ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​!!

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​!!

ភ្នំពេញ កំបូល ៖
​ចេញផ្សាយ​ថ្ងៃ​ព្រហស្បត៍​០៨​រោជ ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨​ខែ​មីនា ឆ្នាំ​២០១៩!

​នៅ​ព្រឹក​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ នេះ​នៅ​វិទ្យាស្ថាន​កងរាជអាវុធហត្ថ​កំបូល នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក មេបញ្ជាការរង នាយរង​សេនាធិការ ស្នងការ ស្នងការរង នាយករង​សាលា​នាយការិយាល័យ និង​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​ជាច្រើនរូប​ទៀត​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​លើកឡើង​អំពី នយោបាយ​អទិភាព​របស់​រាជរដ្ឋាភិបាល បាន​ចាត់​ទុក​បញ្ហា​សន្តិភាព សន្តិសុខ ស្ថិរភាព​នយោបាយ គឺជា​កិច្ចកា​រងារ​ចម្បង​។ ក្នុងនោះ​នាយ​ឧត្តមសេនីយ៍ក៏​បាន​ធ្វើ​ការស​រសើរ​លើកទឹកចិត្ត ស្នាដៃ​ដែល​អាវុធហត្ថ​បាន​រួមចំណែក​បង្កើត​បាន​ជា​សមិទ្ធផល ហើយ​សមិទ្ធផល​ធំ​ជាងគេ​គឺ​កា​រួមចំណែក​ថែរក្សា​បាន​នូវ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាព​នយោបាយ ធ្វើឱ្យ​ប្រទេស​មាន​របៀបរៀបរយ​ក្លាយជា​ប្រទេស​នីតិរដ្ឋ និង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​សង្គ្រោះ​ប្រជាជន ក្នុងនោះ បាន​កសាង​ជំរំ​ជម្រក ជា​បន្តបន្ទាប់​ពី​ថ្នាក់​ជាតិ រហូត​ដល់​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ស្នាក់​ការ​សន្តិសុខ​ផងដែរ​។​

​ជាមួយនឹង​ការ​ម្ចាស់​ការទិញ​គ្រឿង​បំពាក់​មធ្យោបាយ ឧបករណ៍​សម្ភារៈ កែលម្អ​ឯកសណ្ឋាន​ស្លៀកពាក់ និង​ជីវភាព​រស់នៅ ព្រមទាំង​បាន​អនុវត្ត​គោលនយោបាយ​ជូន​អាវុធហត្ថ​ជួប​ការលំបាក មាន​ជំងឺ ពាក់​លី មរណៈ ទាំងអស់​នេះ​ជា​គំនិត​នៃ​ការដឹកនាំ​របស់​មេ​បញ្ជាកា​រ និង​ការចូលរួម​របស់​នាយ នាយរង​អាវុធហត្ថ​គ្រប់រូប ដែល​បង្កើតបាន​នូវ​សមិទ្ធផល និង​ស្នាដៃ​ទាំងអស់​នេះ​ឡើង​។​

​នាយ​ឧត្តមសេនីយ៍ ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ ដល់​នាយ​អាវុធហត្ថ​ទាំងអស់ ដែល​បាន​រួម​ជាមួយ​មេបញ្ជាការ ធ្វើ​កិច្ច​ការងារ​សំខាន់ៗ ទទួលបាន​លទ្ធផល​ល្អប្រសើរ ធ្វើ​ឱ្យ​អង្គភាព​អាវុធហត្ថ​មានកេរ្តិ៍ឈ្មោះ និង​ក្លាយជា​កម្លាំង​ស្នូល​មួយ​នៃ​ឃឿន​សន្តិសុខ​ជាតិ និង​ប្រជាជន នាយ​ឧត្តមសេនីយ៍​មេបញ្ជាកា​រ ក៏​បាន​អំពាវនាវ​ដល់​អាវុធហត្ថ​គ្រប់រូប​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​កម្លាំង​អាវុធហត្ថ ទាំងអស់​ត្រូវ​មាន​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​រឹងមាំ លើកកម្ពស់​ស្មារតី​ចូលរួម​សហការ ដើម្បី​សេចក្តីសុខ សណ្តាប់ធ្នាប់​ល្អ ប្រជាជន​រស់នៅ​គ្មាន​ការភ័យខ្លាច គ្មាន​បទល្មើស ព្រមទាំង​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​នូវ​ឧបាយកល​លាប​ពណ៌ និង​យុទ្ធសាស្ត្រ​តាក់តែង​បំបែកបំបាក់ របស់​មជ្ឈដ្ឋាន​ប្រឆាំង​អគតិ និង​ត្រូវ​តាមដាន​នូវ​សកម្មភាព បើ​សកម្មភាព​ណា​ដែល​បំពាន​ច្បាប់​ត្រូវតែ​បង្ក្រាប​ភ្លាម ត្រូវ​បន្ត​ការងារ​អប់រំ​ជា​ប្រចាំ ដើម្បី​កសាង​នូវ​មនសិការ​ស្នេហា​ជាតិ ស្រឡាញ់​ជាតិ គោរព​ច្បាប់រដ្ឋធម្មនុញ្ញ ការពារ​ប្រជាជន ការពារ​ទឹកដី ការពារ​អំណាច​រដ្ឋ​ដែល​កើតចេញ​ពី​ការបោះឆ្នោត ដែល​ប្រជាជន​បោះ​ជូន​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ។

​ត្រូវ​ធ្វើការ​ហ្វឹកហ្វឺន​ជា​ប្រចាំ ចាត់តាំង​រៀនសូត្រ​អប់រំ​ចិត្តសាស្ត្រ ដើម្បី​ឆ្លុះបញ្ចាំង​នូវ​សមត្ថភាព​ដឹកនាំ​បញ្ជា​របស់​នាយទាហាន​គ្រប់​ថ្នាក់​ផងដែរ​។ ក្នុងឱកាស​នោះ​នាយ​ឧត្តមសេនីយ៍ ក៏​បាន​ប្រគល់​ថវិកា​ចំនួន ២៥.៧៥០.០០០​រៀល គ្រឿងឧបភោគ​បរិភោគ និង​ភេ​ជ្ជៈមួយ​ចំនួន សម្រាប់​ធ្វើ​ពិធី​ជប់លៀង​អបអរ​សារ​ទរ​ឆ្នាំ​ថ្មី​ដែល​នឹង​មកដល់​នា​ពេលខាងមុខ ។​

​ដោយ គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com