំពុង​ឃុបឃិត​គ្នា ។ លេខ​ក្រោយៗ​បន្តទៀត នឹង​ផ្សាយ​ឱយបាន​ពិស្ដារ​លំអិត​ជាង​នេះ សូម​រង់ចាំ​មើល​ទាំងអស់គ្នា ៕

Filed in: រាយការណ៍សំខាន់ៗ, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com