ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រ​ហើយ​ជាន់ករ​ថែម ពលករ​ចំណាកស្រុក​វិល​មក​លេង​ស្រុកកំណើត​ត្រូវបាន​លោក​ប៉ូលីស​នៅ​ច្រកទ្វា​អន្តរជាតិ​បាន​ឡែម​- ប៉ោយ​បែ​ត ជម្រិត​ទា​ប្រាក់ !!!

ក្រ​ហើយ​ជាន់ករ​ថែម ពលករ​ចំណាកស្រុក​វិល​មក​លេង​ស្រុកកំណើត​ត្រូវបាន​លោក​ប៉ូលីស​នៅ​ច្រកទ្វា​អន្តរជាតិ​បាន​ឡែម​- ប៉ោយ​បែ​ត ជម្រិត​ទា​ប្រាក់ !!!

​បាន​ឡែម​- ប៉ោយ​ប៉ែត​
​ចេញផ្សាយ​ថ្ងៃ​អង្គារ​០៥ កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​មេសា​ឆ្នាំ​២០១៩

​តាម​ប្រភព​ព័ត៌មាន​ពី​ពលករ​ខ្មែរ​បានឲ្យដឹងថា ស្ថានភាព​ជាក់ស្តែង នៃ​ការធ្វើតំណើរ​មក​កម្ពុជា​វិញ​ក្នុង​រដូវ​ការ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​យើង​សង្កេតឃើញថា​មាន​ពលករ​ខ្មែរ​ស្ទើរតែ​ទាំងអស់​មាន​ការ​រអ៊ូរ​ទាំ​រឿង​ដែល​មាន​អាជ្ញាធរ​ថៃ​និង​ខ្មែរ​បាន​សហការ​គ្នា​ធ្វើការ​ជម្រឹត​ទា​លុយ​ពី​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ ក្នុង​ម្នាក់ៗ​គឺ ២០០​បាត ហើយ​ចូល​មក​ខាង​ខ្មែរ​វិញ​ត្រូវ​ប៉ូលីស​ខាង​ខ្មែរ​ទារ​លុយ​ក្នុង​ម្នាក់ៗ ១០០​បាត​ទៀត​ដូច្នេះ​សរុប​មក​ទាំងអស់​គឺ​ក្នុង​ម្នាក់ៗ​ត្រូវ​បង់អស់​៣០០​បាត

​ពួកគេ​បាន​បន្តទៀតថា នេះ​គឺជា​រឿង​ពិត​មិន​ដូចជា​អ្វី​ដែល​ជា​សេចក្តីប្រកាស់ របស់​ក្រសួង​នាៗ​ដែល​បាន​ធ្វើ​ការចុះផ្សាយ​ដែលថា​មិន​មាន​ការ​យក​លុយ​ពី​ពលករ​នៅ​ក្នុង​ប្រទេស​ថៃ​នុះ​ឡើយ​។​

​ដូច្នេះ​ពួកគេ​ស្នើរ​សូម​ឲ្យ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​មេត្តាជួយ​អន្តរាគមន៍​ជាបន្ទាន់ ជាពិសេស​ស្ថានទូត​ខ្មែរ​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​និង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​សូមមេត្តា​ជួយ​អន្តរាគមន៍​ជួយ​ដល់​ពលករ​ខ្មែរ​ផង​។​

​ធ្វើសេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net
(​លេខ​ទូរស័ព្វ ០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com