ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សម្ដេច​ក្រឡាហោម ស ខេង បញ្ជា​ឱ្យ​បោសសម្អាត​គ្រឿងញៀន​ឱ្យ​អស់​ត្រឹម​ឆ្នាំ​២០១៩ ក្នុង​រាជធានី​ភ្នំពេញ និង​តាម​ទីប្រជុំជន !!!

សម្ដេច​ក្រឡាហោម ស ខេង បញ្ជា​ឱ្យ​បោសសម្អាត​គ្រឿងញៀន​ឱ្យ​អស់​ត្រឹម​ឆ្នាំ​២០១៩ ក្នុង​រាជធានី​ភ្នំពេញ និង​តាម​ទីប្រជុំជន !!!

ភ្នំពេញ ៖
​ចេញផ្សាយ​ថ្ងៃ​ព្រហស្បត៍​១៥​រោជ ខែផល្គុន​ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤​ខែ​មេសា​ឆ្នាំ​២០១៩ !

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៩ នេះ​បាន​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​បោសសម្អាត​គ្រឿងញៀន​ឱ្យ​អស់​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន​ទូទាំង​ប្រទេស​កម្ពុជា​ត្រឹម​២០១៩​នេះ​ឱ្យ​ខាន​តែ​បាន​។​

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ក្នុង​ឋានៈ​ជា​ប្រធាន​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​បាន​គូសបញ្ជាក់ថា ការបង្ក្រាប​គ្រឿងញៀន​ត្រូវ​តែ​ធ្វើ​ដោយ​ឆន្ទៈ​និង​ការទទួលខុសត្រូវ​ខ្ពស់​ទៅ​តាម​វិជ្ជាជីវៈ​ហើយ​ត្រូវ​បង្ក្រាប​ទាំងអស់​មិន​ត្រូវ​ស្ទាក់ស្ទើរ​នោះឡើយ សម្ដេច​ព្រមាន​ចំពោះ​មន្ត្រី​ទាំងឡាយ​បើ​ហ៊ាន​នៅ​ក្រោយខ្នង​ចំពោះ​បទល្មើស​ផងដែរ​។​

​ការ​ដាក់​បទបញ្ជា​របស់​សម្ដេច​ក្រឡាហោម ស ខេង ត្រូវបាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃនេះ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​បន្ដ​ឆ្នាំ​២០១៩ របស់​អគ្គនាយកដ្ឋាន​ភស្ដុភារ និង​ហរិញ្ញវត្ថុ​នៃ​ក្រសួង​មហាផ្ទៃ​ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជា​យ៉ាង​ដូច្នេះ​ថា (​ឆ្នាំ​២០១៩​គឺជា​ឆ្នាំ​ដែល​ក្ដៅ​ដែល​យើង​ត្រូវ​រួមគ្នា​ធ្វើ​មិច​បោសសម្អាត​គ្រឿងញៀន​នៅ​រាជធានី​ភ្នំពេញ និង​តាម​ទីប្រជុំជន​ហើយ​ជា​ឆ្នាំ​ដែល​យើង​ត្រូវ​ទប់ស្កាត់​មិន​ឱ្យ​មាន​គ្រឿងញៀន​ទៅ​តាម​ទី​ជនបទ​ដើម្បី​ការពារ​សុខមាលភាព​ប្រជាពលរដ្ឋ​ការពា​រសុខ​ភាព​សង្គម​យើង​)​។​

​សម្ដេច​ប្រមុខ​ដឹកនាំ​ក្រសួង​មហាផ្ទៃ បាន​សង្កត់ធ្ងន់ថា ការបង្ក្រាប​គ្រឿងញៀន​មិនត្រូវ​គិតថា ប៉ះ​ខ្សែ​អ្នកណា​នោះ​ទេ គឺ​ត្រូវតែ​បង្ក្រាប​ទាំងអស់​ឱ្យ​ខាន​តែ​បាន ព្រោះ​បើ​មិន​ដូច្នេះ​ទេ​សង្គម​កម្ពុជា ច្បាស់​ជា​ច្របូកច្របល់​ដោយសារតែ​ឥទ្ធិពល​នៃ​គ្រឿងញៀន​។​

​សូមជម្រាបថា ឆ្នាំ​២០១៩​នេះ គឺជា​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៤ ដែល​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន​៧​ចំណុច​សំខាន់ៗ សម្រាប់​អនុវត្ត​ក្នុង​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៤ រយៈពេល​១​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩​។​

​ក្រៅពី​វិធានការ​សម្រាប់​អនុវត្ត​ហើយ​នោះ សម្ដេច​តេជោ ហ៊ុន សែន ក៏បាន​បែងចែក​ចាត់កា​រងារ​អនុវត្ត​ផង​ដែរ រួមមាន​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ជា​ប្រធាន​យុទ្ធនាការ និង​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​អនុប្រធាន​យុទ្ធនាការ​។​

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com