ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឪពុក​ជនបង្ក​នឹង​នាំ​កូនស្រី យិន ម៉ា​ណា ដែល​បុក​និស្សិត​ឆ្នើម​ស្លាប់ទៅ​ប្រគល់​ជូន​សមត្ថកិច្ច​ដើម្បី​ទទួលខុសត្រូវ​មុខ​ច្បាប់ !!!

ឪពុក​ជនបង្ក​នឹង​នាំ​កូនស្រី យិន ម៉ា​ណា ដែល​បុក​និស្សិត​ឆ្នើម​ស្លាប់ទៅ​ប្រគល់​ជូន​សមត្ថកិច្ច​ដើម្បី​ទទួលខុសត្រូវ​មុខ​ច្បាប់ !!!

ភ្នំពេញ
​ចេញផ្សាយ​ថ្ងៃ​ព្រហស្បត៍​០៨​រោជ ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨​ខែ​មីនា ឆ្នាំ​២០១៩!

​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ នេះ​វេលា​ម៉ោង​ប្រមាណ​៨-៩​ព្រឹក ឪពុក​ជនបង្ក​នឹង​នាំ​កូនស្រី​ឈ្មោះ យិន ម៉ា​ណា ដែលជា​អ្នកបើករថយន្ត Rang Rover បុក​និស្សិត​ឆ្នើម​ឈ្មោះ ឌុំ រី​ដា ស្លាប់​នោះ​យកទៅ​ប្រគល់​ជូន​សមត្ថកិច្ច នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ នេះ​បើ​យោង​តាម​មេធាវី​ក្រុមគ្រួសារ​ជនបង្ក​ប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩​។​

​ការប្រកាស​នាំ​កូនស្រី​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​លោក យិន ង្គិ​ច ជា​ឪពុក​បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា កូនស្រី​របស់​លោក​ឈ្មោះ យិន ម៉ា​ណា គឺ​ពិតជា​អ្នកបើកបរ​រថយន្ត Range Rover ពាក់​ផ្លាកលេខ​ភ្នំពេញ 2AF-7777 បុក​និស្សិត​ស្រី ឌុំ រី​ដា ពិតប្រាកដ​មែន​។​

​សូមបញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ មាន​រថយន្ត Rang Rover ផ្លាកលេខ​ភ្នំពេញ 2AF-7777 មួយ​គ្រឿង​បាន​បើក​លឿន​ទៅ​និស្សិត​ឆ្នើម​ម្នាក់​នៅលើ​ផ្លូវ​លេខ​៣១៧​កែង​នឹង​ផ្លូវ​លេខ​៥២៨ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក ខណៈ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​ទាំង​ម៉ូតូ​និង​មនុស្ស​ប៉ើង ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែ​ម្តង​។​

​នារី​រងគ្រោះ​មាន​ឈ្មោះ ឌុំ រី​ដា អាយុ​២២​ឆ្នាំ ស្រុកកំណើត​ភូមិ​កំពង់​ដំរី ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ជា​សិស្ស​ពូកែ​ទូទាំងប្រទេស ខាង​អក្សរសាស្ត្រ​ខ្មែរ​ហើយ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ រហូត​ទទួលបាន​អាហារូបករណ៍​នៅ​សាលា (​ផា​រ៉ា​ហ្គ​ន​)​។ ចំណែក​ជន​បង្ក​ត្រូវបាន​សមត្ថកិច្ច​បង្ហាញ​អត្តសញ្ញាណ​ហើយ ដោយ​នាង មានឈ្មោះ យិន ម៉ា​ណា ជា​កូនស្រី​របស់ លោក យិន ង្គិ​ច ដែល​បាន​លាក់ខ្លួន រយៈពេល​២​ថ្ងៃ​មក​ហើយ ដោយ​ឱ្យ​ឪពុក​ចេញ​ដោះស្រាយ​ជំនួស​។​

​មហាជន​សម្តែង​ការសោកស្តាយ​រឹតតែ​ខ្លាំង ហើយ​ចាត់ទុក​មរណភាព​របស់​កញ្ញា ជា​ការបាត់បង់​នូវ​ធនធានមនុស្ស​មួយរូប ដែល​បាន​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ហើយក៏​ជា​ការសម្លាប់​ក្តី​រំពឹងដ៏​ធំធេង របស់​ក្រុម​គ្រួសារ​។ បច្ចុប្បន្ន​សព​របស់​កញ្ញា ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រះពុទ្ធសាសនា​នៅ​ស្រុកកំណើត​អារម្មណ៍​ក្តុកក្តួល​រំជួលចិត្ត​ឥតឧបមា​៕

​ដោយ គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com