រាជធានីភ្នំពេញ ៖ អង្គភាពគេហទំព័រខ្មែរអច្ឆរិយៈចេញផ្សាយថ្ងៃសុក្រទី06/07/30183 សូមជម្រាបថា:កន្លងមកថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានថ្លែងប្រាប់ទៅមន្ត្រីក្រោមឱវាទថា”បើចង់បានបេះដូងពីរាស្ត្រត្រូវយកបេះដូងខ្លួនឯងទៅបំរើរាស្ត្រឱ្យបានល្អ ធ្វើមន្ត្រីគឺជាអ្នកបំរើរាស្ត្រ មិនមែនរាស្ត្រជាទាសករដាច់ថ្លៃខ្ញុំបំរើរបស់អស់លោកនោះទេ”ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុងធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ លើការអនុវត្តច្បាប់ ប្រកបដោយនីតិរដ្ឋ ដើម្បីធានាបាននូវសុខសន្តិភាព ជូនដល់សង្គមជាតិ និងប្រជាពលរដ្ឋ ជាពិសេស គឺគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព បង្កប់ដោយយុទ្ធសាស្ត្រ9ចំណុច ដែលតម្រូវឲ្យ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ មានតួនាទីការពារ ថែរក្សា បំរើការងារជូនប្រជាពលរដ្ឋ ឲ្យបានជាប់ជាប្រចាំ នៅតាមបណ្តាមូលដ្ឋាននិមួយៗ ។ ផ្ទុយទៅវិញ លោកលោក ឃួង ស្រេង ចៅហ្វាយក្រុងភ្នំពេញ និងលោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ បែរជាព្រងើយកន្តើយ ជាន់ពន្លិច អនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបបានជាបណ្តែតបណ្តោយ ឲ្យមេបនល្បែងឈ្មោះ សួគ៌ បើកសង្វៀនភ្នាល់ទឹកភ្លៀង យ៉ាងអនាធិបតេយ្យ ស្ថិតនៅក្នុងសង្កាត់អូរឫស្សីទី2 ខណ្ឌ7មករា រាជធានីភ្នំពេញ ដោយគ្មានសមត្ថកិច្ចណាហ៊ានអើតក្បាល ចុះទៅហាមឃាត់ ឬបង្ក្រាបនោះឡើយ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងល្បែងភ្នាល់ទឹកភ្លៀង ដ៏ធំមួយនេះ បានក្លាយជាវេទិការអ្នកញៀនល្បែងចាក់លុយភ្នាល់ទឹកភ្លៀងយ៉ាងសម្បើមយក្ស ដែលម្ចាស់សង្វៀនឈ្មោះ គេហៅថា តាសួគ៌ ជាបុគ្គលមានសញ្ជាតិពីរនេះ បានបើកលេងជាយូរណាស់មកហើយ មិនដែលមានកម្លាំងសមត្ថកិច្ច ណាហ៊ានចុះទៅចាប់បង្ក្រាបបានម្តងណាឡើយ ក្រៅតែពីការសម្ងំចាំទទួលលាភសក្ការៈពីម្ចាស់កាស៊ីណូទឹកភ្លៀងយ៉ាងក្រាស់ឃ្មឹកក្នុងមួយខែៗ ដោយមិនចាំបាច់ទៅរំខាន ដល់ការងាររកស៊ីភ្នាល់ទឹកភ្លៀងរបស់តាសួគ៌ ដែលជាជនជាតិខ្មែរនិងអាមេរិកាំងនោះទេ ដែលប្រជាពលរដ្ឋទូទៅនៅរាជធានីភ្នំពេញនិយាយថា បើតាសួគ៌មិនបង់លុយឲ្យអាជ្ញធរនិងសមត្ថកិច្ចទាំងអស់នោះគឺច្បាស់ជាមិនអាចដំណើរការលេងយ៉ាងរលូនរហូតមកដល់សព្វថ្ងៃនេះដែរ ? ហេតុដូចនេះហើយទើបបានជាថៅកែសួគ៌ ម្ចាស់វេទិការទឹកភ្លៀងរូបនេះ បានដៃបើកលេងដោយសេរីគ្មានកោតខ្លាចស្ថាប័នខាងណា