ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​វេទិកា​រាជរដ្ឋាភិបាល ផ្នែក​ឯកជន​លើ​ក​ទី​១៨ !!!

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​វេទិកា​រាជរដ្ឋាភិបាល ផ្នែក​ឯកជន​លើ​ក​ទី​១៨ !!!

ភ្នំពេញ
​ចេញផ្សាយ​ថ្ងៃ​សុក្រ​០៩​រោជ ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩​ខែ​មីនា ឆ្នាំ​២០១៩!

​នៅ​ថ្ងៃ​សុក្រ ៩​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើ​ក​ទី​១៨ ដែល​ប្រារព្ធ​ធ្វើ​នៅ​វិមាន​សន្តិភាព​ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អ្នកវិនិយោគគិន ធុរជន​ដែល​កំពុង​វិនិយោគ និង​ធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។

​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន សប្បាយរីករាយ​ក្រៃលែង​ដែល​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើ​ក​ទី​១៨​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​តំណាង​ផ្នែក​វិស័យ​ឯកជន​ទាំងអស់​ដែល​បាន​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​។​ជាមួយគ្នានេះដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​ការលើកឡើង​ដោយ​ស្មោះត្រង់ និង​ក្នុង​ន័យ​ស្ថាបនា​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​នានា​ក្នុង​នាម​ជា​ដៃគូ​សន្ទនា​ដែល​មិន​អាច​ខ្វះ​បាន ដើម្បី​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​សមាហរណកម្ម​នៅក្នុង​តំបន់​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសា​ន៍​អំពី​ការដាក់ចេញ​នូវ​គោលនយោបាយ និង​ជំរុញ​ឲ្យមាន​ការអនុវ​ត្ត​ប្រកប​ដោយ​ឆន្ទៈ​មោះមុត​ឥត​រាថយ​នូវ​កញ្ចប់​វិធានការ​កែទម្រង់​នៅ​ក្រោម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤​ស្រប​តាម​បាវចនា​២ គឺ​កែទម្រង់​ខាងក្នុង និង​បង្កើន​មិត្ត​ខាងក្រៅ ដោយ​ឈរ​លើ​ស្មារតី​ឯករាជ្យ​ជាមួយគ្នា​នឹង អភិក្រម​ទាំង​៥​គឺ ឆ្លុះ​កញ្ចក់​, ងូតទឹក​,  ដុះ​ក្អែល​, ព្យាបាល និង​វះកាត់ សំដៅ​កែលម្អ​ភាព​ប្រកួតប្រជែង និង​បង្កើន​ល្បឿន​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ​ក្នុង​គោលដៅ​ធានា​នូវ​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័​ន្ន​និង​មាន​ភា​ពធន់​រឹងមាំ​សម្រាប់​រយៈពេល​វែង​ខាងមុខ និង​បង្កើន​បរិមាណ​ការងារ​ប្រកបដោយ​គុណភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។

