ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឃាត់ខ្លួន​ជនសង្ស័យ​ជា​គ្រូ​ដោះ​អំពើ​ម្នាក់​ល្បួង​សិស្ស​ក្រមុំ អាយុ​១៩​ឆ្នាំ​យកទៅ​រួមភេទ​ក្នុង​ព្រៃ​រហូត​មាន​ផ្ទៃពោះ​នៅ​ខេត្ត​កំពង់ធំ !!!

ឃាត់ខ្លួន​ជនសង្ស័យ​ជា​គ្រូ​ដោះ​អំពើ​ម្នាក់​ល្បួង​សិស្ស​ក្រមុំ អាយុ​១៩​ឆ្នាំ​យកទៅ​រួមភេទ​ក្នុង​ព្រៃ​រហូត​មាន​ផ្ទៃពោះ​នៅ​ខេត្ត​កំពង់ធំ !!!

ខេត្ត​កំពង់ធំ​
​ចេញផ្សាយ​ថ្ងៃ​សុក្រ​០៩​រោជ ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩​ខែ​មីនា ឆ្នាំ​២០១៩!

​កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៩ បន្ទាប់ពី​បាន​ទទួល​បាន​ពាក្យបណ្តឹង​ពី​នារី​រងគ្រោះ​ថា ជនសង្ស័យ​បាន​ល្បួង​នាង​យក​ទៅ​រួមភេទ​រហូត​មាន​ផ្ទៃពោះ​នារី​ជា​ជនរងគ្រោះ​មាន​អាយុ​១៩​ឆ្នាំ​មុខរបរ​សិស្ស ។​ចំណែក​ជនសង្ស័យ ឈ្មោះ ឈឹម ភ័​ត្រា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ធ្វើ​ជា​គ្រូ​ដោះ​អំពើ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ។​

​លោក​វរៈសេនីយ៍ទោ វ៉ន សុភ័ណ្ឌ អធិការរង​នគរបាល​ស្រុក​ស្ទោង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បានឲ្យ​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: យេ​ី​ង​ដឹងថា កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្ដឹង​ពី​នារី​ជា​ជនរងគ្រោះ​ម្នាក់​បាន​មក​ដាក់​ពាក្យបណ្ដឹង​ជនសង្ស័យ​ម្នាក់ ជា​គ្រូ​ដោះ​អំពើ​ថា បាន​ប្រើល្បិច​លូក​ស្ទាប​ច្របាច់​សុដន់ លូក​ប្រដាប់ភេទ និង​ល្បួង​នាំ​នាង​យក​ទៅ​រួម​ភេទ​បាន​សម្រេច​ជាច្រើន​ដង​នៅ​ក្នុង​ព្រៃ ដោយ​ទាម​ទារជំងឺចិត្ត​ចំនួន​៣០០០​ដុល្លារ និង​សូមឲ្យ​ផ្តន្ទាទោស​តាមច្បាប់ ។​

​សមត្ថកិច្ច​ទទួលបាន​ពាក្យ​បណ្តឺង​ពី​នារី​រងគ្រោះ​រួចមក នៅវេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃទី​២៦ ខែ​មីនា កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈឹម ភ័​ត្រា ហៅ​ឆាំ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​ខាង​លើ តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ពាក់ព័ន្ធ​ករណី​ប្រទូស្ត​កេរ្តិ៍ខ្មាស់ និង​រំលោភ​សេពសន្ថវៈ ។​

​បើ​យោង​តាម​ចម្លើយ​របស់​នារី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់ថា កាលពី​វេលា​ម៉ោង​ប្រហែល​២​រសៀល ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៩ នៅពេលដែល​នាង​ចេញពី​សាលា​ទៅ​ដល់​ផ្ទះ ក៏​បាន​ជួប​ជាមួយ​ជនសង្ស័យ​កំពុងតែ​ព្យាបាល​ជំងឺ​ឲ្យ​បងស្រី​របស់​នាង​នៅលើផ្ទះ ខណៈ​នោះ​នាង​ក៏​ឲ្យ​ជនសង្ស័យ​ទស្សន៍ទាយ​មើល ព្រោះ​អី​នៅក្នុង​ខ្លួន​នាង​មិន​សូវ​ស្រួល​សោះ​ចេះ​តែ​ឈឺ ។​

