ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១២​នាក់ និង​គ្រឿងចក្រ​០៦​គ្រឿង ដែល​ចូល​ដី​ខ្មែរ​ខុស​ច្បាប់​នៅ​ខេត្ត​រតនគិរី !!!

ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១២​នាក់ និង​គ្រឿងចក្រ​០៦​គ្រឿង ដែល​ចូល​ដី​ខ្មែរ​ខុស​ច្បាប់​នៅ​ខេត្ត​រតនគិរី !!!

ខេត្ត​រតនគិរី ស្រុក​តា​វែង​
​ចេញផ្សាយ​ថ្ងៃ​ព្រហស្បត៍​១៤​កេ​ី​ត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨​ខែ​មេសា​ឆ្នាំ​២០១៩ ។​

​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនគិរី ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់ និង​គ្រឿងចក្រ​០៦​គ្រឿង​នៅ​ក្រុមហ៊ុននុ​ភាព​សុភី កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា​ឆ្នាំ​២០១៩​។​

​លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន បាន​ប្រាប់​ឲ្យ​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”​យេ​ី​ង​ដឹងថា តាម​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក ថង សាវុន អភិបាលខេត្ត កម្លាំង​របស់​លោក​បាន​ចុះ​ឃាត់ខ្លួន​ជាក់ស្តែង​នៅ​ទីតាំង​ខាងលើ​តែម្តង​។ បច្ចុប្បន្ន​កម្លាំង​កងរាជអាវុធហត្ថ​បានប្រគល់​ជនជាតិ​វៀតណាម​ទាំង​១២​នាក់​ឲ្យទៅ​ខាង​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ចាត់ការ​តាម​នីតិវិធី​។​

​ដោយឡែក​គ្រឿងចក្រ​ចំនួន​០៦​គ្រឿង​ខាង​កម្លាំង​កងរាជអាវុធហត្ថ​បាន​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្តរតនគិរី​កំពុង​គ្រប់គ្រង​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុននុ​ភាព​សុភីតំ​បន់អូរតា​យ៉ាក ឧទ្យាន​ជាតិ​វីរៈ​ជ័យ រតនគិរី ក្មុង​ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនគិរី​។​

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”​យេ​ី​ង​ដឹង​ទៀតថា ជនជាតិ​វៀតណាម​ទាំង ១២​នាក់​នេះ​បាន​ចូល​មក​ដោយ​ខុស​ច្បាប់​តាម​ច្រក​ព្រៃ​បង្គោល​ការពារ​ព្រំដែន​លេខ​១៤​ក្នុង​ភូមិសាស្ត្រ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក លេខ​៥០៥ (​ប៉ុស្តិ៍​ភូមិ​ចង​) ខេត្តរតនគិរី​ជាប់​ព្រំប្រទល់​ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន ៧១១​ស្រុក​ម៉រៃ ខេត្ត​កន្ទូ​ម ប្រទេស​វៀតណាម តាមរយៈ​ឈ្មោះ សេក វិរៈ តំណាង​ក្រុមហ៊ុននុ​ភាព​សុភី និង​វៀតណាម​ឈ្មោះ VO NGU YEVSA​។​

​ទាក់ទិន​ទៅនឹង​ករណី​ឃាត់ខ្លួន​ជនជាតិ​វៀតណាម និង​គ្រឿងចក្រ​ខាងលើ​នេះ​ដែរ លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”​យេ​ី​ង​ដឹងថា ជនជាតិ​ថា​ខាង​ជំនាញ​កំពុង​រក​អ្នកបកប្រែ ដើម្បី​សាកសួរ​ធ្វើ​កំណត់ហេតុ​តើ​មានច្បាប់​អនុញ្ញាតឲ្យ​ចូល​ដី​ខ្មែរ​ដែរ​ឬ​អត់​? ចំណែក​គ្រឿងចក្រ​ក៏​លោក​បាន​អញ្ជើញ​ខាង​សាខាគយ​មក​ត្រួតពិនិត្យ​ផងដែរ​៕

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com