ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​និង​សហការី​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព និង​បំពាក់​ឋានន្តរស័ក្តិ​ជា​កិ​ច្ចប​ច្ឆាមរណៈ ជូន​សព​លោក​វរសេនីយ៍ទោ ខឿន កំសត់​!!!

​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​និង​សហការី​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព និង​បំពាក់​ឋានន្តរស័ក្តិ​ជា​កិ​ច្ចប​ច្ឆាមរណៈ ជូន​សព​លោក​វរសេនីយ៍ទោ ខឿន កំសត់​!!!

ខេត្ត​មណ្ឌលគិរី ៖
​ចេញផ្សាយ​ថ្ងៃ​ព្រហស្បត៍​០៨​រោជ ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨​ខែ​មីនា ឆ្នាំ​២០១៩!

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែ​ផល្គុន ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មីនា​ឆ្នាំ​២០១៩
​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​និង​សហការី បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព និង​បំពាក់​ឋានន្តរស័ក្តិ​ជា​កិ​ច្ចប​ច្ឆាមរណៈ​ជូនស​លោក​វរសេនីយ៍​ទោ ខឿន កំសត់​អត្តលេខ ១៥៩១៩ ជា​នាយរង​ការិយាល័យ​អក្សរ​សម្ងាត់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ដែល​បា​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ ក្នុង​ជន្មាយុ ៥១​ឆ្នាំ​(​ដោយ​រោគាពាធ​)​។​

​សព​ត្រូវបាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​នៃ​សព ស្ថិតនៅ​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ជាមួយនឹង​ការអញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ និង​សហការី បាន​អុជ​ធូប​បួងសួង​ឧទ្ទិស​ទៅដល់​វិញ្ញាណក្ខន្ធ ទាំង​អារម្មណ៍​ក្រៀមក្រំ និង​សោកស្តាយ​យ៉ាងខ្លាំងបំផុត ក្នុង​ការបាត់បង់​នូវ​មន្ត្រីនគរបាល​សកម្ម​ម្នាក់ ដែល​ធ្លាប់បាន​បម្រើ​ជាតិ​មាតុភូមិ​អស់​រយៈពេល​ច្រើន​ឆ្នាំកន្លងមក​។

​ស្ថិតក្នុង​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ បាន​នាំយក​នូវ​ថវិកា​របស់​ស្នងការដ្ឋាន​គ​របាល​ខេត្ត​មណ្ឌលគិរី ចំនួន ៦,៧៩០,០០០​រៀល​(​ប្រាំ​មួុយ​លាន ប្រាំពីរ​រយ​កៅសិប​ពាន់​រៀល​) អង្ករ ៥០​គីឡូក្រាម​, ទឹកក្រូច​០៥​កេះ​, ទឹក​សុទ្ធ​១០​កេះ​, ម៉ី​១​កេះ​ធំ ដេ​ី​ម្បី​ប្រគល់ជូន​គ្រួសារ​នៃ​សព ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​។​

​ក្នុងឱកាស​នោះ​ផងដែរ ក្រុមគ្រួសារ​នៃ​សព បាន​ថ្លែងអំណរគុណ ដល់​លោក​ឧត្តមសេនីយ៍​ស្នងការ និង​សហការី ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​មន្ត្រីក្រោមឱវាទ និង​សូម​ជូនពរ​ជួប​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណ​: សុខ​: ពល​: កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

​ដោយ គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com