ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក ឡុង​ហុក​ម៉េង ព្រះរាជអាជ្ញា​ខេត្តមណ្ឌលគិរី ឧបត្ថម្ភ​កុំព្យូទ័រ​ចំនួន​០២ គ្រឿង​និង​ផ្ដល់​រង្វាន់​ដល់​សិស្ស​ពូកែ នៅ​អនុវិទ្យាល័យ​អូរ​ផ្លាយ​!!

លោក ឡុង​ហុក​ម៉េង ព្រះរាជអាជ្ញា​ខេត្តមណ្ឌលគិរី ឧបត្ថម្ភ​កុំព្យូទ័រ​ចំនួន​០២ គ្រឿង​និង​ផ្ដល់​រង្វាន់​ដល់​សិស្ស​ពូកែ នៅ​អនុវិទ្យាល័យ​អូរ​ផ្លាយ​!!

មណ្ឌលគិរី​៖ ដើម្បី​ជម្រុញ និង​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស  នៅ​អនុវិទ្យាល័យ​អូរ​ផ្លាយ ស្ថិតក្នុង ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី  ដែល​កន្លងមក​ពួក​គេ​ចង់​បាន​កុំព្យូទ័រ សម្រាប់​រៀន​ប្រើប្រាស់​ឲ្យមាន​មូលដ្ឋាន​គ្រឹះ​ផ្នែក​បច្ចេក វិទ្យា​ក្នុង​ការសិក្សា​កម្រិត​ទូទៅ​នោះ លោក​ព្រះរាជអាជ្ញា​ខេត្ត​មណ្ឌលគិរី បាន​បំពេញ​បំណង​ដល់​ប្អូនៗ​សិស្សានុសិស្ស ដោយ​បាន​ប្រគល់​កុំព្យូទ័រ​ចំនួន​២​គ្រឿង ដល់​អនុវិទ្យាល័យ​អូរ​ផ្លាយ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​សាលា ក្នុង​ការបង្ហាត់​បង្រៀន ដល់​សិស្សានុសិស្ស​ឲ្យមាន​ចំណេះដឹង​ផ្នែក​កុំព្យូទ័រ ក៏ដូចជា​ការរួមចំណែក​ជួយ​ដល់​វិស័យ​អប់រំ ។​

​ថ្លែង​ក្នុង​ការ​សំណេះសំណាល​ជាមួយ​ប្អូនៗ​សិស្សានុសិស្ស នៅ​អនុវិទ្យាល័យ​អូរ​ផ្លាយ នា​រសៀល​ថ្ងៃ​ទី​០៦ កក្កដា ២០១៨ លោក ឡុង ហុក​ម៉េង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ប្រាប់​សារព័ត៏មាន​និងគ​ហ​ទំព័រ​ខ្មែរ​អច្ឆរិយៈ​ថា​ដោយសារតែ​លោក​ស្រលាញ់​និង​ចង់​រួមចំណែក​ជួយ​ដល់​វិស័យ​អបរំ លោក​នឹង​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន ផ្ដល់​រង្វាន់​ដល់​សិស្សា  នុ​សិស្ស​ទូទៅ ដែល​មាន​សមត្ថភាព​ប្រលង​ជាប់​លេខ​១ ផ្នែក​គណិតវិទ្យា និង​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ ដូច្នេះ​លោក សូម​ជម្រុញ ដល់​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ​
​ឲ្យអស់​ពី​សមត្ថភាព ដើម្បី​ទទួល​បាន​ការ​ឧបត្ថម​ពី​លោក ហើយ​ប្រសិនបើ លោក​សម្លឹង​ឃើញ​មាន​សិស្ស​ឆ្នើម​រូប​ណា ដែល​មាន​សមត្ថភាព​ក្នុង​ការសិក្សា​ខ្ពស់​ទៀត​នោះ លោក​ក៏​នឹង​ជួយ​ជ្រោមជ្រែង ឲ្យ​សិស្ស​នោះ​រៀន​សូត្យ​រហូត​បញ្ចប់​ការសិក្សា​ផងដែ​រ ។​

​លោក​ព្រះរាជអាជ្ញា​ខេត្ត​មណ្ឌលគិរី បន្ថែមថា ការដែល​លោក​ផ្ដល់​កុំព្យូទ័រ​ឲ្យ​សាលា​នេះ ព្រោះ​តែ​ចង់​ឲ្យ​ប្អូនៗ​ជា សិស្សានុសិស្ស​មាន​មូលដ្ឋាន​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ងាយស្រួល​រក​ការងារ​ធ្វើ​នៅ​ថ្ងៃ​អនាគត ហើយ​សព្វថ្ងៃ ប្រទេសជាតិ​យើង​កំពុង​មាន​សន្តិភាព​ពេញលេញ ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ប្អូនៗ​ខិតខំ​រៀនសូត្រ ដើម្បី​អាច​ឈោង ចាប់​ការងារ​ល្អៗ​ក្រោយ​ប​ច្ចប់​ការសិក្សា  ហើយ​លោក ព្រះរាជអាជ្ញា បាន​ណែនាំ​ដល់​សិស្សានុសិស្ស ត្រូវ​ជៀស​អោយ​ឆ្ងាយ​អំពី​គ្រឿងញៀន និង​អំពើ​ឧបាយ​មុខ​ផ្សេងៗ និង​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​ទាំងអស់គ្នា​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក ឡុង ហុក​ម៉េង បាន​ប្រាប់​សារព័ត៏មាន​និង​គេហទំព័រ​ខ្មែរ​អច្ឆរិយៈ​បន្ថែមថាៈ​លោក​បាន​ឧបត្ថម​ដល់​សិស្ស​ពូកែ​ម្នាក់ រៀន​ថ្នាក់​ទី​៩ ដែល​ប្រឡង​ជាប់​លេខ​១​ប្រចាំខែ នៅ​វិទ្យាល័យ​អូរ​ផ្លាយ នូវ​ទឹកប្រាក់​ចំនួន​១០០$ និង​បាន​ឧបត្ថម​សម្ភារៈ​កីឡា​មួយចំនួន​ទៀត​ដល់​សាលា​ផងដែរ ។​

​សូមបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ លោក​ព្រះរាជអាជ្ញា​ខេត្ត​មណ្ឌលគិរី ក៏​ធ្លាប់បាន​ឧបត្ថម​ដល់​សិស្ស​ឆ្នើម​ផ្នែក អក្សរសាស្ត្រ​ខ្មែរ នៅ​អនុវិទ្យាល័យ​អូរ​ផ្លាយ​នេះ នូវ​ម៉ូតូ​ចំនួន​០១​គ្រឿង ព្រមទាំង​ឧបត្ថម​សម្ភារៈ​សិក្សា និង​ថវិកា មួយ​ចំនួន​ដល់​អនុវិទ្យាល័យ​មួយ​នេះ​ផងដែរ ។

ក្នុងនាម​សិស្ស​ឆ្នើម​តំណាង​ឱយ​សិស្ស​ទាំងអស់​នៃ​សាលា​អនុ​វិទ​កយា​ល័យ​អូរ​ផ្លាយ​សូម​គោរព​ជូនពរប​វរ​មហាប្រសើ​រដល៉លោក​ឡុងហុក​ម៉េង​ព្រះរាជអាជ្ញាអម​សាលាដំ​បូង​ខេត្ត​បាន​ជួបប្រទះ​នូវ​ពុទ្ធពរ​ប្រាំ​ប្រការ​គឺ  អាយុ វណ្ណៈ  សុខ​:  ពលៈ និង​បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com