ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ពិធី​សម្ភោ​ធ​សម្មិ​ទ្ឋិ​នានា​នៅក្នុង​វត្តជ​លសារម​ហា​សែន​ជ័យ​(​ហៅ​វត្ត​ជី​មៀត​)​ស្ថិតនៅក្នុង​ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី !!!

​ពិធី​សម្ភោ​ធ​សម្មិ​ទ្ឋិ​នានា​នៅក្នុង​វត្តជ​លសារម​ហា​សែន​ជ័យ​(​ហៅ​វត្ត​ជី​មៀត​)​ស្ថិតនៅក្នុង​ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី !!!

ខេត្ត​មណ្ឌលគិរី ស្រុក​កោះ​ញែក​
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ​១១​រោជ ខែផល្គុន​ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣១​ខែ​មីនា ឆ្នាំ​២០១៩

​នៅ​ព្រឹក​ថ្ងៃអាទិត្យ ១១ រោច ខែ​ផល្គុន ឆ្នាំច​សំរិទ្ឋ​ស័​កព​.​ស​២៥៦២​ត្រូវ​និង​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៩ ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណ អភិបាលខេត្ត​និង​លោកស្រី​ជំទាវ​ព្រមទាំង​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​និង​មន្ត្រី​ក្រោម​ឱវាទ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សាលាឆាន់​ថ្មី​មួុយ​ខ្នង ១២X២៤ នៅ​មណ្ឌល​ជលសារ​មហា​សែន​ជ័យ ស្ថិតនៅក្នុង​ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ដែល​បាន​ស្ថាបនា​រួុច​រាល​ជា​ស្ថាពរ​។​

​ឯកឧត្តម​ស្វាយ សំ​អ៊ាង បាន​បន្តទៀតថា វត្ត​អារាម​មិន​គ្រាន់តែ​ជាទី​គោរព​សក្កា​រះ​បូជា​តែបុ​ណ្ណេ​ាះ​ទេ គឺជា​ប្រភព​បណ្តុះបណ្តាល​នូវ​បញ្ញាញ្ញាណ​និង​ជា​ថ្នាល​បណ្តុះ​ធនធានមនុស្ស​គ្រប់​សម័យកាល​អោយ​ចេះដឹង​ទាំង​ផ្លូវ​លោក​ទាំង​ផ្លូវធម៌​ទាំង​គ្រប់​វិស័យ​ព្រះពុទ្ឋសាសនា​ស្រប​និង​ស្ថានភាព​សង្គម​ជាតិ​យើង​កំពុងតែ​រីកចម្រើន​ជា​បន្តបន្ទាប់ ។​

​នា​ពេល​បច្ចុបប្បន្ននេះ​ប្រមុខ​រាជរដ្ឋាភិបាលក​ម្ពុ​ជា​បាន​លើកតម្លើង​និង​ទ្រទ្រង់​ព្រះពុទ្ឋសាសនា​ស្រប​និង​ស្ថានភាព​សង្គម​ជាតិ​កំពុ​ង​តែ​រីកចម្រើន​លើ​គ្រប់​វិស័យ​សាកស​ម​ជា​ទីកន្លែង​គោរពបូជា​នៃ​ពុទ្ឋបរិស័ទ​។​

​បន្ទាប់​មក​ឯកឧត្តម ស្វាយ សំ​អ៊ាង ព្រមទាំង​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា និង​មន្ត្រីក្រោមឱវាទ​អញ្ជើញ​កាត់​ខ្សែបូរ​និង​បាន​ប្រគេន​បច្ច័យ​ចំនួន​២៣​លាន​រៀល​ចែកចេញ​ជា​ពីរ វត្ត វត្ត​ជី​មៀត​ចំនួន​២0​លាន​រៀល​វត្ត​ស្រែ​ជ្រៃ​ចំនួន​៣​លាន​រៀល​និង​វេរ​ដល់​ព្រះសង្ឃ​ចំនួន​៣៦​អង្គ​ក្នុង​មួយអង្គ​បច្ច័យ​ចំនួន​៥​ម៉ឺន​រៀល​,​ទឹក​សុទ្ឋ​មួយកេះ​,​ទឹកក្រូច​មួយ​កេះ​,​បាន​ឧបត្ថម្ភ​ដល់​តាជី​ចំនួន​៣0​នាក់​ក្នុង​មួយៗ​អ្នក​ទទួលបាន​ក្រណាត់ស​មួយ​ដុំ​និង​ថវិកា​ចំនួន​១​ម៉ឺន​រៀល​និង​សិស្សានុសិស្ស​ចំនួន​២០០​នាក់​ទទួលបាន​សៀវភៅ​និង​ខ្មៅ​ដៃ​ផង​ដែរ​។​

​ដោយ​គេហទំព័រ​ខ្មែរ​អច្ឆរិយៈ​http/www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com