ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​លោក​សា​រឿន​ប្រធាន​គយ និង​លោក​កើត រ៉ាស៊ី ប្រធាន​ប៉ូលិស​អន្តោប្រវេសន៍​ច្រកទ្វារ​ភាគី​កម្ពុជា​វៀតណាម ត្រពាំង​ស្រែ​វ៉ា​លឺ​កំពុង​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ !!!

​លោក​សា​រឿន​ប្រធាន​គយ និង​លោក​កើត រ៉ាស៊ី ប្រធាន​ប៉ូលិស​អន្តោប្រវេសន៍​ច្រកទ្វារ​ភាគី​កម្ពុជា​វៀតណាម ត្រពាំង​ស្រែ​វ៉ា​លឺ​កំពុង​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ !!!

ខេត្ត​ក្រចេះ ស្រុក​ស្នួល​
​ចេញផ្សាយ​ថ្ងៃ​ស្រុ​០១​កើត ខែ​ចែ​ត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥​ខែ​មេសា​ឆ្នាំ​២០១៩ !

​យោងតាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា នៅក្នុង​ទឹកដី​នៃ​ភូមិ​វ៉េវ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ កំពុងតែ​ធ្វើ​ការឃុបឃិត​រួមគំនិត​គ្នា​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ ធ្វើ​ការដឹកជញ្ជូន​ធ្យូង និង​ទំនិញគេចពន្ធ​ចេញ​យ៉ាង​អាណាធិបតេយ្យ​ពី​សំណាក់​លោក​សា​រឿន​ដែល​ជា​ប្រធាន​គយ និង​លោក​កើត រ៉ា​សុីជា​ប្រធាន​ប៉ូលិស​អន្តោប្រវេស​ន៍​ប្រចាំ​ច្រក​ទ្វារ​ភាគី​កម្ពុជា​វៀតណាម ត្រពាំង​ស្រែ​វ៉ា​លឺ​នៅក្នុង​ទឹកដី​នៃ​ភូមិ​វ៉េវ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ កំពុងតែ​ធ្វើ​ការឃុបឃិត​រួមគំនិត​គ្នា​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​ការដឹកជញ្ជូន​ធ្យូង និង​ទំនិញគេចពន្ធ​ចេញ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ជាច្រើន​រថយន្ត​និង​រាប់សិប​តោន​ក្នុង​មួយ​យប់ៗ​។​

​ប្រភព​នេះ​បាន​បន្ត​ទៀត តើ​អាច​និយាយ​បាន​ទេ​ថា ទាំងនេះ​គឺជា​អំពើពុករលួយ​និង​ខុសច្បាប់​បាន​ដែរឬទេ​?​ឬ​មួយ​ក៏​ក្រុម​ឈ្មួញ​ទាំងនោះ​បាន​បង់លុយ​អោយ​មន្ត្រី​ទាំង​ពីរ​រូប​នេះ​គ្រប់​ចំនួន​ទៅហើយនោះ ទើប​ពួកគេ​ចាត់ទុកថា​នេះ​គឺជា​អំពើ​ស្របច្បាប់​ទៅ​វិញ​បែបនេះ​?​បើដូច្នោះ​ក្នុងនាម​ពួកគាត់​ជា​ពលរដ្ឋ​អាច​និយាយ​បាន​ទេ​ថា​ឲ្យតែ​មានការ​បង់លុយ​ឲ្យទៅ​មន្ត្រី​ប្រចាំ​ច្រក​នោះ​គឺ​អាច​ចាត់ទុកថា​ជា​ទំនិញ​ស្របច្បាប់​តើ​មែន​ដែរឬទេ ?​។​

