ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

អតីតយុទ្ធជន រួមទាំង​ប្រជាពលរដ្ឋ​ក្រីក្រ ជន​ចាស់​ជន​រា ជនពិការ​ចំនួន​២៣៩​គ្រួសារ ទទួលបាន​អំណោយ ពី​សំណាក់​ឯកឧត្តម អភិបាលខេត្ត​មណ្ឌលគិរី​

អតីតយុទ្ធជន រួមទាំង​ប្រជាពលរដ្ឋ​ក្រីក្រ ជន​ចាស់​ជន​រា ជនពិការ​ចំនួន​២៣៩​គ្រួសារ ទទួលបាន​អំណោយ ពី​សំណាក់​ឯកឧត្តម អភិបាលខេត្ត​មណ្ឌលគិរី​

មណ្ឌលគិរី​៖ ដើម្បី​ជួយ​ដោះស្រាយ​នូវ​ការខ្វះខាត​របស់​ប្រជាពលរដ្ឋ​រងគ្រោះ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​នាំ​យក អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជន​ចាស់​ជន​រា ជនពិការ និង​អតីតយុទ្ធជន ចំនួន​ពីរ​ឃុំ ស្មើនឹង​២៣៩​គ្រួសារ ដែល​ពិធី​នេះ ប្រព្រឹត្តទៅ​នៅ​សាលាស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​អង្គារ៍ ១៤​កើត​ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​។​

​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ពិសេស ប្រជាពលរដ្ឋ​ក្រីក្រ ជន​ចាស់​ជន​រា ស្ត្រី​មេម៉ាយ កុមារកំព្រា ជនពិការ និង​អតីតយុទ្ធជន -​ល​- ។ ឯកឧត្តម​

បន្ថែមថា ការ​នាំយក​អំណោយ ផ្តល់​ជូន​ពលរដ្ឋ​រង​គ្រោះ​នាពេលនេះ គឺជា​ការចូលរួម​ចំណែក​ដោះស្រាយ នូវ​ការខ្វះខាត​របស់​ពលរដ្ឋ​បាន​មួយ​កម្រិ​ត ជាពិសេស ដើម្បី​ឱ្យ​ពួកគាត់​មាន​លទ្ធផល​ភាព ក្នុង​ការបង្ក បង្កើន​ផល និង​ប្រកប​មុខរបរ​ផ្សេងៗ បន្ថែមទៀត​។
​ឯកឧត្តម បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវខិតខំ​ចិញ្ចឹមសត្វ រួម​ទាំង​ដាំ​ដុះ​ដំណាំ​ចម្រុះ​ផ្សេងៗ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ មាន​ជីវភាព​កាន់តែ​ល្អប្រសើរ​ឡើង ជាពិសេស ត្រូវ​ចូលរួម​សំអាត​អនាម័យ​ជុំវិញ​ផ្ទះ ឱ្យបាន​ស្អាត តាមរយៈ​ហូប​ស្អាត រស់នៅ​ស្អាត និង​ផឹក​ស្អាត​ផង​ដែរ​។ ជាងនេះទៅទៀត ឯកឧត្តម អភិបាលខេត្ត បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សុខសន្តិភាព ព្រោះ​សុខសន្តិភាព​នេះ គឺជា​កត្តា​សំខាន់ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន ហើយ ក៏​សូមឱ្យ​ពលរដ្ឋ​ត្រូវ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និតីកាល​ទី​៦ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា​។​

​តាម​ការបញ្ជាក់​ពី​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនិតីសម្បទា​ខេត្ត​មណ្ឌលគិរី លោក ខឹម ចាន់​ផល បានឱ្យដឹងថា ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​២៣៩​គ្រួសារ ស្មើ​នឹង​ពីរ​ឃុំ គឺ​ឃុំ​ស្រែ​ខ្ទុម និង​ឃុំ​ស្រែ​ព្រះ ស្ថិតនៅ​ស្រុក​កែវ​សីមា ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​អំណោយ​រួមមាន​៖ អង្គរ​២០​គីឡូក្រាម កន្ទេល​នីឡុង​១ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ផងដែរ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com