ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សមត្ថកិច្ច​ចម្រុះ​ខេត្ត​ត្បូងឃ្មុំ ចាប់​ម៉ូតូ និង​រថយន្ត​ជាច្រើន​គ្រឿង​ដឹក​ជ្រូក​គ្មាន​លិខិតអនុញ្ញាត​ពី​មន្ត្រី​ពេទ្យសត្វ​តាម​ច្រករបៀង​ពី​វៀតណាម !!!

សមត្ថកិច្ច​ចម្រុះ​ខេត្ត​ត្បូងឃ្មុំ ចាប់​ម៉ូតូ និង​រថយន្ត​ជាច្រើន​គ្រឿង​ដឹក​ជ្រូក​គ្មាន​លិខិតអនុញ្ញាត​ពី​មន្ត្រី​ពេទ្យសត្វ​តាម​ច្រករបៀង​ពី​វៀតណាម !!!

ខេត្ត​ត្បូងឃ្មុំ​
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ​១១​រោជ ខែផល្គុន​ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣១​ខែ​មីនា ឆ្នាំ​២០១៩

​នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ត្បូងឃ្មុំ រួមមាន​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៦១៥ វរ​សេនា​តូច​លេខ​២ (​វរ​:​យោធា​ការពារ​ព្រំដែន​)​ក្រោម​ការចង្អុល​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ របស់លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ឲ្យធ្វើ​ការទប់ស្កាត់ និង​បង្ក្រាប​អោយ​ខាន​តែ​បាន រាល់​ការ​នាំចូល​ជ្រូក​ដោយ​ខុសច្បាប់ ពី​ប្រទេស​ជិតខាង​ជាប់​ព្រំដែន​។​

​ជាពិសេស​វិធានការ​ទប់ស្កាត់ ការឆ្លង​ជំងឺ ប៉េស​ជ្រូក​អាហ្វ្រិច​ចូលមក​កម្ពុជា​នោះ នគរបាល​អន្តោប្រវេសន៍​ប៉ុស្ដិ៍​ច្រក​ទ្វារ​អន្ដរជាតិ​ត្រពាំង​ផ្លុង សាខាគយ និង​រដ្ឋាករ​ច្រក​អន្ដរជាតិ​ត្រពាំង​ផ្លុង និង​សមត្តកិច្ច​ជំនាញ បសុព្យាបាល​សត្វ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​សហការ​គ្នា ចុះបង្ក្រាប និង​ឃាត់​ម៉ូតូ​ចំនួន​០៤​គ្រឿង រថយន្ត​ដឹក​ជ្រូក​០២​គ្រឿង សរុប​ជ្រូក​៣៧​ក្បាល និង​មនុស្ស​ចំនួន​០៤​នាក់ ដែល​ធ្វើ​ចរាចរណ៍​ដឹក​ជ្រូក​ខុសច្បាប់ ចូល​តាម​ច្រករបៀង​ពី​ប្រទេស​វៀតណាម មក​កម្ពុជា ចន្លោះ​បង្គោល​១១៦ ទៅ​បង្គោល​១១៧ ត្រង់​បង្គោល​ពិសេស ក្នុង​ភូមិសាស្ត្រ​ជិត​នឹង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ស្ថិតក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​បើ​តាម​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង បានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ មន្ត្រី​អន្តោរ​ប្រវេសន៍​ច្រក​ត្រពាំង​ផ្លុង បាន​ឈរជើង​នៅតាម​តំបន់​ច្រករបៀង ក្នុង​ដែន​សមត្ថកិច្ច​ច្រក​ត្រពាំង​ផ្លុង ក៍​ប្រទះឃើញ​ក្រុម​ឈ្មួយ​ដឹក​ជ្រូក​ពី​វៀតណាម ដែល​សង្ស័យ​ថា​គ្មាន​ច្បាប់​អនុញ្ញាត ក៍​បាន​ឃាត់ខ្លួន​ក្រុម​ទាំងនោះ បន្ទាប់​មក​ក៍​បាន​រាយ​ការណ៍​ភ្លាម​ទៅកាន់​លោក​ស្នងការ​ខេត្ត និង​លោក​អភិបាលខេត្ត ។

​ភ្លាមៗ​ក្រោយ​ទទួលដំណឹង លោក​អភិបាលខេត្ត និង​លោក​ស្នងការ​ខេត្ត បាន​ចាត់​ឲ្យ​ក្រុម​សមត្ថកិច្ច​ចម្រុះ សហការ​គ្នា​ចុះ​ទៅ​បង្ក្រាប​ជា​បន្តបន្ទាប់ រហូតដល់​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៩ ទើប​ប្រគល់​មនុស្ស និង​វត្ថុតាង​ទៅឲ្យ​ជំនាញ​បសុពេទ្យ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​។​

​បើតាម លោក រី ដាវិន ប្រធានការិយាល័យ​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បានឲ្យ​ដឹង​ដែរថា សមត្ថកិច្ច​ចម្រុះ រួម​ជាមួយ​ពេទ្យសត្វ​អគ្គនាយកដ្ធាន ប្រចាំ​ច្រក​ត្រពាំង​ផ្លុង និង​មន្ត្រី​បសុពេទ្យ​ខេត្ត សហការ​គ្នា​បង្ក្រាប​ឃាត់​ម៉ូតូ​ដឹក​ជ្រូក​ចំនួន​០៤​គ្រឿង ដឹក​ជ្រូក​សរុប​ចំនួន​១២​ក្បាល និង​កូន​ឡាន​កាមរី​០១​គ្រឿង ដឹក​ជ្រូក​ចំនួន​០៧​ក្បាល ព្រមទាំង​ឡាន​នី​ស​សាន់ ដឹក​កូនជ្រូក​ខ្វៃ​ចំនួន​២០​ក្បាល ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​មន្ត្រី​ពេទ្យ ហើយ​បច្ចុប្បន្ន​ខាង​ជ​នា​ញក​ពុង​កសាង​សំណុំរឿង​ដេ​ី​ម្បី​ចំណាត់កា​រទៅតាម​នីតិវិធី​ច្បាប់​។​
​ដោយ​គេហទំព័រ​ខ្មែរ​អច្ឆរិយៈ​http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com