ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​-​វៀតណាម​នៃ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​កំពុង​ព្រួយបារម្ភ​អាជ្ញាធរ​ច្រកព្រំដែន នៅតែ​បណ្ដោយឱ្យ​នាំចូល​ជ្រូក​ពី​វៀតណាម មកកាន់​ប្រទេស​កម្ពុជា​!!!

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​-​វៀតណាម​នៃ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​កំពុង​ព្រួយបារម្ភ​អាជ្ញាធរ​ច្រកព្រំដែន នៅតែ​បណ្ដោយឱ្យ​នាំចូល​ជ្រូក​ពី​វៀតណាម មកកាន់​ប្រទេស​កម្ពុជា​!!!

ខេត្ត​ស្វាយរៀង​
​ចេញផ្សាយ​ថ្ងៃ​សុក្រ​០៩​រោជ ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩​ខែ​មីនា ឆ្នាំ​២០១៩!

​ពលរដ្ឋ អះអាងថា អាជ្ញាធរ​ច្រកព្រំដែន នៅតែ​បណ្ដោយឱ្យ​នាំចូល​ជ្រូក​ពី​វៀតណាម មកកាន់​ប្រទេស​កម្ពុជា ខណៈ​អាជ្ញាធរ​វៀតណាម​បានសម្លាប់​ជ្រូក និង​ដុត​ចោល អស់​រាប់ពាន់​ក្បាល​បន្ទាប់​ពី​រកឃើញថា កើត​ជំងឺ​ផ្ដាសាយ​ជ្រូក ឬ​ហៅ​ថា អាហ្វ្រិក​ខេន​ស្វា​ញ ហ្វ៊ី​វើ (African Swine Fever (AFS)​ហេ​ី​យ ពួកគាត់​បារម្ភ​ថា ជំងឺ​នេះ នឹង​រាលដាល​មក​កម្ពុជា បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិនមាន​វិធានការ​ទប់ស្កាត់​បង្ក្រាប​ឱ្យបាន​ខ្ពស់​នោះទេ​។​

​ពលរដ្ឋ​រស់នៅ​តាម​ក្បែរ​ព្រំដែន​កម្ពុជា​-​វៀតណាម​នៃ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ព្រំដែន​មិន​បញ្ឈប់​ការនាំ​ជ្រូក​ពី​វៀតណាម​នោះទេ​។ សកម្មភាព​នាំ​ចូល​ជ្រូក​ទាំងនោះ ក្រុម​ឈ្មួញ​បាន​បង្វែងដាន ដោយ​ដឹក​ជញ្ជូន​តាម​រ៉ឺម៉ក ជំនួស​ដោយ​រថយន្ត​ធំៗ​។ រីឯ​ពលរដ្ឋ​រស់នៅ​ឃុំ​ដូង ស្រុក​រមាស​ហែក ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អង្គភាព​សារព័ត៌​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: យេ​ី​ង​ឱ្យដឹងថា អាជ្ញាធរ​នៅ​តែ​អនុញ្ញាត​ឱ្យ​នាំ​ជ្រូក​ចូល​ពី​វៀតណាម តាម​ច្រករបៀង​ដូង លោក​ថា​ជា​រៀងរាល់​យប់ និង​ថ្ងៃ រ៉ឺម៉ក​ដឹក​ជ្រូក​រាប់​សិប​គ្រឿង ផ្ទុក​ជ្រូក​ពណ៌​ក្រហម​ជា​ច្រើន​ក្បាល​ពី​ប្រទេស​វៀតណាម មក​លក់​នៅ​ប្រទេស​កម្ពុជា​។

