ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

បុរស​ម្នាក់​ខឹង​គេ​មិន​ហៅ​ផឹកស៊ី​បែរ​ជា​បើករថយន្ត​លុច​ស៊ី​ស​បុក​រះ​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ ០២​នាក់​និង​រងរបួស​ធ្ងន់ ០៦​នាក់ !!!

បុរស​ម្នាក់​ខឹង​គេ​មិន​ហៅ​ផឹកស៊ី​បែរ​ជា​បើករថយន្ត​លុច​ស៊ី​ស​បុក​រះ​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ ០២​នាក់​និង​រងរបួស​ធ្ងន់ ០៦​នាក់ !!!

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បង្កឡើង​ដោយ​បុរស​ម្នាក់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក លុច​ស៊ី​ស បុក​រះ​បងប្អូន​ប្រជាពលរដ្ឋ​បណ្តាលឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់ ០៦​នាក់ ដោយ​ក្នុង​នោះ​មាន ០២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅនឹងកន្លែង​។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ ដែល​ស្ថិតនៅ​ខាងក្រោយ​អធិការនគរបាល​ខណ្ឌ​ទួលគោក ផ្លូវ​៣២៤ ភូមិ​៤ ក្រុម​១៣ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ជន​បង្ក​មាន​ឈ្មោះ ទឹម គឹម​តិច អាយុ ៣៥​ឆ្នាំ មុខរបរ ធ្វើ​សារធម៌​ដូង ស្នាក់​នៅផ្ទះ​លេខ​២៥ ផ្លូវ​លេខ​៣២៤ ភូមិ​៤ ក្រុម​១៣ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។

​ចំណែក​ឯ​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ ថា បញ្ញា (​របួសធ្ងន់​), ឈ្មោះ សំបូរ ដា (​របួសធ្ងន់​), ឈ្មោះ សំបូរ ទិ​ត្យ  (​របួសធ្ងន់​), ឈ្មោះ យាយ ហាន  (​របួសធ្ងន់​) រី​ឯ​អ្នកស្លាប់​ទាំង ០២​នាក់​មាន​ឈ្មោះ យាយ យ៉ុម ភេទ​ស្រី ស្លាប់​នៅ​កន្លែង និង​ម្នាក់​ទៀត​ឈ្មោះ ស៊ុយ សឿន ភេទ​ប្រុស ស្លាប់​ពេល​បញ្ជូន​ដល់​ពេទ្យ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​នៅ​កន្លែងកើតហេតុ បាន​ប្រាប់ឲ្យដឹង​ថា មុនពេល​កើតហេតុ បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​រៀបចំ​ធ្វើ​ពិធី​សែន​លោក​តា​រួច ក៏​មាន​កម្មវិធី​ផឹកស៊ី​តិចតួច​ជា​រៀងរាល់​ឆ្នាំ​ពេលនោះ បងប្អូន​ប្រជាពលរដ្ឋ​បាន​ឃើញ​ជន​បង្ក រួច​ក៏​បាន​នាំគ្នា​ហៅ​មក​ហូប​អី​ជុំ​គ្នា​តែ​ជនបង្ក​មិន​បាន​មក​ហូប​អី​នោះទេ ដោយ​បាន​អង្គុយ​នៅមុខ​ផ្ទះ​របស់​ខ្លួន​។ មួយ​ស្ទុះ ក្រោយមក ជន​បង្ក​បានដេីរ​ចូលទៅ​ក្នុង​ផ្ទះ លឺ​សំលេង​ឈ្លោះ​គ្នា​ប្រកែត​គ្នា រួច​ជនបង្ក​ក៏​បាន​វាយ​កញ្ចក់​ផ្ទះ​បែក ហេ​ី​យក៏ថយ​រថយន្ត​ខាងលើ​ចេញមកក្រៅ​។

​ភ្លាមៗ​នោះ​ស្រាប់តែ​ឃើញ​ជន​បង្ក​ខាងលើ បាន​បើករថយន្ត មួយគ្រឿង ម៉ាក លុច​ស៊ី​ស RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-2395 ក៏​បាន​បើក​ទៅបុក​រះ​តែម្តង ដោយ​នៅ​ខាង​មុខ​នោះ គឺ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​អង្គុយ​ហូប​អី​នៅ​ទីនោះ បណ្តាលឲ្យ​មាន​មនុស្ស​ជាច្រើន​នាក់​បាន​រងរបួស​ធ្ងន់ ០៦​នាក់​ក្នុងនោះ​មាន​២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។​

​ក្រោយពេល​កើតហេតុ ជន​បង្ក​បាន​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចេញមក​អន្តរាគមន៍​ឃាត់​ខ្លូន​បាន​ជនបង្ក យកមក​អធិការ​ខណ្ឌ​ទួលគោក និង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​ន​របាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​ជនបង្ក រួម​ទាំង​រថយន្ត​ទៅកាន់​ការិយាល័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

​ដោយ គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com