ឬថ្នាក់ដឹកនាំជាដាច់ខាត ព្រោះម្ចាស់ទីតាំងនេះមានឥទ្ធពលខ្លាំងណាស់មិនចាញ់ថៅកែកាស៊ីណូនោះឡើយ ដោយសារតែអំណាចទឹកប្រាក់ធ្វើឲ្យអ្នកលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងនិងមន្ត្រីលាមកឈ្លក់ទឹកលុយជិះសេះលែងដៃមិនកោតខ្លាចនឹងច្បាប់បន្តិចទាល់តែសោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងបនល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់របស់តាសួគ៌ នេះ កំពុងតែពង្វក់ប្រជាពលរដ្ឋខ្មែរឲ្យញៀននឹងល្បែងស៊ីសង យ៉ាងងប់ងល់ងើបមុខមិនរួចទេដោយសារការលេងភ្នាល់ចាក់លុយអស់រាប់រយរាប់ពាន់ដុល្លារអាមេរិក យកឈ្នះចាញ់យ៉ាងផ្កាប់មុខអស់លុយ អស់ទ្រព្យសម្បត្តិ លែងលះគ្រួសារ លក់ផ្ទះរត់ចោលស្រុក បង្កើតអំពើចោរកម្ម លួចឆក់ប្លន់ស្ទើរតែគ្រប់ទីកន្លែងសកម្មភាពទាំងអស់នេះហើយ ដែលលោកឃួង ស្រេង និងលោកជួន សុវណ្ណ បានឡើងកូដមកធ្វើជាចៅហ្វាយក្រុងភ្នំពេញ និងស្នងការក្រុងនោះ រួចខំប្រឹងបំប៉ោងខ្លួន អួតអាងពីស្នាដៃខិតខំប្រឹងប្រែងដឹកនា ំឬគ្រាន់តែស្រែកក្តែងៗថានឹងចាត់វិធានការឲ្យដូចភ្លៀងរលឹមដើម្បីលុបបំបាត់ភាពអសកម្ម និងភាពអនាធិបតេយ្យពីពួកជនសង្គមងងឹតទាំងនោះមែនទេ…ទានប្រោស..! ប៉ុន្តែជាការវាយស្មៅបង្អើលពស់ គោះយកលុយប្រចាំខែប្រចាំរដូវប៉ុណ្ណោះ….sic ។
ប្រភពបានបន្តថាទីតាំងភ្នាល់ទឹកភ្លៀងដុះស្លែរបស់តាសួគ៌ ដែលលួចបើកលេងយ៉ាងគគ្រឹកគគ្រេងបង្កប់ដោយល្បែងស៊ីសងគ្រប់ប្រភេទមានទាំងបៀរ អាប៉ោង ខ្លាឃ្លោក តៃស្រុីវ យូគី រួមទាំងមានពួកក្រវីក្បាលនៅក្នុងរោងទរទឹកភ្លៀង ស្ថិតនៅលើជាន់ទី4 កែងផ្លូវ217និងផ្លូវ139 ពីលើផ្ទះលេខ213 សង្កាត់អូរឫស្សី2ខណ្ឌ7មករា និងមានសាខានៅក្នុងស្តាតអូរឡាំពិក ដែលអ្នកងើយមើលមេឃចាំបោះដៃតាមទូរស័ព្ទ និងវិទ្យុទាក់ទងសំរាប់ភ្នាល់ស៊ីសងគ្នាតាមរយ:មេកញ្ច្រែងដែលទិញដុំលក់រាយគិតជាគីឡូឬជាខាំ តាមចំនួនអ្នកចាក់ ហើយតាសួគ៌ កំពុងរកស៊ីបានកាក់កបខ្លាំងណាស់ ក្នុងមួយរដូវកាលវេចលុយវាល់បាវយកទៅអាមេរិក ដែលសព្វថ្ងៃនេះ គេបានបង្ហើបឲ្យដឹងថាសេដ្ឋី តាសួគ៌ ក៏បានពង្រីកសាខាជាច្រើនកន្លែងទៀត ដូចជាទីតាំងនៅផ្លូវ60ម៉ែត្រសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្តាល ជាដើម។ល។ នោះសួរថាចុះហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចរាជធានីភ្នំពេញ លោកឃួង ស្រេង និងលោកជួន សុវណ្ណ រួមទាំងលោកម៉ៅ ភារុនចៅហ្វាយខេត្តកណ្តាលនិងលោកស្នងការមិនអើពើចាត់វិធានការទប់ស្កាត់បង្ក្រាបឲ្យបានទាន់ពេលវេលាផងទៅ ? ឬក៏កំពុងឃុបឃឹតគ្នាដើម្បីផលប្រយោជន៍តែប៉ុណ្ណោះទេ?