ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​របស់ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ​!!!

ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​របស់ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ​!!!

មណ្ឌលគិរី ៖
​ចេញផ្សាយ​ថ្ងៃ​សុក្រ​០៨​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២​ខែ​មេសា​ឆ្នាំ​២០១៩

​នៅ​ព្រឹក​សុក្រ ០៨​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មាន​កិច្ចប្រជុំ​ផ្សព្វផ្សាយ សេចក្តីណែនាំ​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ គ​.​ស ២០១៩​។​

​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឧត្តមសេនី​យ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​ស្នងការរង លោក​អនុ​ផែន លោក លោកស្រី នាយ នាយរង​ការិយាល័យ លោក​អធិការ អធិកា​រង​នគរបាល​ក្រុង ស្រុក​ទាំង​៥ លោក​មេបញ្ជាការ មេបញ្ជាការរង​វរ​សេនា​តូច​នគរបាល​ការ​ព្រំដែន​គោក​ទាំងពីរ​, លោកនាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ទ្វេភាគី​ទាំងបី និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំង​២១​ឃុំ​-​សង្កាត់ សរុប​ចំនួន ១០៥​នាក់​។​

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com