ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក​ប្រា​យុទ្ធ ចាន់​អូ​ចា អាច​ខ្ទាត​ចេញ​ពី​អំណាច ហើយ​គណបក្ស​ចំនួន​៦​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ នឹង​ប្រកាស​ពី​ការបង្កើត​រដ្ឋាភិបាល​ចំរុះ​នៅ​ព្រឹក ថ្ងៃ​ពុធ​នេះ​!!

លោក​ប្រា​យុទ្ធ ចាន់​អូ​ចា អាច​ខ្ទាត​ចេញ​ពី​អំណាច ហើយ​គណបក្ស​ចំនួន​៦​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ នឹង​ប្រកាស​ពី​ការបង្កើត​រដ្ឋាភិបាល​ចំរុះ​នៅ​ព្រឹក ថ្ងៃ​ពុធ​នេះ​!!

(​បាងកក​)៖ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ចាំផ្ទះ​ថៃ អាច​ខ្ទាត​ចេញ​ពី​អំណាច នៅ​បន្តិចទៀតនេះ ខ​ណះ​បក្ស​គាំទ្រ​លិទ្ធិប្រជាធិបតេយ្យ​ចំនួន​៦ ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ​នឹង​ធ្វើ​សេចក្ដីប្រកាស​ខ្លី​មួយ​ពី​បំណង របស់​ពួកគេ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចំរុះ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ។​

​បើ​តាម​ប្រភព​មិន​ផ្លូវការ​ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត គណបក្ស​មួយ​ចំនួន​ដូចជា គណបក្ស​អនាគត ទៅមុខ (Future Forward), គណបក្ស​សេរី​ថៃ (Thai Liberal Party), គណបក្ស​សេដ្ឋកិច្ច​ថ្មី (New Economic Party), គណបក្ស Puea Chat អាច​ចូលរួម​ជាមួយ​ក្រុមចំរុះ​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ​។ ចំណែកឯ ក្រុម​ចំរុះ​របស់​គណបក្ស Palang Pracharath អាច​មាន​ដូចជា​គណបក្ស​សកម្មភាព​ចំរុះ​ដើម្បី​ថៃ (Action Coalition for Thailand), គណបក្ស ប្រជាធិបតេយ្យ​, គណបក្ស​អំណាច​តំបន់ (Local Power), គណបក្ស​អភិរក្ស​ព្រៃឈើ​ថៃ (Thai Forest Conservation)​។ គណបក្ស​ដែល​មិនទាន់​សម្រេច​ចិត្ត​ថា​នឹង​ត្រួវ​ចូល​ខាង​ណា​ក្នុងនោះ​រួម​មាន​គណបក្ស Bhumjaithai Chartthaipattna, Chart Pattana ,Thai People Power និង​គណបក្ស Thai Nation Power​។​

​គួរបញ្ជាក់​ថា គណៈកម្មការ​បោះឆ្នោត​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ បាន​ធ្វើ​ការពន្យារពេល​ប្រកាស​លទ្ធផល​បឋម​ដែល ពី​ដំបូង​ឡើយ​គ្រោង​ធ្វើ​នៅវេលា​ម៉ោង ១០៖០០​នាទី​ព្រឹក​ថ្ងៃ​ដដែល ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ទៅ​ម៉ោង ២៖០០​នាទី​រសៀល ហើយ ជា​ចុងក្រោយ​គឺ​នៅ​វេលា​ម៉ោង ៤ ៖០០​នាទី​រសៀល​ថ្ងៃ​ចន្ទ​ដដែល​នោះ គណៈកម្មការ បាន​ចេញ​មុខ​ប្រកាស​ថា លទ្ធផល​បឋម​ពេញលេញ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​។​

​ជុំវិញ​ការប្រកាស​ពន្យារពេល​ជាច្រើន​លើ និង ភាពមិនប្រក្រតី​ជាច្រើន​ទៀត​នោះ លទ្ធផល​មិន​ទាន់​ផ្លូវការ​បាន​បង្ហាញថា គណបក្ស​ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​ជាង​គេ​បំផុត គឺ​គណបក្ស​ភឿ​ថៃ​ដែល​ស្និទ្ធ​នឹង​លោក ថាក់ស៊ីន សរុប​ចំនួន ១៣៧​អាសនៈ​, Palang Pracharat របស់លោក ប្រា​យុទ្ធ​ទទួលបាន ១១៧​អាសនៈ​, គណបក្ស​អនាគត​ថ្មី (Future Forward Party) ទទួលបាន ៨០​អាសនៈ និង​គណបក្ស​ប្រជាធិបតេយ្យ​របស់ លោក អាប់​ភី​ស៊ីត ទទួលបាន ៥៣​អាសនៈ​។​

​អ្នកវិភាគ​នានា​បាន​ព្រមាន​ថា លទ្ធផល​បែប​នេះ​នឹង​ធ្វើឲ្យ​ប្រទេស​ថៃ​ពិបាក​បង្កើត​រដ្ឋាភិបាល​ថ្មី​ខ្លាំងណាស់ ពីព្រោះ​បើ និយាយ​ពី​សំឡេង Popular vote វិញ គណបក្ស Palang Pracharat ទទួលបាន​សំឡេង​គាំទ្រ​៧.៦​លាន រីឯ​គណបក្ស​ភឿ​ថៃ​បាន​៧.២​លាន​សំឡេង​។ លើសពីនេះទៅទៀត លោក​ប្រា​យុទ្ធ ក៏​ត្រូវបាន​គេ​រំពឹង​ដែរ​ថា​នៅតែមាន សង្ឃឹម​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី ស្រប​ពេល​យោធា​មាន​សំឡេង​២៥០ ស្រាប់​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​នឹង​ចូលរួម​ជាមួយ សភា​ក្នុង​ការជ្រើសរើស​នាយក​រដ្ឋមន្ត្រី​។​

​មួយវិញទៀត បើ​ទោះជា​គណបក្ស​ទាំង​៦​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ រួម​បញ្ចូល​គ្នា​ជា​ក្រុមចំរុះ នោះ​ពួកគេ​នឹង​ទទួល សំឡេង​សរុប​២៥២​អាសនៈ​ដែល​គ្រប់គ្រាន់​ក្នុង​ការបង្កើត​រដ្ឋាភិបាល ប៉ុន្តែ​នៅ​ឆ្ងាយ​ពី​សំឡេង​៣៦៧​ដែល​តម្រូវ​ក្នុង ការជ្រើសរើស​នាយករដ្ឋមន្ត្រី​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com