ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

នៅក្នុង​ខេត្ត​មណ្ឌលគិរី​បទល្មើស​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​តែ​បន្ត​កើតមាន រីឯ​ការបង្ក្រាប​បាន​តែ​ករណី​តូចតាច !!!

នៅក្នុង​ខេត្ត​មណ្ឌលគិរី​បទល្មើស​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​តែ​បន្ត​កើតមាន រីឯ​ការបង្ក្រាប​បាន​តែ​ករណី​តូចតាច !!!

ខេត្ត​មណ្ឌលគិរី​
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ​០៣​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៧​ខែ​មេសា​ឆ្នាំ​២០១៩ !

​បទល្មើស​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​តែ​បន្ត​កើតមាន​នៅក្នុង​ខេត្ត​មណ្ឌលគិរី ចំពោះ​អាជ្ញាធរ និង​សមត្ថកិច្ច​ប្រចាំ​ដែនដី​នៅ​មិនទាន់​ធ្វើការ​រឹតបន្តឹង​ឲ្យមាន​ប្រសិទ្ធភាព​តាម​គោលការ​ណ៍​របស់​រាជរដ្ឋាភិបាល​នៅ​ឡើយ​ទេ​។​
​សេចក្តីរាយការណ៍​បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​០៦​មេសា ២០១៩​នេះ​មាន​រថយន្ត​ខ្នាត​យក្ស​មួយគ្រឿង​បាន​ផ្ទុក​ឈើ​ពេញប្រៀប​ធ្វើចរាចរណ៍​ចេញពី​ដែនដី​រដ្ឋបាល​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។

​យោងតាម​ប្រភព​ព័ត៌មាន​បាន​បង្ហេី​បថា ឈ្មួញ​ឈើ​នេះ​ត្រូវបាន​គេ​សង្ស័យថា គឺជា​អ្នក​មាន​លុយ និង​មាន​អំណាច​ជាប់​ខ្សែស្រឡាយ​ជាមួយ​បុគ្គល​អ្នកមានអំណាច​នៅក្នុង​ដែនដី​នោះ​ផង​ដែរ ហេ​ី​យ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ខ្នាតយ​ក្សធំៗ​ចេញពី​ខេត្ត​មណ្ឌលគិរី នាំ​ឆ្លងដែន​ចូល​ទៅក្នុង​ទឹកដី​ប្រទេស វៀតណាម​នោះ គេ​បាន​សង្កេតឃើញថា កើត​មាន​បន្ត​រហូត​ដោយ​មិនដឹងថា តើ​ការដឹកជញ្ជូន​ឈើ​ទាំង​នោះ ស្របតាម​ច្បាប់​ដែរ​ឬ​យ៉ាងណា​?​។​

​ពេល​ថ្មីៗ​កន្លងមកនេះ អគ្គបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ដាក់ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់ ដល់​មន្ត្រី​ក្រោម​ឧិវាទ ឲ្យ​បន្ត​ពង្រឹង​លើ​ការទប់ស្កាត់ និង​បង្ក្រាប​បទ ល្មើស​ព្រៃឈើ ដែល​ជា​ធនធាន ដ៏​មាន​តម្លៃ​របស់​ជាតិ ឲ្យបាន ហើយ​បទល្មើស​ព្រៃឈើ ដែល​កើតមាន​នៅ​លើ​ទឹកដី​ខេត្ត​ណា ខេត្ត​នោះ​ត្រូវតែ​ធានា​បង្ក្រាប ឲ្យបាន​ជា​ដាច់ខាត​។

​ក្រោយ​ការដាក់ចេញ​នូវ​បទបញ្ជា​នេះ ឃើញថា មាន​សភាព​ស្ងប់ស្ងាត់​មួយ​រយះ​ខ្លី​ប៉ុណ្ណោះ តែ​នៅ​ពេល​នេះ ក៏​ចាប់ផ្ដើម​កើតមាន​ឡើង​វិញ​ជា​ដដែល​ដោយសារ​មាន​ការធូររលុង​ពី​មន្ត្រី​ជំនាញ​ដូច​ជា​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ដែល​ជា​ការផ្គើន​ទៅនឹង​បទបញ្ជា​របស់​ប្រធាន​គណៈកម្មាការ​ជាតិ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ នាយ​ឧត្តមសេនីយ៍ សៅ សុខា ជាពិសេស​បទបញ្ជា​របស់​សម្តេច​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នោះ​តែម្តង​។​

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net
(​លេខ​ទូរស័ព្វ ០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com