ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​បំបែក​សំបុ​កក្រុម​ជនសង្ស័យ​វាយ​ប្លន់​យក​ម៉ូតូ​នៅតាម​ដងផ្លូវ​០៦​នាក់​ខណៈ​០៩​នាក់​ទៀត​កំពុង​រត់គេចខ្លួន​!!!

​បំបែក​សំបុ​កក្រុម​ជនសង្ស័យ​វាយ​ប្លន់​យក​ម៉ូតូ​នៅតាម​ដងផ្លូវ​០៦​នាក់​ខណៈ​០៩​នាក់​ទៀត​កំពុង​រត់គេចខ្លួន​!!!

ខេត្ត​កណ្ដាល​
​ចេញផ្សាយ​ថ្ងៃ​ព្រហស្បត៍​០៨​រោជ ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨​ខែ​មីនា ឆ្នាំ​២០១៩!

​នេះ​បើ​តាម​នគរបាល​ខេត្ត​កណ្តាល​បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ក្រុម​ជនសង្ស័យ​មួយក្រុម​បានធ្វើ​សកម្មភាព​ប្រើល្បិច​ក្លែង​ជា​អំពើ​ហិង្សា​នៅតាម​ផ្លូវ​ដោយ​ដេញ​គប់ ដេញ​វាយ រួច​ប្លន់ យក​ម៉ូតូ​នៅ​ចំណុច​មុខ​ម៉ា​ត​តូ​តាល់ ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បើក​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​ដោយ​យកចិត្ត​ទុក ដាក់​រហូត​ឈានដល់​ការឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​បាន​០៦​នាក់​ជា​បន្តបន្ទាប់ និង​បក្ខពួក​គេ​០៩​នាក់​ផ្សេង​ទៀត​កំពុង​រត់គេចខ្លួន​។​

​ជនសង្ស័យ​ទាំង​០៦​នាក់​ខាងលើ​មានឈ្មោះ​
​ទី​១-​ឈ្មោះ រិន សារី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ បុគ្គលិក​រថយន្ដក្រុង​ក្រុមហ៊ុន​កា​ពី​តូ​ល ទីលំនៅ ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​
​ទី​២-​ឈ្មោះ ថាច ចាន់ថន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ រត់​តុ​ការ មាន​ទីលំនៅ ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​
​ទី​៣-​ឈ្មោះ ប៉ាត ជាតិ ហៅ ប៊ិន​យ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ ជាង​ឈើ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​, ទី​៤-​ឈ្មោះ សួន បញ្ញា ហៅ ជ្រឹង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​, ទី​៥-​ឈ្មោះ អ៊ុន ភក្ដី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​រត់​តុ​ការ មាន​ទីលំនៅ ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​
​ទី​៦-​ឈ្មោះ ហ៊ុយ លាង​ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​រត់​តុ​ការ មាន​ទីលំនៅ ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ។​

​ក្រោយ​ពី​ការឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បា​ន​ធ្វើការ​ដកហូត​វត្ថុតាង​រួមមាន​
– ម៉ូតូ​ម៉ាក Suzuki Nex សេរី​ឆ្នាំ​២០១៨ ពណ៌ ស ០១​គ្រឿង ផ្លាកលេខ ភ្នំពេញ 1HE-0063 (​របស់​ជនរងគ្រោះ​)
– ម៉ូតូ​ម៉ាក Honda C125 សេរី​ឆ្នាំ​២០១៨ ពណ៌ ខ្មៅ ស្លាក​លេខ កណ្ដាល 1AB-6737(​របស់​ជនសង្ស័យ​)
– ម៉ូតូ​ម៉ាក Honda C125 សេរី​ឆ្នាំ ២០១៩ គ្នា​ម​ផ្លាកលេខ ពណ៌​ឈាមជ្រូក (​របស់​ជនសង្ស័យ​)
– ម៉ូតូ​ម៉ាក Scoopy សេរី​ឆ្នាំ​២០១៥ ពណ៌​ស ផ្លាកលេខ ភ្នំពេញ 1BC -0614 (​របស់​ជនសង្ស័យ​)
– ទូរស័ព្ទ ៤​គ្រឿង ម៉ាក IPhone X ពណ៌ ០១​គ្រឿង ម៉ាក Samsung Galaxy S6 edge ពណ៌​ទឹកប្រាក់ ០១​គ្រឿង ម៉ាក​IPhone 6 ពណ៌​ទឹកប្រាក់ ០១​គ្រឿង ម៉ាក​IPhone 5 ពណ៌ ស ស្រោម​ខ្មៅ (​របស់​ជនសង្ស័យ​)
– ចិញ្ចៀន លោហះធាតុ​ពណ៌​ទង់ដែង ដាំ​ត្បូង​លឿង ១​វង់ និង នាឡិកាដៃ ២​គ្រឿង (​របស់​ជនសង្ស័យ​)​។

​រីឯ​បក្ខពួក​គេ​ចំនួន​០៩​នាក់​ទៀត​បាន​រត់គេច​ខ្លួន បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន ចំណែក​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៦​នាក់​រួម​នឹង​វត្ថុតាង​ត្រូវបាន​បញ្ជូន​មក​សាលាដំបូង​ខេត្តកណ្តាល​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

​ដោយ គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com