បើយ៉ាងដូច្នេះមែននោះច្បាស់ជាត្រូវបានលោកសួគ៌ ម្ចាស់ទីតាំងបនល្បែងទឹកភ្លៀងរូបនេះ ដឹកច្រមុះអូសទាញលោកឃួង ស្រេង និងលោកជួន សុវណ្ណ ទម្លាក់ចូលក្នុងរណ្តៅកប់សន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជាចោលជាក់ជាមិនខានឡើយ អញ្ចឹងហើយបានជាធ្វើឲ្យមានការថ្នាំងថ្នាក់ខឹងគោទៅវាយរទេះដែលធ្វើឲ្យប្រជាពលរដ្ឋបានឃ្លាតចាកឆ្ងាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយទៅគាំទ្រអ្នកផ្សេងនាពេលកន្លងមកនេះ ចុះមកដល់ពេលឥឡូវគេចាំមើលថា តើលោកឃួង ស្រេង និងលោកជួន សុវណ្ណ ព្រមទាំងចៅហ្វាយខេត្តកណ្តាល ឬក៏ចៅហ្វាយខេត្តទាំងអស់ហ្នឹងត្រូ្វអស់តំណែងសិន ព្រោះតែមិនមានមុខមាត់អ្វីដែលអាចស្រង់ប្រជាប្រិយភាពឲ្យគណបក្សប្រជាជនកម្ពុជាបានទេ នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណាត្តិទី6ឆ្នាំ2018នាពេលខាងមុខនេះ?។
ប្រភពបានបន្តទៀតថា ម្ចាស់ល្បែងស៊ីសងទឹកភ្លៀងឈ្មោះសួគ៌ នេះនៅក្នុងភូមិសាស្ត្រសង្កាត់អូរឫស្សីទី2 ខណ្ឌ7មករា រាជធានីភ្នំពេញ បានបើកលេងជារៀងរាល់ថ្ងៃនារដូវវស្សានេះ គឺក្នុងមួយថ្ងៃៗ មានអ្នកញៀនល្បែងភ្នាល់ទឹកភ្លៀង អាប៉ោង បៀរគ្រប់ប្រភេទ មកលេងយ៉ាងពពាក់ពពូនភ្លូកទឹកភ្លូកដីស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឺងកង អមដោយមានអ្នកគ្រវីក្បាលដែលគេសង្ស័យញៀនថ្នាំ និងលោកសួគ៌ ជាមេផាក់ហួរ រួមនឹងមេកុងស៊ី ដែលអ្នកលេងមានឡាននិងម៉ូតូចាំយកលុយហើយកាត់កងគ្នានៅពេលពួកគេអស់លុយ ព្រោះចាញ់ល្បែងទាំងនោះ ហើយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងរាជធានីភ្នំពេញទាំងមូល បែរជាមិនដឹង មិនឮ ដេកលក់អស់ ជាពិសេសលោកឃួង ស្រេង ចៅហ្វាយក្រុងភ្នំពេញដ៏មហាលោតផ្លោះ មហាអស្ចារ្យកំពុង ក្លាយជាវីរៈបុរសមន្ត្រីជើងដប់ ជាប់ត្រគៀកងើបលែងរួចពីប៊ុយរ៉ូម៉ាស៊ីនត្រជាក់យ៉ាងរំភើយទើបបណ្តែតបណ្តោយឲ្យ មេបនល្បែងឈ្មោះសួគ៌នេះ ធ្វើព្យុះភ្លៀងស្រេចតែក្បាល់ចិត្ត សប្បាយនឹងការកើបលុយវាល់លានក្នុងមួយថ្ងៃៗ យកមកធ្វើមានបាន ជាមួយពួកមន្ត្រីលាមកឈ្លក់ទឹកលូនៅពេលភ្លៀងស្ទះម្តងៗ ហាក់ដូចជាកំពុងហែកបំផ្លាញសន្លឹកឆ្នោតគណបក្សប្រជាជននូវរាល់អាណត្តិបែបនេះ ច្បាស់ជាសម្តេចតេជោ ហ៊ុន សែន បញ្ចេញកណ្តាប់ដៃដែកវាយកំទេចពួកមន្ត្រីអែបអបឡេមឡឺមទាំងនោះចោលហើយ ព្រោះដោយសារតែនៅមុខសម្តេចនិយាយផ្សេងនៅពីក្រោយខ្នងវិញ បោកប្រាស់ក្បត់សម្តេច ខណៈដែលរាជរដ្ឋាភិបាលនឹងបើកយុទ្ធនាការប្រើធម៌ក្តៅកំចាត់មន្ត្រីពុករលួយទាំងអស់នោះចោលនៅពេលខាងមុខនេះជាក់ជាមិនខាន ចាំមើលចុះ …ហេ…ហេ….ហេ..!.។