​ទាក់ទិន​រឿង​នេះ​ដែរ​ក្រសួង​កសិកម្ម​និង​ក្រសួង​សុខាភិបាល​កំពុង​ចាត់វិធានការ​រឿងនេះ ដោយ​តាមដាន​ស្ថានភាព​ជំងឺ​ផ្ដាសាយ​ជ្រូក​ដែល​អាច​កើតមានឡើង​នៅ​តំបន់​ណា​ជា​យថាហេតុ​។​ក្រសួង​កសិកម្ម​កំពុង​បង្ហាញ​សមត្ថភាព​ទប់ស្កាត់ ការនាំ​ជ្រូក​មាន​ជំងឺ​ពី​ប្រទេស​វៀតណាម​ដែរ ហើយ​អាជ្ញាធរ​ជំនាញ​បាន​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ក្នុង​ការបរិភោគ​សាច់ជ្រូក​។

​សូម​បញ្ចាក់​ថា នៅ​ប្រទេស​វៀតណាម​ជំងឺ​ផ្ដាសាយ​ជ្រូក បាន​កើតឡើង​នៅ​ខេត្ត​ចំនួន ៩ ត្រឹម​រយៈពេល ៤​សប្ដាហ៍​ចុងក្រោយ​នេះ​ហើយ​អាជ្ញាធរ​វៀតណាម​បានសម្លាប់​ជ្រូក​ជាង ៤​ពាន់​ក្បាល (៤.២០០) ឬ​ជិត ៣​រយ​តោន (២៩៧)​។

​ប្រជា​ពលរដ្ធ​បាន​លេីក​ឡេ​ី​ង​ថា វិធានការ​ទប់ស្កាត់​នាំចូល​ជ្រូក​ពី​វៀតណាម របស់​អាជ្ញាធរ​ពាក់ព័ន្ធ គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ហើយ​អាច​នឹង​កើនឡើង​ច្រើន​ជាង​មុន នៅ​គ្រា​ដែល​ឈ្មួញ​បាន​ប្ដូរ​រូបភាព​ដឹកជញ្ជូន​ជ្រូក​តាម​រ៉ឺម៉ក ជំនួស​ដោយ​ការដឹក​តាម​រថយន្ត​វិញ​ម្ដង​។ បញ្ហា​នេះ បេ​ី​មិន​ទប់ស្កាត់​ការនាំ​ជ្រូក​ចូល​ពី​វៀតណាម បង្ក​ផលប៉ះពាល់​រយៈពេល​វែង​ដល់​សុខុមាលភាព​ប្រជាជន​។

​ប្រជាពលរដ្ឋ​បាន​លេីក​ឡេ​ី​ង​បន្ដថា ប្រសិនបើ​អាជ្ញាធរ​ជំនាញ​នៅ​តែ​ធ្វេសប្រហែស បណ្ដោយ​ឱ្យ​នាំ​ជ្រូក​ពី​វៀតណាម ពលរដ្ឋ​នឹង​ជួប​គ្រោះថ្នាក់​ផ្នែក​សុខភាព និង​សេដ្ឋកិច្ច​។ ច្រក​ព្រំដែន​មិន​ត្រូវបាន​រឹតបន្តឹង និង​អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​ទេ​សុខភាព​ប្រជាជន​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់​ហើយ​រដ្ឋ​ក៏​ត្រូវ​ចំណាយ​ធនធាន​ច្រើន​ដែរ​។

​ប្រជាពលរដ្ឋ​បាន​លេីក​ឡេ​ី​ង​បន្ដទៀត​ថា​ការ​អនុញ្ញាត​ឱ្យ​នាំ​ជ្រូក​មាន​ជំងឺ​ពី​វៀតណាម មក​កម្ពុជា មិន​ត្រឹម​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​ប្រជាជន​រយៈពេល​វែង និង​ខាត​ប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ​នោះទេ អាជីវករ​លក់​សាច់​ជ្រូក​នៅតាម​ទីផ្សារ និង​ពលរដ្ឋ​ដែល​ចិញ្ចឹម​ជ្រូក​លក្ខណៈ​កសិដ្ឋាន និង​គ្រួសារ នឹង​ជួប​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។​ជុំវិញ​ករណី​នេះ​យេ​ី​ង​មិនអាច​សុំ​ការបំភ្លឺ​ពី​អធិការ​ស្រុក​រមាស​ហែក​លោក ចាប ណុល បានទេ​។​

​ដោយ គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com