ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ឡើងវិញ​ស្ពាន​ជ្រោយចង្វារ​ទី​១!!!

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ឡើងវិញ​ស្ពាន​ជ្រោយចង្វារ​ទី​១!!!

ភ្នំពេញ ៖
​ចេញផ្សាយ​ថ្ងៃ​ពុធ​១៤​រោជ ខែផល្គុន​ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣​ខែ​មេសា​ឆ្នាំ​២០១៩

​នៅ​ព្រឹក​ថ្ងៃ​ពុធ ១៤​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​កាត់​ខ្សែបូ​រួម​គ្នា​បើក​អោយ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​ទី​១) បន្ទាប់ពី​បាន​ជួសជុល​កែលំអរ​សោភ័ណភាព និង​សុវត្ថិភាព​រួចរាល់​។​

​នៅក្នុង​ពេល​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ទៅ​ដល់ គឺ​មាន​ប្រជាពលរដ្ឋ​និង​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​ជាច្រើន រួម​ទាំង​អង្គទូត​នានា​ប្រចាំ​កម្ពុជា បាន​ចូលរួម​អបអរសាទរ​ចាប់តាំងពី​គល់ស្ពាន​ត្រើយ​ខាងលិច រហូត​ដល់​ចុងស្ពាន​ត្រើយ​ខាងកើត​ជាមួយ​ទឹកមុខ​រីករាយ និង​មោទនៈ​បំផុត​។  ការជួសជុល​ស្ពាន​នេះ គឺ​បាន​ចំណាយ​ថវិកា​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។ ស្ពាន​ដែល​ត្រូវបាន​ជួសជុល​រួចស្រេច​ជា​ស្ថាពរ​នេះ គឺ​មាន​គុណភាព​រឹងមាំ​ល្អប្រសើរ​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​ក្រុម​វិស្វករ​ជួសជុល​របស់​ប្រទេស​ជប៉ុន និង​កម្ពុជា​។

​ស្ពាន​ជ្រោយចង្វារ​ទី​១ គឺជា​ស្ពាន​ដ៏​សំខាន់​ឆ្លងកាត់​ទន្លេសាប ដែល​ជា​តម្រូវការ​ចាំបាច់​បំផុត​របស់​ប្រទេសជាតិ​។​ស្ពាន​នេះ​មាន​ប្រវែង ៩៧១​ម៉ែត្រ និង​ទទឹង ១៣​ម៉ែត្រ​។ ស្ពាន​នេះ​គឺជា​ស​សៃឈាម​សេដ្ឋកិច្ចដ៏​សំខាន់​បំផុត​មួយរប​ស់​ប្រទេសជាតិ​។​

​សូម​បងប្អូន​ជនរួមជាតិ បើកបរ​គោរព​ច្បាប់​ចរាចរណ៍ កុំ​បើក​វ៉ា​ប្រជែង​លើ​ស្ពាន និង​កុំ​ដឹក​ទំនិញ​លើស​ទម្ងន់​ដែល​បាន​កំណត់​លើ​ស្ពាន​។ យើង​ចូលរួម​ថែរក្សា​ស្ពាន​ថ្នល់​អោយ​នៅ​បាន​គង់វង្ស​នៅ​គ្រប់​ទីកន្លែង ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​តកូនតចៅ​៕

​ដោយ​គេហទំព័រ​ខ្មែរ​អច្ឆរិយៈ​http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com