ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

អតីត​ប្រធានាធិបតី​ប៉េ​រូបាត់​បង់​ជីវិត​ហើយ ក្រោយ​ការបាញ់ប្រហារ​ខ្លួនឯង​ត្រង់​ក្បាល នៅ​ចំពោះមុខ​មន្ត្រី​ប៉ូលិស​

អតីត​ប្រធានាធិបតី​ប៉េ​រូបាត់​បង់​ជីវិត​ហើយ ក្រោយ​ការបាញ់ប្រហារ​ខ្លួនឯង​ត្រង់​ក្បាល នៅ​ចំពោះមុខ​មន្ត្រី​ប៉ូលិស​

ដោយ ៖ លី​ម៉ា​
​ចេញផ្សាយ​ថ្ងៃ​ព្រហស្បត៍​១៤​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨​ខែ​មេសា​ឆ្នាំ​២០១៩

​នៅ​ទីបំផុត​អតីត​ប្រធានាធិបតី​ប៉េ​រូលោក Alan Garcia បាន​ទទួល​មរណភាព​ហើយ​នៅក្នុង​មន្ទីរពេទ្យ​ក្រោយពី​លោក​បាន​ទាញ​កាំភ្លើង​បាញ់​ខ្លួនឯង​ត្រង់​ក្បាល​នៅ​ចំពោះមុខ​ក្រុម​សមត្ថកិច្ច​ប៉េ​រូ ដែល​បាន​ចុះទៅ​ចាប់​ខ្លួន​លោក​ដល់​លំនៅឋាន ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​រឿង​ពុករលួយ​-​ស៊ីសំណូក​កាលពី​អំឡុង​ពេល​លោក​កាន់អំណាច​។ នេះ​បើ​តាម​ការចេញផ្សាយ​នៅ​មុន​នេះ​បន្តិច ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​យប់​ថ្ងៃ​ពុធ ទី​១៧ ខែ​មេសា ឆ្នាំ​២០១៩​។​

​ប៉ូលិស​ប្រទេស​ប៉េ​រូ​បានបញ្ជាក់​ថា លោក Garcia អាយុ ៦៩​ឆ្នាំ បាន​ព្យាយាម​បាញ់សម្លាប់ ខ្លួន​នៅ​ចំពោះមុខ​សមត្ថកិច្ច​ហើយ​ក្រោយ​ផ្ទុះ​ករណីនេះ​រួច​លោក​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ Casimiro យ៉ាង​ទាន់ហន់​ដើម្បី​ទទួល​ការវះកាត់ និង​សង្គ្រោះ​បន្ទាន់​ប៉ុន្តែ​នៅតែ​មិន​អាច​ទាន់ពេល​។ កាលពី​អំឡុង​ពេល​លោក Garcia កំពុងស្ថិត​នៅ​ក្នុង​បន្ទប់ សង្គ្រោះបន្ទាន់​មន្ត្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ប្រាប់​ភ្នាក់ងារ​ទូរទស្សន៍​អាមេរិក​ប្រចាំ​នៅ​ប៉េ​រូ​ថា ពេលនេះ​លោក Garcia កំពុងស្ថិត​នៅ​ក្នុង​ការ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ហើយ​កូនប្រុស​របស់​លោក និង​ប្រជាជន ប៉េ​រូ ដែល​គាំទ្រ​រូប​លោក​យ៉ាងច្រើន​កុះករ កំពុង​ឈរ​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​ដើម្បី​ផ្តល់​កម្លាំងចិត្ត​។​

​គួរបញ្ជាក់​ថា ហេតុការណ៍​ខាងលើ​នេះ​បាន​កើតមានឡើង កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​តែម្តង (​ពេលវេលា​នៅ​អាមេរិក​ឡាទីន​)​។ លោក Garcia គឺ​ជា​អតីត​មេដឹកនាំ​ល្បីឈ្មោះ​មួយ​រូប​របស់​ប៉េ​រូ ដែល​បាន​កាន់​អំណាច​ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​១៩៩០ ហើយ​និង​បាន​ឈ្នះ​ឆ្នោត​មួយ​អាណត្តិ​ទៀត​រយៈពេល ០៥​ឆ្នាំ​កាល​ពី​ឆ្នាំ​២០០៦​។​

​រហូតមកដល់​ឆ្នាំ​២០១៨ លោក Garcia បាន​ទទួលរង​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត អំពើពុករលួយ និង​ការស៊ីសំណូក​អំឡុងពេល​លោក​កាន់​អំណាច ដែល​ជា​ហេតុ​បាន​ធ្វើឲ្យ​លោក​ព្យាយាម សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​អ៊ុយ​រ៉ា​ហ្គា ប៉ុន្តែ​អាជ្ញាធរ​ប៉េ​រូ​បានចេញ​បម្រាម​មិន​ឲ្យ​លោក ចាកចេញ​ពី​ប្រទេស​នោះឡើយ ដោយសារ​លោក​កំពុងស្ថិត​នៅ​ក្នុង​ការចោទប្រកាន់ ហើយ​អាជ្ញាធរ​អ៊ុយ​រ៉ា​ហ្គាយ​ធ្វេី​វិញ​នោះ ក៏​បាន​បដិសេធ​សំណើ​របស់​លោក​ថែម​ទៀត​៕

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com