ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​មាន​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វព្រៃ​នៅក្នុង​ស្រុក​កោះ​ញែក​យក​លក់​ឱ្យ​ក្រុមហ៊ុន​កំពុង​សកម្ម !!!

​មាន​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វព្រៃ​នៅក្នុង​ស្រុក​កោះ​ញែក​យក​លក់​ឱ្យ​ក្រុមហ៊ុន​កំពុង​សកម្ម !!!

ខេត្ត​មណ្ឌលគិរី ស្រុក​កោះ​ញែក​
​ចេញផ្សាយ​ថ្ងៃ​អង្គារ​០៥​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​មេសា​ឆ្នាំ​២០១៩ !

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​គេ​រាយការណ៍​មក​ថា មាន​រថយន្ត​កែច្នៃ​ត្រូវ​បាន​កំពុង​ដឹក​ជញ្ជួន​ឈើ​ដែលក​ក្រុម​ឈ្មួញ​ក្រាក់ៗ​អារ​ដួលរលំ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​និង​ព្រៃ​របៀង​ចំណុច​ក្រង់​គុយ​ស្ថិតក្នុង​ស្រុក​កោះ​ញែក​រួច​ដឹក​មក​ដាក់​ចូល​នៅក្នុង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ​យ៉ិន​ចាវយ៉ាង​សកម្ម​ដោយ​គ្មាន​ការ​បង្ក្រាបពី​មន្ត្រី​ជំនាញ​។​

​ប្រភព​ខាងលេ​ី​នេះ​បាន​ធ្វើ​សេចក្តីរាយការ​ណ៍​បន្តទៀត​ថា​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​នេះ​ត្រូវបាន​ក្រុម​អ្នកដេញថ្លៃ​ប្រមូល​ផល​អនុផល​ព្រៃឈើ​កែនពល​រដ្ឋ​ចូលទៅ​កាប់​ឈើ​ប្រភេទ​ឈើ​ទាល​ពី​ពលរដ្ឋ​មាន​តម្លៃ​ក្នុង​១​ម៉ែត្រគូប​ចំនួន​១៥​ដុល្លារ ឈើ​ទើប​ផ្តួល​ក្នុងព្រៃ​ដែន​ជម្រក​សត្វ រួច​យកមក​ទំលាក់​ឱ្យ​ក្រុមហ៊ុន​របស់​គេ​ក្រោមលេស​ទទួលបាន​សិទ្ធ​ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្នុង​ដី​ក្រុមហ៊ុន​តែ​ផ្ទុយទៅវិញ​ក្រុមហ៊ុន​មាន​តែ​ឈើ​ចាស់ៗ​មួយចំនួន​ដែល​នៅ​សេសសល់​តែ​ប៉​ណ្ណោះ​។​

​រី​ឯ​អ្នកស្រុក​កោះ​ញែក​កាលពី​ថ្ងៃ​ទី​០៨​មេសា​នេះ​បាន​ខ្សឹប​ប្រាប់​ថា បើ​មិន​ប្រមូល​ឈើ​មកពី​ក្រៅ​និង​កាប់​ក្នុងព្រៃ​ដែន​ជម្រក​តើ​ក្រុមហ៊ុន​នេះ​មាន​ឈើ​មកពីណា​?​ដើម្បី​ដឹក​ជញ្ជួន​ទាំងឡានៗ​យី​ឌុប​នោះ​ណាមួយ​ជិត​ចូលឆ្នាំ​ខ្មែរ​ផង​មិនសូវ​មាន​ជំនាញ​ទៅ​ក្បែរ​ដូច្នេះ​ចេះ​តែ​ប្រមូល​ចូល​ដែន​ក្រុមហ៊ុន​ឱ្យ​ហើយ​ទៅ​ទាន់​មានកា​របេី​កដៃ​។​

​មេការ​ក្រុមហ៊ុន​យ៉ិន​ចាវ​ឈ្មោះ​លោក​ម៉េង​ហៅ​ម៉េង​បី​ពូថៅ បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ខាងលើ​និង​បាន​ថា​ក្រុមហ៊ុន​ធ្វើ​តែ​ឈើ​ចាស់ៗ​នោះទេ​។​ចំណែក​អ្នក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន​យ៉ិន​ចាវ ដែល​មាន​ឈ្មោះ​លោក វ៉ា ក្រុមការងា​រយេីង​បាន​ព្យាយាម​ធ្វើការ​ទាក់ទង​ជា​ច្រើនលើ​ក តែ​ពុំ​មាន​ការទំនាក់ទំនង​ឡើយ តែ​អ្នកសារព័ត៌មាន​យើង​រង់ចាំ​ទទួល​ការបំភ្លឺ​ដ៏​ពិសា្ព​ពី​សាម៉ី​ក្រុមហ៊ុន​ដើម្បី​ចុះ​ផ្សាយ​នា​លេខ​ក្រោយ​បន្តទៀត​។​

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net
(​លេខ​ទូរស័ព្វ ០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨)

Filed in: រាយការណ៍សំខាន់ៗ, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com