ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ចាប់ខ្លួន​នាយរង​ការិយាល័យ​ហិរញ្ញវត្ថុ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​បក្ខពួក​សរុប​៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​និង​ដកហូត​ថ្នាំញៀន​មួយចំនួន​!!!

ចាប់ខ្លួន​នាយរង​ការិយាល័យ​ហិរញ្ញវត្ថុ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​បក្ខពួក​សរុប​៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​និង​ដកហូត​ថ្នាំញៀន​មួយចំនួន​!!!

ភ្នំពេញ ៖
​ចេញផ្សាយ​ថ្ងៃ​ពុធ​០៦​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មេសា​ឆ្នាំ​២០១៩

​កម្លាំង​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​យប់​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ បាន​បើក​ប្រតិបត្តិការ​ជា​បន្ដបន្ទាប់ ហើយ​ឈាន​ទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​។​

​ជនសង្ស័យ​ដែល​កម្លាំង​ជំនាញ​ចាប់ខ្លួនបាន​៣​នាក់ ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ត្រូវបាន​គេ​បញ្ជាក់ថា មាន​ម្នាក់​ជា​អាវុធហត្ថ ដែល​មាន​តួនាទី​ជា នាយរង​ការិយាល័យ​ហិរញ្ញវត្ថុ​។​

​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ ទទួល​ផែន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​និង​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: នៅ​មុន​នេះ​បន្ដិច​ថា កម្លាំង​របស់​មន្ទីរ​ពិតជា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពិតប្រាកដ​មែន ប៉ុន្ដែ​លោក​មិនទាន់​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ​ទេ​។​

​យ៉ាងណាក៏ដោយ មន្ដ្រី​អាវុធហត្ថ​ដែល​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នេះ ឈ្មោះ​វរសេនីយ៍ឯក ហោ រ៉ា​ពិ​ណាត តួនាទី​ជា​នាយរង​ការិយាល័យ​ហិរញ្ញវត្ថុ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​សូមជម្រាបថា ចំពោះ​មន្ដ្រី​អាវុធហត្ថ​ទូទាំងប្រទេស នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តែងតែ​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ហាម​ដាច់ខាត​មិន​ឲ្យ​ពាក់ព័ន្ធ​ល្មើស​អ្វី​នោះទេ ហើយ​បើ​មន្ដ្រី​ណា​ដែល​ពាក់ព័ន្ធ​ត្រូវ​ទទួលទោស​តាមច្បាប់ ។​
​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com