​ប្រជាពលរដ្ឋ​ទាំងនោះ​ក៏​បាន​បន្តទៀតថា តើ​ទង្វើ​របស់​បុគ្គល​មន្ត្រី​ទាំង​ពីរ​រូប​នេះ​ដែល​កំពុង​តែ​ប្រព្រឹត្ត​សព្វ​ថ្ងៃនេះ​អាច​ប៉ះពាល់​ដល់ ការបាត់បង់​នៃ​ការបង់ពន្ធ​ថវិកា​ចូល​រដ្ឋ​ដែរ​ឬទេ ? ដោយ​ផ្អែក​ទៅលើ​សកម្មភាព និង​រូប​ភាពជាក់ស្ដែង​ទាំងនេះ​ផង​ដែរ ក៏​ត្រូវបាន​មតិ​រិះគន់​ពី​ពលរដ្ឋ​និង​មហាជន​មួយចំនួន​ថា រាល់​សកម្មភាព​របស់​លោក​កើត រ៉ាស៊ី និង​លោក​សារឿន​នោះ ប្រហែលជា​ពួក​គេ​កំពុងតែ​សំងំ កើប​និង​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ទាំងនោះ​ដើម្បី​ស្រង់ដើម​ដែល​ពួកគេ​បាន​ចំណាយ​ទឹកប្រាក់​ក្នុង​ការប្តូរ​យក​តំណែង​ជា​ប្រធាន​គយ​និង​ប្រធាន​ប៉ូលិសអន្តោប្រវេសន៍​ហើយ​មើល​ទៅ​នោះ​។​

​តែ​បើ​យោង​តាម​ប្រភព​ដាច់ដោយឡែក​ផ្សេង​មួយ​វិញ​នោះ​បាន​លួច​បង្ហើប​ប្រាប់​ក្រុម​ការងារ​យើង​ថា មូលហេតុ​ដែល​ពួកគេ​ហ៊ាន​ប្រព្រឹត្ត​បែប​នេះ​ទី​មួយ​គឺ​សំអាង​ទៅលើ​តួនាទី​និង​អំណាច​របស់​ពួកគេ​គឺ​សំអាង​ទៅលើ​ថា លោក​កើត ដា​រ៉ាស៊ី រូប​នេះ​ជា​ប្អូនប្រុស​បង្កើត​របស់​អគ្គ​នាយកដ្ឋាន​គយ ដែល​ធំជាងគេ​ប្រចាំ​នៅ​កម្ពុជា​នេះ​តែ​ម្ដង​ទើប​បានជា​ពួកគេ​បាន​ប្រព្រឹត្ត​យ៉ាង​គឃ្លើន​ដោយ​ពុំ​មាន​ការកោតខ្លាច និង​ផ្គើន​អនុសា​ស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​នៃ​ថ្នាក់​ដឹកនាំ​បែប​នេះ​។​

​ជុំវិញ​ព័ត៌មាន​នេះ​ផង​ដែរ​ក្រុមការងារ​យើងខ្ញុំ​ទទួលបាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ឃុំ​ខាងលើ​នោះ​ហើយ​ពួកគាត់​ក៏​បាន​ធ្វើ​ការសុំ​សំណូមពរ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​ឯកឧត្តម​ចាត់​មន្ត្រី​ក្រោម​ឱវាទ​បើក​ការស៊ើបអង្កេត​ទៅលើ​មន្ត្រី​ទាំង​ពីរ​រូប​នេះ​ជា​បន្ទាន់​ផង​ចុះ​។ តែ​ទោះជា​យ៉ាងណា​ការចោទប្រកាន់​ពី​ពលរដ្ឋ​ទាំងនេះ​ផង​ដែរ​ក្រុមការងារ​យើងខ្ញុំ​ពុំទាន់​បាន​សុំ​ការបកស្រាយ​បំភ្លឺ​ពី​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំង​ពីរ​រូប​នោះ​បាន​នៅឡើយ​ទេ​ក្នុងថ្ងៃនេះ​។​

​ក្រុមការងារ​យើងខ្ញុំ​ក៏បាន​សំណូមពរ​ដល់​មន្ត្រី​ដែល​ពាក់ព័ន្ធ​មេត្តា​ធ្វើការ​បកស្រាយ​មក​កាន់​ក្រុមការងារ​យើងខ្ញុំ​ឲ្យបាន​សមស្រប​ទៅតាម​ប្រព័ន្ធ​ផ្លូវច្បាប់​នៃ​របប​អ្នកសារព័ត៌មាន​ផង​ចុះ​នោះ​ក្រុម​ការងារ​យើងខ្ញុំ និង​ធ្វើ​ការផ្សព្វផ្សាយ​បន្ត​កែតម្រូវ​ឡើង​វិញ​នៅ​រៀង​រាល់​ម៉ោង​ធ្វើការ​ប្រសិនបើ​គិត​ថា​ការចោទប្រកាន់​នេះ​មិនមែន​ជា​ការពិត​នោះ​។​

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net
(០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨)

 

Filed in: រាយការណ៍សំខាន់ៗ, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com