​ជនសង្ស័យ​ក៏​បាន​ទស្សន៍ទាយ​មើល​ឲ្យ​រួច ហើយ​ប្រាប់​ថា នាង​ត្រូវ​អំពើ​របស់​គេ​ហើយ បើ​ចង់​ជា ត្រូវតែ​ធ្វើ​តាម​លោកតា​ទៅ​។ ពេល​ឮ​ថា ត្រូវ​អំពើ​គេ​ដូច្នេះ នាង​ភ័យ​ណាស់ ហើយ​ក៏​យល់ព្រម ធ្វើ​តាម​ការបង្គាប់​របស់​ជនសង្ស័យ​ភ្លាម ដោយ​ជនសង្ស័យ​តម្រូវ​ឲ្យ​នាង​ចូល​ទៅ​ទទូរ ភួយ​ឆ្ពុង​ថ្នាំ ខណៈ​នាង​កំពុងតែ​ឆ្ពុង​នោះ ស្រាប់តែ​ជនសង្ស័យ​ក៏​បាន​លូកដៃ​ទៅ​ស្ទាប​ធ្វើឲ្យ​នាង​ពុះកញ្ជ្រោល​រោលរាល​ជាខ្លាំង ពេលនោះ​នាង​មិន​បាន​ស្រែក ឬក៏​រករឿង​ជនសង្ស័យ​នោះ​ឡើយ​។

​លុះដល់​ថ្ងៃ​បន្ទាប់មក​ទៀត​នៅ​ថ្ងៃទី​១០-១១ និង​ទី​១២ ខែ​មីនា ជនសង្ស័យ​ក៏​បាន​ទៅធ្វើ​សកម្មភាព​លូក​ស្ទាប​ច្របាច់​ដូចពេលមុនៗ​ដដែល រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា ជនសង្ស័យ​បាន​ទៅ​ជួប​នាង ហើយ​ប្រាប់​នាង​ថា ទាល់តែ​ទៅ​ឆ្ពុង​នៅក្នុង​ព្រៃ​ទើប​មាន​ប្រសិទ្ធភាព ។ ពេល​ឮ​សម្តី​នេះ នាង​ក៏​យល់ព្រម​ទៅ​ឆ្ពុង​នៅក្នុង​ព្រៃ​ជា​មួយ​ជនសង្ស័យ ធ្វើឲ្យ​មាន​តម្រូវការ​ផ្លូវភេទ ហើយ​ជនសង្ស័យ​ក៏​បាន​រួមភេទ​ជាមួយ​នាង​បាន​ចំនួន​ពីរដង ។​

​បន្ទាប់មកទៀត នាង​តែងតែ​ទៅ​រួមភេទ​ជាមួយ​គ្នា​រហូត ដល់​ចុង​ក្រោយ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​មីនា ជនសង្ស័យ​បាន​នាំខ្លួន​ទៅ​ក្នុងព្រៃ​រួម​ភេទ​បាន​ម្តង​ទៀត ។ ក្រោយមក នាង​បាន​ទៅ​ពិនិត្យ​សុខភាព​ជា​មួយ​បងស្រី​របស់​នាង​នៅ​ឯ​មន្ទីរពេទ្យ ហើយ​គ្រូពេទ្យ​ប្រាប់ថា នាង​មាន​ផ្ទៃពោះ​ហើយ ទើប​នៅ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ នាង​ក៏​មកប្តឹង​ទារជំងឺចិត្ត​តែម្ដង ។​

​ជនសង្ស័យ​ឈ្មោះ ឈឹម ភ័​ត្រា បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ខាង​លើ​នេះ​មែន ក៏ប៉ុន្តែ​ដោយសារតែ​មាន​ការយល់​ព្រម​ពី​ភាគី​ខាង​នាង​ផង​ដែរ ទើប​លោក​ហ៊ាន​ធ្វើ​យ៉ាង​ដូច្នេះ ។ ជនសង្ស័យ​បាន​សារភាព​ទៀត​ថា កន្លងមក ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​ជាង​៧​ឆ្នាំ ពី​បទ​ជាប់ចោទ ដូច​ករណី​ខាងលើ​នេះ​ដែរ និង​ទើបតែ​ចេញពី​ពន្ធនាគារ​នៅក្នុង​ឆ្នាំ​២០១៨​នេះ​ទេ ។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

​ដោយ គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com