ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក គ្រី ដែល​ជា​មេ​ឆ្នោត​ដ៏​ល្បី​និង​ធំ​ជាងគេ​ក្នុង​ស្រុក​ខ្មែរ​យើង​នេះ​បាន​កំពុង​ក្លាយជា​ឈ្មួញ​ឈើ​ដ៏​អស្ចារ្យ​ម្នាក់​នៅលើ​ទឹកដី​នៃ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី !!!

លោក គ្រី ដែល​ជា​មេ​ឆ្នោត​ដ៏​ល្បី​និង​ធំ​ជាងគេ​ក្នុង​ស្រុក​ខ្មែរ​យើង​នេះ​បាន​កំពុង​ក្លាយជា​ឈ្មួញ​ឈើ​ដ៏​អស្ចារ្យ​ម្នាក់​នៅលើ​ទឹកដី​នៃ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី !!!

​ខេត្ត​មណ្ឌលគិរី ស្រុក​កោះ​ញែក​
​ចេញផ្សាយ​ថ្ងៃ​អង្គារ​០៥​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​មេសា​ឆ្នាំ​២០១៩

​តើ​ជា​ការពិត​ដែរ​ឬ​ទេ​សព្វថ្ងៃ​នេះ​ដែល​ប​ង​ប្អូន​ប្រជាពលរដ្ឋ​កំពុង​ល្បី​ថា លោក គ្រី ដែល​ជា​មេ​ឆ្នោត ដ៏​ល្បី​និង​ធំជាងគេ​ក្នុង​ស្រុក​ខ្មែរ​យើង​នេះ​បាន​កំពុង​ក្លាយ​ជា​ឈ្មួញ​ឈើ​ដ៏​អស្ចារ្យ​ម្នាក់​នៅលើ​ទឹកដី​នៃ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ហើយ​មាន​មេការ ឈ្មោះ លោក ផាន់ ណា បើ​តាម​ការ​បង្ហើប​ឲ្យដឹង​ពី​សមត្ថកិច្ច​ថ្នាក់​ក្រោម​បាន​ឲ្យដឹងថា លោក គ្រី រូបនេះ បាន​កំពុងតែ​បើក​ក្រុមហ៊ុន​មួយ​ដែល​មានឈ្មោះ​ថា វិជ្ជា​រី នៅក្នុង​ស្រុក​កោះ​ញ៉ែ​ក​តែ​គេ​ពុំ​ទាន់​បាន​ដឹង​ច្បាស់​ទេ​ថា​ក្នុងការ​កាប់​និង​ដឹកជញ្ជូន​ឈើ​របស់​លោក គ្រី​នេះ ចេញពី​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ណាមួយ​ឲ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ​ឬ​មួយ​ក៏​កាប់​និង​ដឹកជញ្ជូន​ចេញពី​តំបន់​ព្រៃ​នៃ​ដែនជម្រកសត្វព្រៃ​ណាមួយ​ក៏​ពុំ​ដឹង​នោះ​ដែរ​។​

​ដោយ​គ្រាន់តែ​ដឹង​យ៉ាងច្បាស់​ថា ការអះអាង​របស់​លោក ផាន់​ណា ដែល​ជា​មេការ​រូប​នោះ​ថា មាន​ប៉េសេ​ត្រឹមត្រូវ​ច្បាស់លាស់​ណាស់​ក្នុង​ការដឹក​ជញ្ជូ​ទាំង​នេះ​
​ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណា​ការអះអាង​របស់​ពលរដ្ឋ​នៅ​ស្រុកកោះ​ញ៉ែក​បានឲ្យដឹងថា ការដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​១ របស់​ក្រុមហ៊ុន​វិជ្ជា​រី​នេះ​បាន​កំពុង​រៀបចំ​ដោយ​រថយន្ត​ម៉ាក វេ​អង ចំនួន​១៧​គ្រឿង​នៅ​ទុក​ដោយ​ពេញៗ​ប្រៀប​ហើយ​ត្រៀម​ចេញ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ដ៏​ខ្លី​ខាងមុខនេះ​។​

