ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ប្រមុខ​ការពារ​ជាតិ​កម្ពុជា​បង្ហាញ​ជំហរ​និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​!!!

ប្រមុខ​ការពារ​ជាតិ​កម្ពុជា​បង្ហាញ​ជំហរ​និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​!!!

ញ៉ូវ​យ៉​ក អាមេរិក
​ចេញផ្សាយ​ថ្ងៃ​សុក្រ​០៩​រោជ ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩​ខែ​មីនា ឆ្នាំ​២០១៩

​ក្នុងឱកាស​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្តីពី​ការរក្សា​សន្តិភាព​នៅ​ទីក្រុង​ញ៉ូវ​យ៉​ក សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ អមតំណើរ​ដោយ​នាយ​ឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សា​ពិសេស​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស​ក្រសួង​ការពារជាតិ និង​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក Jean Pierre Lacroix អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ប្រតិបត្តិការ​សន្តិភាព​។​

​នៅក្នុង​ជំនួប​នាឱកាស​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ចាក់​ឡើងវិញ​ពី​ជំហរ​និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។​សម្តេច​ពិជ័យ​សេនា បាន​សង្កត់ធ្ងន់ថា (​អ្វី​ដែល​រាជ​រដ្ឋភិបាល​កម្ពុជា​បាន​សន្យា និង​បាន​ប្តេជ្ញា​ចិត្ត​នោះ កម្ពុជា​នឹង​បំពេញ​ឲ្យបាន​ពេញលេញ​ជា​ទីបំផុត ទោះបីជា​ជួប​ការលំបាក​យ៉ាងណាក៏ដោយ​)​។​

​សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា (​បច្ចុប្បន្ននេះ កម្ពុជា​បាន​ត្រៀមកម្លាំង​ដែល​មាន​រួចជាស្រេច​ចំនួន ៣​កង​រួមមាន កងវិស្វកម្ម កង​កំទេច​គ្រាប់​មិន​ទាន់​ផ្ទុះ និង​កង​រាជ​អាវុ​ត្ថ​ហត្ថ ដើម្បី​ចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាតិ​)​។ ទាក់ទង​ទៅនឹង​ការបញ្ជូន​កម្លាំង​នារី ទៅ​ចូលរួម​ប្រតិបត្តិការ​រក្សា​សន្តិភាព​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​ថា រាជ​រដ្ឋភិបាលម​ក្ពុ​ជា បាន​បង្កើន​ចំនួន​កម្លាំង​នារី ពី ១៥​ភាគរយ ទៅ​២០ ភាគរយ ដើម្បី​ត្រៀម​ទៅ​ចូលរួម​បំពេញការងារ ផ្នែក​ទី​បញ្ជាការ សេនាធិការ និង​ផ្នែក​សង្កេតការណ៍​។​

​មានមតិ​ឆ្លើយតប​វិញ​លោក Jean Pierre Lacroix បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ ស្តីពី ការរក្សា​សន្តិភាព នៅ​ទីក្រុង​ញ៉ូវ​យ៉​ក សហរដ្ឋអាមេរិក ដែល​ជា​ទូទៅ​មាន​ការចូលរួម​ពី​បណ្តាល​ប្រទេស ដែល​បាន​បរិច្ចាក​កងកម្លាំង​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ដើម្បី​ចែករំលែក​ជំនាញ និង បទពិសោធ​ពី​គ្នា​ទៅវិញទៅមក​។​

​អគ្គលេខាធិការរង អង្គការសហប្រជាជាតិ បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​កម្ពុជា ដែល​បាន​បន្ត​បរិច្ចាគ​កងកម្លាំង និង​បុគ្គលិក​ចូលរួម​ក្នុង​វិស័យ​រក្សា​សន្តិភាព​របស់​អង្គកា​សហប្រជាជាតិ ក្នុងនោះ​កងកម្លាំង​កម្ពុជា មាន​ភាព​សកម្ម​ការងា​រ ហើយ​អនុវត្តន៍​ភារកិច្ច ក្នុង​តំបន់​ដែល​មាន​ភាព​ប្រឈម​ខ្ពស់ និង​មាន​អត្រា​គ្រោះថ្នាក់​ខ្ពស់​ផងដែរ​។​

​លោក Jean Pierre Lacroix បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ក្នុងពេល​ដែល​លោក​បាន​ចូលកាន់​តំណែង​នៅ​ជា​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ប្រតិបត្តិការ​សន្តិភាព លោក បាន​ទៅ​ធ្វើ​ទស្សនកិច្ច​លើកដំបូង​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ហើយ​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន ៤​នាក់ និង​ម៉ា​រុក​ម្នាក់​ដែល​បាន​ពលី​ក្នុងពេល​បំពេញ បេសកកម្ម​ថែរក្សា​របស់​អង្គការសហប្រជាជាតិ​។​

​ចំពោះ​ការបរិច្ចាក​កម្លាំង​របស់​ប្រទេស​កម្ពុជា ទៅកាន់​បេសកកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​ដូច​ជា​នៅ ប្រទេស​ម៉ាលី និង​អាហ្វ្រិក​កណ្តាល​លោក Jean Pierre Lacroix បានបញ្ជាក់​ថា អង្គការ​សហ​ប្រជាតិ សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ដល់​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​ពេល​ថ្មីៗ​នេះ​កម្ពុជា បំពាក់​សំភារៈ​ដល់​កង EOD ដែល​កំពង់​ប្រតិបត្តិការ​នៅ​ប៉ែក​ខាងជើង ប្រទេស​ម៉ាលី​ជា​តំបន់​ដែលមាន ហានិភ័យ​ខ្ពស់​។​

​អង្គការ​សហ​ប្រជាតិ​សូម​ថ្លែងអំណរគុណ​ដល់​ក​ម្ពុ​ជា​ផងដែរ ដែល​កម្ពុជា​បាន​បន្ត​ពង្រឹង​កម្លាំង​របស់​ខ្លួន​ក្នុង​ប្រព័ន្ធ​ត្រៀម​ជាស្រេច​របស់​អង្គការ​សហ​ប្រជាតិ ក្នុងនោះ មាន​កម្លាំង​វិស្វកម្ម និង កងរាជអាវុធហត្ថ​ដែល​ជា​កម្លាំង​ចាំបាច់​សំរាប់​ពេលបច្ចុប្បន្ន​នេះ​។​

​អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុក​ប្រតិបត្តិការ​សន្តិភាព ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុង​ការបង្កើន​ការចូលរួម របស់​នារី​ក្នុង​វិស័យ​រក្សា​សន្តិភាព​។ លោក​បញ្ជាក់ថា (​ការចូលរួម​របស់​នា​រី​ទាំង​យោធា ទាំង​នគរបាល គឺ​មាន​សារសំខាន់ ក្នុង​ការបង្កើន​ការទំនាក់ទំនង និង​ភាព​ជិតស្និត​រវាង​ប្រជាជន ដែល​ប្រតិ​ប​ត្ត​ការ​នៅ​ក្នុង​តំបន់​)៕

​ដោយ គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com