​នៅក្នុង​វេទិកា​នេះ​ផង​ដែរ តំណាង​វិស័យ​ឯកជន​បាន​លើកឡើង​ពី​មាន​សារៈសំខាន់​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ និង​ចាត់ទុកថា​ជា​ធាតុ​ចូល​សម្រាប់​រាជរដ្ឋាភិបាល​ក្នុង​ការសម្រេច​បាន​ជាលក្ខណៈ​គោលនយោបាយ​ក្នុង​ការដឹកនាំ​និង​ធ្វើអោយ​ប្រទេស​ជាតិ​កាន់តែ​មាន​ការរីកចម្រើន​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ថែ​មទៀត​ថា ដោយ​មាន​ការជជែក​ដោយ​បើកចំហរ រវាង​ការងារ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាមួយនឹង​អ្នក​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ទៅលើ​បញ្ហា​ពាក់ព័ន្ធ​ការវិនិយោគ​, ការធ្វើ​ពាណិជ្ជកម្ម និង​ធ្វើ​ធុរកិច្ច ជាមួយគ្នានេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ប្រកាស​ដាក់​ចេញ​នូវ​ការធ្វើ​កំណែទម្រង់​ជា​ច្រើន ដើម្បី​ធានា​ដល់​ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ក៏ដូចជា​ធានា​ដល់​ការប្រកួតប្រជែង​ទំនិញ​របស់​កម្ពុជា​នៅលើ​ទីផ្សារ​អន្តរជាតិ ជាពិសេស ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាពរឹងមាំ​ថែម​ទៀត​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​នេះ បាន​និង​កំពុង​ធ្វើការ​កែទម្រង់​យ៉ាង​មុត​ស្រួច និង​ស៊ីជម្រៅ​សំដៅ​កែលម្អ​និង​លើកស្ទួយ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ជាពិសេស​វិធានការ​សម្រួល​ពាណិជ្ជកម្ម និង​កាត់បន្ថយ​ថ្លៃ​លើ​ការធ្វើ​ធុរកិច្ច មាន​ជាអាទិ៍​គឺ រាជរដ្ឋាភិបាល​បាន​លុបបំបាត់​នូវ​វិញ្ញាបនបត្រ​ប្រភពដើម​ទំនិញ (CO) ការកែសម្រួល​មុខងារ និង​មុខនាទី​របស់​កាំកុងត្រូល​ចេញពី​ការត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​, ការរំសាយ​អង្គភាព​កាំសាប​, ការកាត់បន្ថយ​ថ្លៃ Scan កុងតឺន័រ និង​ថ្លៃ​សេវា​មួយចំនួន​ទៀត ពិសេស​ការកែលម្អ​សេវា​អ្នក​ជាប់ពន្ធ​, ការលើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​វិធានការណ៍​សំខាន់ៗ​ជា​លក្ខណៈ​ប្រព័ន្ធ​ជាច្រើន​ថែមទៀត​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ថា ការកែទម្រង់​បែបនេះ មិនមែន​ដោយសារ​តែ​ហេតុផល​រឿង (EBA) នោះទេ គឺ​ដើម្បី​ភាព​រីកចម្រើន​របស់​កម្ពុជា​ខ្លួនឯង​នាពេល​ខាងមុ​ខ ដែល​ជា​ភាពចាំបាច់​ដើម្បី​ឲ្យ​កម្ពុជា​អាច​លក់​ផលិតផល​ដោយ​មាន​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​បាន​ទូលំទូលាយ ជាពិសេស​គឺ ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ឆ្ពោះ​ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​ទន្ទឹមនឹងនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ថែ​មទៀត​ថា នៅពេល​កម្ពុជា​បាន​ដាក់ចេញ​នូវ​ការកែទម្រង់​នេះ​គឺ​នឹង​ធ្វើអោយ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​នឹង​មាន​ឱកាស​រឹតតែ​ប្រសើរ​ឡើង​ដែល​នឹង​ផ្ដល់​នូវ​ភាព​ទាក់ទាញ​កាន់តែខ្លាំង​សម្រាប់​វិនិយោគិន​និង​ធុរជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ការកែទម្រង់​នេះ​ទៀតសោត គឺ​បាន​លើកកម្ពស់​ភាព​ប្រកួតប្រជែង ជា​ពិសេស​តាមរយៈ ការកាត់បន្ថយ​ថ្លៃ​សេវា​នៃ​ការធ្វើ​ធុរកិច្ច​, ការបង្កើន​ប្រសិទ្ធភាព​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការកែលំអ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​នូវ​បរិយាកាស​ធុរកិច្ច ដែល​ជួយ​ឲ្យ​វិនិយោគគិន និង​ធុរជន​ទាំងឡាយ​អាច​រក​ចំណេញ​បាន​សមស្រប​នៅក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិកា​រអា​ជីវ​កម្ម​របស់ខ្លួន ដើម្បី​បម្រើ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស ទោះបីជា​ត្រូវ​បង់ពន្ធ​ទៅ​វិញ​ទៅ​មក​ក៏ដោយ តែ​វា​បាន​ចូល​រួមចំណែក​ដល់​ការលើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ​, បង្កើត​ការងារ​ជូន​ដល់​ពលរដ្ឋ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន និង​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់ រួម​ទាំង​សហគ្រាស​តូច និង​មធ្យម​ត្រូវ​ចុះបញ្ជី​ក្រុមហ៊ុន​អោយ​បាន​ត្រឹមត្រូវ និង​ត្រូវ​បំពេញ​នូវ​កាត​ព្វ​ព្វ​កិច្ច និង​អនុវត្ត​ការងារ​អោយ​មាន​ប្រសិទ្ធភាព​ស្របតាម​បទ​បញ្ញា​តិ​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​កំណត់ ជា​ពិសេស​ត្រូវ​ធ្វើអោយ​មាន​បរិយាកាស​ការងារ​ល្អ​ប្រសើរ​ដល់​កម្មករ និយោជិត​ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជូនពរ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ជួប​តែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​៕

*​បងប្អូន​ពាណីជ្ជករ និង​វិនិយោគគិន អាច​ទស្សនា​វីដេអូ​ដែល​បាន​ផ្សាយ​ផ្ទាល់​រួច​ហើយ​កាលពី​ព្រឹក​មិញ​នេះ​ក្នុង​ហ្វេ​សប៊ុគ​ផ្លូវការ​សម្តេច​តេជោ ។  ចំពោះ​ខ្លឹមសារ​ជា​អត្ថបទ​អំពី​ចំណុច​សំខាន់ៗ​ដែល សម្តេច​តេជោ បាន​ដាក់ចេញ​ក្នុង​វេទិកា​នេះ នឹង​មាន​ផ្សាយ​ជូន​នា​ពេល​បន្តបន្ទាប់​នេះ​។​

​ដោយ គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net

 

h190329c

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com