​បើ​តាម​ការសន្និដ្ឋានរ​បស់​ពួក​គាត់​ថា ក្នុង​មួយ​ឡានៗ​នោះ​មិន​ក្រោម​ពី​៤០ ទៅ ៥០ ម៉ែត្រគូប​នោះទេ​ហើយ​ក្នុងចំណោម ១៧​ឡាន​នោះ​ត្រូវបាន​គេ​ដឹងថា មាន​ប៉េសេ​(PC) តែ​ចំនួន ១០​ឡាន​ប៉ុណ្ណោះ​។​
​ដោយ​ឃើញ​សកម្មភាព​អម​ទៅ​ដោយ​រូប​ភាពជាក់ស្ដែង​ទាំងនេះ​ផង​ដែរ​ពួកគាត់​ក៏​បាន​ដាក់​ជា​សំនួរ និង​ជូន​ជា​ដំណឹង​ទៅ​ថ្នាក់ដឹកនាំ និង​ជំនាញ​ដែល​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី​នោះ​ថា តើ​ការអនុញ្ញាត​និង​ចេញ​ប៉េសេ (PC)​ឲ្យ​ដឹក​ប៉ុន្មាន​ម៉ែត្រគូប​ក្នុង​១​ឡាន​នោះ ហើយ​ឈើ​ទាំងនេះ​បើតាម​អ្វី​ដែល​ពួកគាត់​បាន​ដឹង​នោះ គឺ​មិនមែន​យក​ទៅ​កែច្នៃ ឬ​ក៏​លក់​នៅ​ទីផ្សារ​ក្នុងស្រុក​នោះទេ​? គឺ​យក​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ក្នុង​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​នោះ​យ៉ាង​ពិតប្រាកដ​ណាស់​។​

​ដើម្បី​បញ្ចៀស​រង​នូវ​ការរិះគន់ និង​ប៉ះពាល់​ដល់​កិត្តិយស​ព្រមទាំង​កេរ្ដិ៍ឈ្មោះ​ដ៏​ស្អាតស្អំ​របស់​ថ្នាក់ដឹកនាំ​ក៏​ដូច​ជា​មន្ត្រី​ជំនាញ​ដែល​ប្រចាំការ​នៅលើ​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី​នោះ​សូមមេត្តា​មន្ត្រី​ជំនាញ មេត្តា​ត្រួតពិនិត្យ​មើល​ទៅលើ​ប៉េសេ និង​ចំណុះ​ដឹក ឡាន​ទាំងនោះ​ឲ្យបាន​ត្រឹមត្រូវ​ផង​ចុះ​ដើម្បី​ចៀសវាង​រង​នូវ​ការរិះគន់ ថា​ត្រីងៀត​ឆ្លៀត​ពង ឬក៏​ឆ្នាំង​ណា​គ្រប​ហ្នឹង​រវាង​ក្រុម​ឈ្មួញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅលើ​ទឹកដី​នៃ​ខេត្ត​មណ្ឌលគិរី​។​ឬ​មួយ​ក៏​អស់លោក​គិតថា ធ្វើ​យ៉ាងណា​ក៏​ដោយ​ឲ្យតែបាន​លុយ​ចែក​គ្នា​ដាក់​ហោប៉ៅ និង​ឱ្យ​ថ្នាក់លើ​របស់​ខ្លួន​នោះ​គឺជា​ការ​ស្រេច​តើ​មែន​ដែរឬទេ​?​ហើយ​អ្វី​ដែល​ថា​គួរ​ឲ្យ​មិន​សរសើរ​មិនបាន​នោះ គឺ លោក គ្រី ដែល​ជា​មេ​ឆ្នោត ដ៏​ធំ​ជាងគេ​ទូរ​ទាំង​ប្រទេស​គឺ​បាន​ក្លាយទៅជា​មេ​ឈ្មួញ​ឈើ​នោះ​។​

​ជុំវិញ​បញ្ហា​នៃ​ការលើកឡើង​របស់​ពល​រដ្ឋ​ទាំងនេះ​ផង​ដែរ​ក្រុម​ការងារ​យើងខ្ញុំ​ក៏​សូម​សំណូមពរ​ដល់​លោក ផាន់​ណា ដែល​ជា​មេការ និង​លោកគ្រី ដែល​ជា​ថៅកែ​នោះ មេត្តា​ធ្វើការ​បកស្រាយ​មក​កាន់​ក្រុមការងារ​យើងខ្ញុំ​ឲ្យបាន​សមស្រប​តាម​ច្បាប់​នៃ​អ្នកសារព័ត៌មាន​ផង​ចុះ​នោះ​ក្រុម​ការងារ​យើងខ្ញុំ និង​ធ្វើ​ការផ្សព្វផ្សាយ​បន្ត​កែតម្រូវ​ឡើង​វិញ​នៅ​រៀង​រាល់​ម៉ោង​ធ្វើការ ប្រសិន​បើ​គិត​ថា​ការចោទប្រកាន់​ទាំងនេះ​មិនមែន​ជា​ការពិត​នោះ​។ សូម​រង់ចាំ​តាមដាន​នូវ​លេខ​ក្រោយ​បន្តទៀត ។​

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net
(​លេខ​ទូរស័ព្វ ០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨)

 

Filed in: រាយការណ៍សំខាន់ៗ, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com