ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​សកម្មភាព​កម្លាំង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំង​បី​ថ្ងៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ !!!

​សកម្មភាព​កម្លាំង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំង​បី​ថ្ងៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ !!!

រាជធានី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​ព្រហស្បត៍​១៤​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១៨​ខែ​មេសា​ឆ្នាំ​២០១៩ ។​

​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្រោក​ពី​ព្រលឹម​បោសសំអាត​ក្នុង​បរិវេណ​ទីបញ្ជាការ​រួសរាន់​ងូតទឹក ស្លៀកពាក់ រង់ចាំ​ទទួល​បទបញ្ជា ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​តាម​ភូមិសាស្ត្រ ក្នុង​រាជធានី​ភ្នំពេញ ។ ដោយឡែក​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ លោក​មេបញ្ជាការ​បាន​និមន្ត​ព្រះសង្ឃ​មក​ប្រោះព្រំ​លើករាសី​ដល់​នាយ នាយរង​អាវុធហត្ថ​ទាំងអស់​។​

​ក្រៅពី​បេសកកម្ម​ការងារ​របស់​កម្លាំង​ក្នុង​ទីបញ្ជាការ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ ក៏​បាន​បន្ត​ចេញ​ល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​នៅលើ​ដងផ្លូវ និង​ទាំង​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន​នា​ពេល​រាត្រី ដោយ​ពុំ​ខ្លាច​ភាព​នឿយហត់​ឡើយ ។​

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com