ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក​ថោង សារ៉ាត់ និង​បក្ខពួក​៤​ទៀត ត្រូវបាន​តុលាការ​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ករណី​បាញ់សម្លាប់​ឧកញ៉ា អ៉ឹង ម៉េង​ជឺ​

លោក​ថោង សារ៉ាត់ និង​បក្ខពួក​៤​ទៀត ត្រូវបាន​តុលាការ​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ករណី​បាញ់សម្លាប់​ឧកញ៉ា អ៉ឹង ម៉េង​ជឺ​

ភ្នំពេញ​ ៖
​ថ្ងៃ​អង្គារ​០៦​រោជ ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦​ខែ​មីនា ឆ្នាំ​២០១៩!

​ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តុ​ប ឈុន​ហេង នៅ​រសៀល ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស លោក ថោង សារ៉ាត់ និង​បក្ខពួក​ចំនួន​០៤​នាក់ ដាក់​ពន្ធនាគារ​អស់​មួយជីវិត ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​សម្លាប់ ឧកញ៉ា អ៉ឹង ម៉េង​ជឺ​។​

​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៥​នាក់​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​មួយ​ជីវិត​នោះ រួមមាន​៖
​ទី​១-​លោក ថោង សារ៉ាត់ ជា​មេក្លោង​
​ទី​២-​ឈ្មោះ ស៊ា​ង វាសនា​
​ទី​៣-​ឈ្មោះ មាស សម្បត្តិ​
​ទី​៤-​ឈ្មោះ កុយ ចាន់ថុល
​ទី​៥-​ឈ្មោះ ឈុំ ចិ​ត្រា​។​

​សម្រាប់​ការប្រកាស​សាលក្រម​នេះ​ក្រុមគ្រួសារ​សាច់ញាតិ​របស់​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៥​នាក់​នេះ កំពុងតែ​ធ្វើ​ការតវ៉ា និង​បិទ​ផ្លូវ​សាធារណៈ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយសារ​ពួកគេ​មិន​សុខចិត្ត​ចំពោះ​ការសម្រេច​របស់​តុលាការ​ឡើយ​។​

​ហេតុការណ៍​បាញ់សម្លាប់​លោក​ឧកញ៉ា អ៉ឹង ម៉េង ជឺ ដ៏​កក្រើក​រាជធានី​ភ្នំពេញ​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៧​និង​១៨​នាទី​យប់ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ខណៈពេល​លោក​ឧកញ៉ា​ចុះ​ពី​រថយន្ត ឡិច​ស៊ី​ស​៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែឈើ​នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ​២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​មនុស្ស​យ៉ាង​តិច​១៤​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន ក្នុងនោះ​មាន​ស្រី​២​នាក់ ករណី​ជាប់​ពាក់ព័ន្ធ​ឃាតកម្ម បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​។ ចំណែក​ថោង សារ៉ាត់ ដែល​សមត្ថកិច្ច​អះអាង​ថា ជា​មេខ្លោង​នៃ​អំពើ​ឃាត​៕

​ដោយ គេហទំព័រ​ខ្មែរ​អច្ឆរិយៈ http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com