ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ទីបំផុត​ការពិត​ត្រូវបាន​ទម្លាយ​ហើយ ! អ្នកបើករថយន្ត Range Rover បុក​និស្សិត ឌុំ រី​ដា ស្លាប់​យ៉ាង​អណោច​អ​ធ័ម​នាំឲ្យ​មហាជន​ថ្កោលទោស​ខ្លាំងៗ​នោះ គឺជា​នារី​វ័យ​ជំទង់ យិន ម៉ា​ណា !!!

ទីបំផុត​ការពិត​ត្រូវបាន​ទម្លាយ​ហើយ ! អ្នកបើករថយន្ត Range Rover បុក​និស្សិត ឌុំ រី​ដា ស្លាប់​យ៉ាង​អណោច​អ​ធ័ម​នាំឲ្យ​មហាជន​ថ្កោលទោស​ខ្លាំងៗ​នោះ គឺជា​នារី​វ័យ​ជំទង់ យិន ម៉ា​ណា !!!

រាជធានី​ភ្នំពេញ ៖ ចេញផ្សាយ​ថ្ងៃ​ព្រហស្បត៍​០៨​រោជ ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨​ខែ​មីនា ឆ្នាំ​២០១៩!

​មន្ត្រីនគរបាល​ជាន់ខ្ពស់ បាន​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​យ៉ាងច្បាស់ៗ​ប្រាប់ថា អ្នកបើកបរ​ឈ្មោះ យិន ម៉ា​ណា ជា​កូនស្រី​របស់​លោក យិន ង្គិ​ច ដែល​បាន​ចូល​ទៅ​បំភ្លឺ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ (​ថ្ងៃទី​២៧ ខែ​មីនា​) ដោយ​មក​ទទួលខុសត្រូវ​ទាំងស្រុង ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​។​

​ហើយ​ចំណុច​សំខាន់​នោះ​គឺ​នៅ​ចំពោះ​សមត្ថកិច្ច​ចរាច​រណ៍ លោក យិន ង្គិ​ច បាន​យល់ព្រម​សារភាពថា «​អ្នកបើករថយន្ត​នោះ​ជា​កូនស្រី​របស់​ខ្លួន​ពិតប្រាកដ​មែន ហើយ​លោក​ក៏​បាន​យល់ព្រម​ផ្តិត​ស្នាម​មេដៃ​នៅលើ​កិច្ចសន្យា​ផងដែរ​»​។ នៅពេល​នេះ​ការពិត​ដែល​មហាជន​ទូទាំង​ប្រទេស​ចង់ដឹង ចង់​ឮ ចង់​ស្គាល់ តើ​អ្នកបើករថយន្ត​បង្ក Range Rover ពាក់​ផ្លាកលេខ​ភ្នំពេញ 2AF-7777 បុក​និស្សិត​ស្រី ឌុំ រី​ដា ជា​នរណា ត្រូវបាន​លាតត្រដាង​ហើយ​? មន្ត្រីនគរបាល​ជាន់ខ្ពស់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន  នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ថា អ្នកបើក​រថយន្ត​បង្ក​ដែល​អ្នក​លេង​តាម​បណ្តាញ​សង្គម Facebook ចង់ឲ្យ​មក​ទទួលទោស​តាម​ច្បាប់​នោះ គឺជា​នារី​វ័យក្មេង​ម្នាក់ ឈ្មោះ យិន ម៉ា​ណា​។​

​មន្ត្រីនគរបាល​ជាន់ខ្ពស់​ដដែល​រូបនោះ​បាន​រៀបរាប់​ថា មុនពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ នារី​បង្ក​រួមជាមួយ​មិត្តភក្តិ​ជំទង់ៗ​ដូច​គ្នា​ចំនួន​០៤​នាក់ (​ប្រុស​០៣​នាក់​) បាន​បើករថយន្ត Range Rover បាន​ចូល​ទៅ​ហាង​បុកល្ហុង​មួយ​កន្លែង​នៅ​ក្បែរ​នោះ​។ ក្រោយ​ពី​ហូប​អី​នៅក្នុង​ហាង​រួចហើយ នារី​បង្ក​បាន​ឡើង​បើក​រថយន្ត​វិញ អមដោយ អ្នកជិះ​ជាមួយ​គឺជា​មិត្តភក្តិ​ចំនួន​០២​នាក់ (​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់​) រួច​បើក​យ៉ាង​លឿន​ចេញ ទៅ​រហូត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​តែម្តង​។​