ទាក់ទិននឹងករណីតាសួគ៌ ម្ចាស់វេទិការល្បែងទឹកភ្លៀង បើកលេងយ៉ាងរលូននៅក្នុងកណ្តាលក្រុងភ្នំពេញនេះ អង្គភាពគេហទំព័រ ខ្មែរអច្ឆរិយៈយើងសង្ឃឹមថា លោកឃួង ស្រេង និងលោកជួន សុវណ្ណ ទំនងជាបានជ្រាបនូវព័ត៌មាននេះ ហើយគួរតែចាត់វិធានការបង្ក្រាបជាបន្ទាន់ទើបសក្តិសមជាអ្នកប្តេជ្ញាចិត្តពេលបានឡើងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ និងស្នងការរាជធានីភ្នំពេញ ដើម្បីកុំឲ្យបាត់បង់អំណាចមុនពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសំពងបែកកញ្ចប់មាត់អត់គំរប រួចដកតំណែងក្រវាត់ចោល ដោយសារតែមេបនល្បែងស៊ីសង បង្កើតកាស៊ីណូទឹកភ្លៀងខុសច្បាប់របស់តាសួគ៌ ធ្វើឲ្យខូចពូជគណបក្សប្រជនកម្ពុជា ដែលប្រមុខថ្នាក់ដឹកនាំខិតខំកសាង អភិវឌ្ឍន ៍បំរើប្រជាពលរដ្ឋជិត40ឆ្នាំមកនេះ យ៉ាងលំបាកទំរាំតែបានរឹងមាំ ហើយបែរជាត្រូវបំផ្លាញ ដោយពួកពុលនឹងល្បែងល្មើសច្បាប់ដែលឃុបឃឹតគ្នា ជាមួយមន្ត្រីលាមកស្ទក់មិនធ្វើការងារ ជូនប្រជាពលរដ្ឋនិងសង្គមជាតិ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកំពុងស្អប់ខ្ពើម និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត នៅពេលដ៏ខ្លីខាងមុខនេះ។ អង្គភាពព័ត៌មានខ្មែរអច្ឆរយៈយើងនឹងទទួលព័ត៌មានជុំវិញសកម្មភាពបើកសម្បុកល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រទឹកដីរាជធានីភ្នំពេញនេះ ដើម្បីធ្វើការចុះផ្សាយនៅលេខក្រោយទៀត។
សម្តេច ជាទីគោរព…! ខ្ញុំបាទចាងហ្វាងការផ្សាយសារព័ត៌មានខ្មែរ អច្ឆរិយៈដែលបានរួមចំណែកដ៏ធំធេងជាមួយសង្គមជាតិដង្ហែរតាមរាជរដ្ឋាភិបាលតាំងពីដើមរហូតមកនិងគណបក្សប្រជាជនកម្ពុជាដ៏យូរអង្វែងមកហើយពេលនេះក្នុងនាមខ្ញុំបាទជាម្ចាស់គេហទំព័រ ខ្មែរអច្ឆរិយៈ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញួទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាែដលមានលេខរៀងទី20ជាក្តីសង្ឃឹមតែមួយគត់ដើម្បីជោគវាសនាអនាគតប្រទេសជាតិក្រោមការដឹកនាំដ៏ភ្លឺស្វាងនាំមកនូវសន្តិភាព ការរីកចំរើនលើគ្រប់វិស័យដែលមានបេក្ខភាពសម្តេចតេជោហ៊ុន សែនធ្វើជានាយករដ្ឋមន្ត្រីតទៅទៀត ដូចនេះសូមកុំភ្លេចទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃអាទិត្យទី29 ខែកក្កដា ឆ្នាំ2018នាពេលដ៏ខ្លីខាងមុខនេះ៕