ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្តម ហ៊ុន ម៉ា​នី ជួប​ប្រជុំ​រវាង​គណៈកម្មកា​រ​ទី​៧​ជាមួយ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី !!!

ឯកឧត្តម ហ៊ុន ម៉ា​នី ជួប​ប្រជុំ​រវាង​គណៈកម្មកា​រ​ទី​៧​ជាមួយ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី !!!

ខេត្ត​មណ្ឌលគិរី ៖
​ចេញផ្សាយ​ថ្ងៃ​សៅរ៍​១០​រោជ ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០​ខែ​មីនា ឆ្នាំ​២០១៩!

​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែ​មីនា ឆ្នាំ​២០១៩  ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ដឹកនាំ​កិច្ចប្រជុំ​រវាង​គណៈកម្មកា​រ​ទី​៧ ជាមួយនឹង​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី ដឹកនាំ​ដោយ​ឯកឧត្ដម​ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាល ប្រតិភូ​នៃ​គណៈកម្មការ​បាន​ផ្តោត​ការពិភាក្សា​ស៊ីជម្រៅ លើ​ការរក្សា​ភាពសុខដុមរមនា​នៃ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជាតិ សាសន៍ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន ជា​ពិសេស​បងប្អូន​ជនជាតិភាគតិច នៅក្នុង​ខេត្ត​មណ្ឌលគិរី​។

​ឯកឧត្ដម​ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​មាន​ប្រសា​ស​ថា​ខេត្ត​មណ្ឌលគិរី គឺជា​ខេត្ត​ទី​១២ ដែល​គណៈកម្មការ​អប់រំ​យុវជន​កីឡា​ធម្មការ​កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​ចុះ​បំពេញបេសកកម្ម​។ សូម​ជម្រាប​ផងដែរ​ថា ខេត្ត​មណ្ឌលគិរី ជា​ខេត្ត​ដែល​មាន​ចំនួន​បងប្អូន​ប្រជាន​ជន ដែល​ជនជាតិដើម​ភាគតិច​រហូតដល់​១០​ក្រុម ស្នើ​នឹង​៧០% នៃ​ប្រជាជន​សរុប​នៃ​ខេត្ត​។​

​ដោយ គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com