​មន្ត្រីនគរបាល​ជាន់ខ្ពស់​រូបនេះ បាន​បន្តទៀតថា នៅ​ចំពោះមុខ​សមត្ថកិច្ច លោក យិន ហ្គិ​ច បាន​សន្យាថា​នឹង​នាំខ្លួន​កូនស្រី​មក​ប្រគល់​ជូន​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ សូមបញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧ កែង​នឹង​ផ្លូវ​លេខ​៥២៨ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក មាន​រថយន្ត Rang Rover ផ្លាកលេខ​ភ្នំពេញ 2AF-7777 បាន​បើក​លឿន ហើយ​ទៅ​បុក​នារី​រងគ្រោះ​ជា​និស្សិត​នៅ​សាលា​ផា​រ៉ា​ហ្គ​ន ខណៈ​នាង​កំពុង​បើក​ម៉ូតូ បណ្តាល​ឲ្យ​ទាំង​ម៉ូតូ​និង​មនុស្ស​ប៉ើង​ដូច​សី ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែ​ម្តង​។​

​ករណី​នេះ​ត្រូវ​គេ​បាន​ទម្លាយ​តាមរយៈ​វីដេអូ​សុវត្ថិភាព​មួយ​នៅក្បែរ​កន្លែង​កើតហេតុ ដែល​មើល​ទៅ​កើត​ឡើង​យ៉ាង​រន្ធត់ នាំ​ឲ្យ​ម្នាក់ៗ​ប្រកាស​ថ្កោលទោស​ខ្លាំងៗ និង​សុំឲ្យ​សមត្ថកិច្ច​តាម​ចាប់​ជន​បង្ក​ឲ្យ​បាន​។ នារី​រងគ្រោះ​មាន​ឈ្មោះ ឌុំ រី​ដា អាយុ​២២​ឆ្នាំ ស្រុកកំណើត​ភូមិ​កំពង់​ដំរី ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ដែល​ត្រូវ​ឪពុក​ម្តាយ​របស់​នាង​បាន​ប្រាប់ថា ជា​សិស្ស​ពូកែ​ទូទាំងប្រទេស ម្នាក់​ខាង​អក្សរសាស្ត្រ​ខ្មែរ រហូត​ទទួលបាន​អាហារ​រូប្បករណ៍​នៅ​សាលា «​ផា​រ៉ា​ហ្គ​ន​» តែម្តង​។​

​ដោយឡែក​រថយន្ត​បង្ក​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ប្រទះឃើញ​នៅតាម​បណ្តោយ​ផ្លូវ​សឡា (៣៧១) សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ នា​កណ្តាល​រាត្រី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ ហើយ​ក៏​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​។ មហាជន​សម្តែង​ការសោកស្តាយ​រឹតតែ​ខ្លាំង ហើយ​ចាត់​ទុក​មរណ​:​ភាព​របស់​កញ្ញា ជា​ការបាត់បង់​នូវ​ធនធានមនុស្ស​មួយរូប ដែល​បាន​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ហើយក៏​ជា​ការសម្លាប់​ក្តី​រំពឹងដ៏​ធំធេង របស់​ក្រុម​គ្រួសារ​។​

​បច្ចុប្បន្ន​សព​របស់​កញ្ញា ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រះពុទ្ធសាសនា​នៅ ស្រុកកំណើត​អារម្មណ៍​ក្តុកក្តួល​រំជួលចិត្ត​ឥតឧបមា​។ ក្រោយ​ពី​មហាជន​ប្រកាស​ថ្កោលទោស​ព្រោងព្រាត រហូត​មាន​បទបញ្ជា​ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច តាម​ចាប់​អ្នក បើក​រថយន្ដ​បង្ក​នោះ​៕

​ដោយ គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com