ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​រៀប​ពិធី​សាកសួរ​សុខទុក្ខ សំណេះសំណាល និង​ចែក​អំណោយ​ដល់​កុមារ​កំព្រារ​ចំនួន ២៥២​នាក់ ស្រី ១៤៧​នាក់​!!!

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​រៀប​ពិធី​សាកសួរ​សុខទុក្ខ សំណេះសំណាល និង​ចែក​អំណោយ​ដល់​កុមារ​កំព្រារ​ចំនួន ២៥២​នាក់ ស្រី ១៤៧​នាក់​!!!

ខេត្ត​មណ្ឌលគិរី  ៖
​ចេញផ្សាយ​ថ្ងៃ​សៅរ៍​១០​រោជ ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០​ខែ​មីនា ឆ្នាំ​២០១៩

​វេលា​ម៉ោង ០៨​និង​០០​នាទី នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​រៀប​ពិធី​សាកសួរ​សុខទុក្ខ សំណេះសំណាល និង​ចែក​អំណោយ​ដល់​កុមារ​កំព្រារ​ចំនួន ២៥២​នាក់ ក្នុងនោះ​មាន​ស្រី ១៤៧​នាក់​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោកជំទាវ ង៉ែត ម៉ាលី និង​លោកជំទាវ វិន ស៊ី​ធួុន អភិបាលរង​ខេត្ត​មណ្ឌលគិរី ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពីរ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត និង​សហការី ព្រមទាំង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​អភិបាលរង​ក្រុង​សែន​មនោ​រម្យ លោក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត លោកគ្រូ​អ្នកគ្រូ​ទាំង​បួន​មណ្ឌល​និង​លោក លោកស្រី​ជា​សប្បុរសជន​ផងដែរ​។​

​ក្នុងឱកាស​នោះ​លោកស្រី​ជំទាវ ង៉ែត ម៉ាលី ក៏​បាន​ផ្តាំផ្ញើរ​ដល់​ប្អូនៗ​កុមារកំព្រារ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​និង​ខិតខំ​រៀនសូត្រ​និង​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​។​បន្ទាប់មក​លោក​ស្រី​ជំទាវ​បាន​ផ្តល់​អំណោយ​អង្ករ​ចំនួន​១៨​បេ​, មី​ចំនួន ០៥​កេះ​ធំ​, ទឹក​ស៊ី​អុីវ​ចំនួន​២៨​យួរ​, សៀវភៅ​, ខ្មៅ​ដៃ​, ប៊ិច ព្រម​ទាំង​ថវិកា​ក្នុង​ម្នាក់ៗ​ចំនួន ១០,០០០៛​ផងដែរ​។​

​ដោយ គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com